សុខភាព
  • ចង់ចំណេញ ដាច់ចំណង! ឃើញគេបញ្ចុះតម្លៃវះកាត់ពង្រីកសុដន់ នារីម្នាក់ក៏វះកាត់ពង្រីក​ តែប៉ុន្មានម៉ោងក្រោយមកស្រាប់តែផ្ទុះស៊ីលីកូន ខូចសុដន់ទាំងសងខាងតែម្តង
    សុខភាព
    January 13, 2020 Khmernote

    នារី​ជនជាតិ​អង់គ្លេសវ័យ​២៨​ឆ្នាំ​​ម្នាក់​ ក្រោយ​វះ​កាត់​​ពង្រីក​ដើម​ទ្រូង ក្នុង​តម្លៃ​ទាប​​​បញ្ចុះ​ថ្លៃមិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ ក៏​បែរ​ជា​ជួប​​ហេតុ​ការណ៍​ផ្ទុះ​ស៊ីលីកូន​​ បន្សល់​ទុក​ឱ្យ​នាង​នូវ​ស្លាក​ស្នាម​លើ​សុដន់ នឹង​តម្រូវ​ឱ្យ​វះ​កាត់​យក​ជាលិកា​ទាំង​នោះ​ចេញ​។ តាម​​សារព័ត៌មាន Daily Mail កញ្ញា​ Zara Rodriguez បាន​ធ្វើ​ដំណើរ​​ពី​អង់គ្លេស​ ទៅ​ក្រុង​ Istanbul ប្រទេស​តួកគី​ ក្នុង​បំណង​ទៅ​វះ​កាត់​ពង្រីក​ដើម​ទ្រូង និង​សម្រក​ក្បាល​ពោះ​ នៅ​ទី​នោះ​ ព្រោះ​មាន​តម្លៃ​​ធូរ​ថ្លៃ​​ ទាប​ជាង​ទី​ផ្សារ​ប្រទេស​ខ្លួន​។ ក្រោយ​ពេល​វះ​កាត់​រួច​ រយៈ​ពេល​​ត្រឹម​៧​ម៉ោង ពេល​កញ្ញា Zara មក​ដល់​អង់គ្លេស​វិញ ស្រាប់​តែ​សុដន់​​ខាង​ឆ្វេង​របស់​នាង​​លេច​ធ្លាយ​ជាលិកា​រាវ​ចេញ​​ពី​​ចំណុច​វះ​កាត់​ចេញ​មក ឯ​សុដន់​​ម្ខាង​ទៀត​ក៏​ធ្លាក់​​ចុះ​មក​​។ ឃើញ​សភាព​បែប​នេះ​​ កញ្ញា​អង់គ្លេស​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូប​​លើ​បង្ហាញ​សង្គម​ពី​លទ្ធផល​នៃ​ការ​វះ​កាត់​ខាង​លើ ចំណែក​ខាង​គ្លីនិក​នៅ​ប្រទេស​តួក​គី បាន​ទទួល​ព្យាបាល​នាង​ឡើង​វិញ ដើម្បី​សង​ការ​ខូច​ខាត។

  • រោគសញ្ញាជំងឺប្រភេទថ្មី ដែលកំពុងរាតត្បាតចេញពីប្រទេសចិន និងវិធីការពារខ្លួនកុំឲ្យឆ្លង
    សុខភាព
    January 11, 2020 Khmernote

    បន្ទាប់ពី​ផ្ទុះ​ព័ត៌មានជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នៅ​ចិន​រួច​មក ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ចេញ​ព័ត៌មាន​ណែនាំ​ដល់ពលរដ្ឋ ពិសេស​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ ឬ​ត្រលប់​មក​ពី​ក្រុង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ដើម្បី​ការពារ​ខ្លួន និង​ទប់ស្កាត់​ការ​ឆ្លងជំងឺនេះ។ ​ក្រសួងសុខាភិបាលក៏បាន​ក្រើន​រម្លឹកឲ្យ​​ដឹង​​ពី​រោគសញ្ញា និង​វិធី​ការពារ​ជំងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​ឲ្យ​អនុវត្ត​ដូច​ខាងក្រោម៖ ១- រោគសញ្ញា + ក្ដៅ​ខ្លួន + ក្អក + ហត់ ពិបាកដកដង្ហើម + ថត​កាំរស្មី​អ៊ិច​មាន​ឃើញ​ដំបៅ​សួត​សងខាង។ ២- វិធី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី + ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច + លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ (ជាមួយ​សាប៊ូ និង​ទឹក​ស្អាត) ជា​ពិសេស​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ឬ​បរិស្ថាន​ជុំវិញ​គាត់ + ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ

  • ជប៉ុន​ចាប់​ផ្តើមចិញ្ចឹម​សរីរាង្គ​មនុស្សក្នុង​ខ្លួន​ជ្រូក សម្រាប់​សម្រួល​ការ​វះ​កាត់ប្តូរ​សរីរាង្គ
    សុខភាព
    January 11, 2020 Khmernote

    ជប៉ុន ចាប់​ផ្តើម​បើក​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ទៀត ដោយ​នឹង​ចិញ្ចឹម​សរីរាង្គ​មនុស្ស​ឲ្យ​ធំ​លូតលាស់ក្នុង​សត្វ​ជ្រូក ដើម្បី​បម្រើ​ការ​វះកាត់​ផ្លាស់​ប្តូរ​សរីរាង្គ​ទៅ​ថ្ងៃ​អនាគត។ ក្រសួង​សុខាភិបាល​ជប៉ុន ថ្មីៗ​នេះ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល ចាប់​ផ្តើម​​ការ​សិក្សា​ស្រាវជ្រាវ​ចិញ្ចឹម​សរី​រាង្គ​មនុស្ស ដូច​ជា​លំពែង នៅ​ក្នុង​ខ្លួន​សត្វ​ជ្រូក ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​វះកាត់​សរីរាង្គ ខណៈ​ការ​ស្រាវជ្រាវនេះ​ធ្វើ​ឡើងដោយ​​ក្រុម​សាស្ត្រចារ្យ នៃ​សាកល​វិទ្យាល័យ Meiji និង​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត។ ក្រុម​អ្នក​ស្រាវ​ជ្រាវ រំពឹង​នឹង​ចាក់​បញ្ចូល​កោសិកា​បង្ក​កំណើត​ដើម​របស់​មនុស្ស ហៅ​ថា pluripotent stem cells ឬ iPS cells ទៅ​នឹង​ស៊ុត​បង្ក​កំណើត​របស់​សត្វ​ជ្រូក ដើម្បី​ឲ្យ​ធំ​លូត​លាស់​ក្នុង​ស្បូន​ជ្រូក។ ស៊ុត​បង្ក​កំណើត​ត្រូវ​អ្នក​វិទ្យសាស្ត្រ​ជប៉ុន​រំពឹងថានឹង​លូត​លាស់​ទៅ​ជា​គភ៌​ដែល​ជា​ការ​ផ្សាំ​រវាង​កោសិកា​ដើម​របស់​ជ្រូក និង​កោសិកា​ដើម​របស់​មនុស្ស។ នៅ​៣០ថ្ងៃ​បន្ទាប់ ក្រុម​អ្នក​វិទ្យាសាស្ត្រ នឹង​ទាញ​យក​ភគ៌​ចេញ​មក​ក្រៅ ដើម្បី​ពិនិត្យ​មើល​ថា កោសិកា​មនុស្ស​បាន​លាយ​ជា​មួយ​កោសិកា​ដែល​នឹង​វិឌ្ឍន៍​ទៅ​ជា​លំពែង​បាន ឬ​យ៉ាង​ណា។ ករណី​លទ្ធផល​ដូច​ការ​រំពឹង​ទុក

  • ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត
    សុខភាព
    January 10, 2020 Khmernote

    ជំងឺ​រលាក​ទងសួត​ដែល​កើត​ឡើង​ចំពោះ​កូន​ក្មេង​តូច​ៗ គឺជា​ក្ដី​បារម្ភ​ខ្លាំង​ដោយសារ​ស្លេស្ម​នៅ​ពេញ​សួត​ ធ្វើឲ្យ​កូន​ពិបាក​ដកដង្ហើម។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ ជំងឺ​រលាក​ទងសួត​នេះ គឺ​ជាការ​រលាក​និងស្ទះបំពង់ផ្លូវខ្យល់តូចៗ​ខាង​ក្នុង​របស់​បំពង់​ទងសួត ដែល​បំពង់​នេះ​មាន​តួនាទី​ដឹក​នាំ​ខ្យល់​ចេញ និង​ចូល​ទៅ​ក្នុង​សួត។ អាការៈ​មាន​ដូចជា ក្អក ផ្ដាសាយ អាច​ជា​រោគសញ្ញា​សង្ស័យ​មាន​ជំងឺ​រលាក​ទង​សួត​ផង​ដែរ តែ​បើ​ក្អក ផ្ដាសាយ ហើយ​ហត់ ទើប​ជា​រោគសញ្ញា​ច្បាស់លាស់ ក្រៅ​ពី​នោះ​នៅមាន​ដកដង្ហើម​ញាប់​ជាង​ធម្មតា ហៀរ​សំបោរ ក្ដៅ​ខ្លួន ចុង​ដង្ហើម​ផត​ ឆ្អឹងជំនីផតចូលគ្នា ពេល​ដក​ដង្ហើម​ចូល ដក​ដង្ហើម​ឮ​សូរសំលេង និង​មិន​ឃ្លាន​អ្វី​ទាំងអស់។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​មាន​អាការៈ​ទាំង​នោះ ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ព្រោះ​ជំងឺ​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត

  • សំណួរពេញនិយមរបស់ម៉ាក់ប៉ា៖ គួរត្រៀមលុយប៉ុន្មានទុកសម្រាលកូន​?
    សុខភាព
    January 8, 2020 Khmernote

    ពេល​ដឹង​ខ្លួន​ថា​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែងតែ​ព្រួយបារម្ភ​ខ្លាំង​ទៅ​លើ​ថវិកា​ត្រូវ​ចំណាយ​ពេល​សម្រាល និង​ការ​ទិញ​សម្ភារៈ​កូន ព្រោះ​ខ្លាច​មិន​គ្រប់ ឬ​ដំណើរការ​សម្រាល​មាន​ភាព​រអាក់រអួល។ ដូចនេះ​ហើយ​យើង​ច្រើនតែ​លួច​សួរ​ពី​អ្នក​មាន​បទពិសោធន៍​ថា គួរ​មាន​ប្រាក់​ប៉ុន្មាន​ទើប​គ្រប់​ក្នុង​ពេល​ពេល​សម្រាលកូន​នៅ​មន្ទីរពេទ្យ និង​ទុក​ទប់ទល់​ពេល​សម្រាល​មាតុភាព។ ដើម្បី​ដឹង​ពី​​ទំហំ​​នៃ​​ការ​​ចំណាយ Helloគ្រូពេទ្យ បាន​សាកសួរ​ម៉ាក់​ៗ​ជាច្រើន​ដែល​បាន​ត្រៀម​ថវិកា​​គ្រប់គ្រាន់​ទៅ​តាម​ជីវភាព សម្ភារៈ​ចាំបាច់ រឿង​សំខាន់​អំឡុង​ពេល​សម្រាល និង​តម្រូវ​ការ​បន្ទាន់​ពេល​សម្រាលកូន។ ១- ជម្រើស​សម្រាល សម្រាប់​ម៉ាក់​ៗ លីន ដាណេ វិញ​បាន​លើក​ឡើង​ថា គ្រាន់តែ​ដឹង​ខ្លួន​មាន​ផ្ទៃពោះ​ភ្លាម អ្នកនាង​គិត​ដល់​មធ្យោបាយ​សម្រាល​បាត់​ទៅ​ហើយ ព្រោះ​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ និង​គ្មាន​កម្លាំង​គ្រប់គ្រាន់ បើ​សម្រាល​តាម​ធម្មជាតិ។ ដូចនេះ​បាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ហើយ​វិធី​ល្អ​មានតែ​វះកាត់ ប៉ុន្តែ​ការ​ចំណាយ​លើ​ការ​វះកាត់​ពិតជា​ថ្លៃ​ជាង​សម្រាល​ធម្មជាតិ។ បុគ្គលិក​ផ្នែក​ផ្ដល់​ព័ត៌មាន​ក្នុង​ក្រុមហ៊ុន​ឯកជន​បាន​លើក​ឧទាហរណ៍​ថា បើ​សម្រាល​ធម្មជាតិ​នៅ​មន្ទីរ​សម្ភព​ផ្សេង​ៗ ៤០០-៦០០ បន្ទប់​ល្មម ហើយ​បើ​វះ​តម្លៃ​អាច​គុណ​នឹង ២។

  • ចង់រត់​ហាត់​ប្រាណ​ឲ្យ​ស្រកទម្ងន់​ ត្រូវ​ដឹងតិចនិក​ទាំងនេះ
    សុខភាព
    January 6, 2020 Khmernote

    ការរត់ហាត់ប្រាណអាចជួយក្នុងការសម្រកទម្ងន់ តែសូមគិតមួយភ្លេតសិន។ ការសម្រក​ទម្ងន់គឺជាការដុតបំផ្លាញកាឡូរីក្នុងខ្លួនអ្នកក្នុងអំឡុងពេលហាត់ប្រាណ។ ដូចនេះ ការរត់កាន់តែច្រើនកាឡូរីក្នុងខ្លួនរបស់អ្នកគឺកាន់តែត្រូវបានដុតបំផ្លាញ។ ដូច្នេះ វាអាស្រ័យលើហេតុផលថាបើអ្នករត់កាន់តែច្រើនកាលណា​ ទម្ងន់របស់អ្នកកាន់តែចុះច្រើនតាមណោះដែរ។ ទោះយ៉ាងណា ពេលណាយើងបានរត់ដល់គោលដៅកាន់តែច្រើនទៅៗ នោះរាងកាយយើង​នឹងចាប់ផ្តើមមានតំរូវការអាហារសំរាប់ទ្រទ្រង់រាងកាយមកវិញកាន់តែច្រើនដែរ គឺ​ដើម្បីការពារកុំឲ្យ​បាក់កម្លាំង ឬឈឺមានរបួសរ៉ាំរៃ។ មួយវិញទៀតពេលណាយើង​សំរុកញ៉ាំអាហារទៅតាមការឃ្លានដើម្បីបំពេញកំលាំងដែលបាត់បង់នោះមកវិញមិនមែនជាការល្អនោះទេសំរាប់ការសម្រកទម្ងន់។ អ៊ីចឹងតើអ្នកគួធ្វើដូចម្តេចដើម្បីសម្រកទម្ងន់? ការរត់ជាសកម្មភាពដ៏ប្រសើរបំផុតចំពោះការសម្រកទម្ងន់ ឲ្យតែយើងចេះប្រើប្រាស់វាតាមកម្រិតរង្វាស់នៃរូបមន្តកាឡូរីត្រឹមត្រូវ។ មានន័យថាអ្នកគួតែកាត់បន្ថយកំរិតនៃការញ៉ាំ ហើយធ្វើការរត់ហាត់ប្រាណឲ្យបានគ្រប់គ្រាន់។ ធ្វើការកំណត់គោលដៅ ការដុតបំផ្លាញកាឡូរីប្រហែល⁣ ៣០០ ទៅ៥០០ ក្នុងមួយថ្ងៃ។ បន្ថែមលើនេះទៅទៀត ការរត់អាចជួយឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានសមត្ថភាពដុតកំទេចកាឡូរីទាំងនោះ។ ខាងក្រោមនេះជាការរត់ធ្វើលំហាត់ប្រាណ៣យ៉ាងដែលអ្នកគួអនុវត្តន៍តាម៖ ១- របៀបរត់ដើម្បីដុតបំផ្លាញជាតិខ្លាញ់ដោយមានស្ថិរភាព ដូចចំណងជើងខាងលើ អ្នកគួរសាកល្បងរត់ក្នុងកម្រិត⁣ត្រឹម⁣ ៥០ភាគរយនៃល្បឿនរបស់អ្នកតាមដែលអាចធ្វើបាន។ កាលណាអ្នករត់បានកាន់តែឆ្ងាយខ្លាញ់របស់អ្នកក៏កាន់តែត្រូវបានដុតបំផ្លាញកាន់តែច្រើនដែរ។ ទោះយ៉ាងណាសូមព្យាយាមរត់ក្នុងល្បឿនដែលថេរឲ្យបានយូរ។

  • ចេះតែមានអាការៈឈឺជង្គង់​ នេះជាវីធីរៀបរាប់ប្រាប់ពេទ្យឲ្យស្រួលយល់ងាយព្យាបាល
    សុខភាព
    January 4, 2020 Khmernote

    ការ​ឈឺ​ចាប់​ជង្គង់​គឺ​ជា​សភាព​ដែល​ឃើញ​មាន​ញឹក​ញាប់​ ហើយជា​ធម្មតា​​ជះ​ឥទ្ធិពល​ប៉ះ​ពាល់​មនុស្ស​គ្រប់​វ័យ​។​ មាន​ប្រភេទ​ជា​ច្រើន​នៃ​ការ​ឈឺ​ចាប់​ជង្គង់​​ ហើយ​របួស​គឺ​ជា​ផ្នែកមួយ​ក្នុង​ចំណោម​នោះ​។​ យ៉ាង​នេះ​ក្តី​ មនុស្ស​ជា​ច្រើន​មិន​ចេះ​របៀប​រៀបរាប់​​ពី​ការ​ឈឺ​ចាប់​របស់ខ្លួន​ឲ្យ​ត្រូវ​ចំ​ម៉ាច់ៗ​ទៅ​កាន់​វេជ្ជ​បណ្ឌិត​ទេ​។​ នៅ​ក្នុង​អត្ថបទ​នេះ​ នឹង​មាន​គន្លឹះ​ល្បិច​មួយ​ចំនួន​ដែលយើង​​អាចយក​​ប្រើ​ប្រាស់​ដើម្បី​ជួយ​វេជ្ជ​បណ្ឌិត​​កំណត់​បុព្វហេតុ​ និង​រក​បាន​ការ​ព្យាបាល​សក្តិ​សម​សម្រាប់​អ្នក​បាន​។​ ១- តើយើងឈឺជង្គង់ត្រង់កន្លែងណា? ការ​​រៀប​រាប់​យ៉ាង​ចំ​ម៉ាច់ៗ​នៅទី​តាំង​នៃ​ការ​ឈឺ​ចាប់​​ជួយ​វេជ្ជ​បណ្ឌិត​រក​ឃើញ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​សម្រាប់​យើង។​ ឧទាហរណ៍​ ប្រសិន​បើ​យើង​មាន​ការ​ឈឺ​ចាប់​ជង្គង់​ខាង​មុខ (ដែល​ត្រូវ​បាន​ស្គាល់​ផង​ដែរ​ថា​ជា​ការ​ឈឺ​ចាប់​នៅ​ខាង​មុខ​នៃ​ជង្គង់​) វា​មាន​ន័យ​ថា​យើង​អាច​មាន​ការ​ឈឺ​ចាប់​ដោយ​សារ​ការ​រត់​ ឬ​ជា​ភាសា​បច្ចេក​ទេស​គឺ​ជំងឺ​ Osgood Schlatters។​ យ៉ាង​នេះ​ក្តី​ ប្រសិន​បើ​យើង​មាន​ការ​ឈឺ​ចាប់​នៅ​ខាង​ក្រោយ​នៃ​ជង្គង់​ វា​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​ ឬ​ការ​រហែក​ឆ្អឹង​ខ្ចី​។​ ដូច​គ្នា​ផង​ដែរ​ ការ​ឈឺ​ចាប់​នៅ​លើ​ផ្នែក​ខាង​ក្នុង​អាច​ទាក់​ទង​នឹង​ការ​រោល​រាល​ទៅ​លើ​សរសៃ​ពួរ​ សរសៃ​រយាង​ ឬ​ឆ្អឹង​ខ្ចី​។​ ២- តើយើងចាប់ផ្តើមឈឺជង្គង់នៅពេលណា ? ប្រសិន​បើ​យើងមាន​អារម្មណ៍​ថា​វា​ពិបាក​ក្នុង​ការ​រៀបរាប់​​កន្លែង​ឈឺ​នៅ​ត្រង់​ណា​នោះ​ យើងអាច​នឹង​ចង់​គិត​ថា​ពេល​ណា​វា​ចាប់​ផ្តើម​។​ តាម​ធម្មតា​ ហេតុ​ផល​​ញឹក​ញាប់​ជា​ធម្មតា​​បំផុត​នៃ​ការ​ឈឺ​ចាប់​ជង្គង់​ភ្លាម​ៗ

  • ឧស្សាហ៍មាន​អាការៈឈឺកញ្ចឹងក និង​ឆ្អឹង​ខ្នង អាចបណ្ដាល​មកពី​បញ្ហា​នេះ
    សុខភាព
    January 3, 2020 Khmernote

    ទ្រនាប់​ឆ្អឹង​ខ្នង​លៀន​ចេញ​តាម​ធម្មតា​កើត​មាន​នៅ​ត្រង់​តំបន់​ខ្នង​ផ្នែក​ខាង​ក្រោម​និង​តំបន់​កញ្ចឹង​ក (ឆ្អឹង​ខ្នង​ត្រង់​ចង្កេះ និង​ឆ្អឹង​ខ្នង​កញ្ចឹង​ក)។ ក្នុង​ករណី​ខ្លះ​ទ្រនាប់​ឆ្អឹង​ខ្នង​លៀន​ចេញ​អាច​កើត​មាន​នៅ​ត្រង់​ខ្នង​ផ្នែក​ខាង​លើ (ឆ្អឹង​ខ្នង​​តំបន់​ប្រអប់​ទ្រូង) អាស្រ័យ​លើ​ទីតាំង​នៃ​ទ្រនាប់​ឆ្អឹង​ដែល​បាន​រអិល​ភ្លាត់​ចេញ ហើយ​ការ​ឈឺ​ចាប់​អាច​នឹង​ខុស​ប្លែក​ពី​គ្នា។ ១-​ តើ​ផល​វិបាក​នៃ​ទ្រនាប់​ឆ្អឹងខ្នង​​ដែល​បាន​រអិល​ភ្លាត់​ចេញ​មាន​អ្វី​ខ្លះ? ប្រសិន​បើ​ទុក​ចោល​មិន​ព្យាបាល​ទ្រនាប់​ឆ្អឹង​ខ្នង​ដែល​បាន​រអិល​ភ្លាត់​ចេញ​ធ្ងន់ធ្ងរ​ទេ នោះ​វា​អាច​នាំ​ឲ្យ​ខូច​ខាត​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ ដែល​ឈាន​ទៅ​ដល់​ខូច​ជា​រៀង​រហូត។ ​ករណី​កម្រ​ណាស់​ដែល​មាន​ទ្រនាប់​ឆ្អឹង​ខ្នង​​បាន​រអិល​ភ្លាត់​ចេញ​អាច​កាត់​ផ្តាច់​សញ្ញា​សរសៃ​ប្រសាទ​ទៅ​កាន់​ខ្នង​ផ្នែក​ខាង​ក្រោម ​និង​ជើង​បាន។ ពេល​បញ្ហា​របៀប​នេះ​កើត​មាន​ឡើង អ្នក​នឹង​បាត់បង់​ការ​គ្រប់គ្រង​លើ​ប្លោក​នោម។ ទ្រនាប់​ឆ្អឹង​ខ្នងដែល​រអិល​ភ្លាត់​ចេញ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផង​ដែរ​នូវ​ភាព​ស្ពឹក​នៅ​ត្រង់​តំបន់​កញ្ចូញ​គូថ​ពេល​អង្គុយ​លើ​កែប ដូច​ជា​កែបកង់ ឬម៉ូតូ ជាដើម (saddle anesthesia)​។ នេះ​គឺ​ជា​សភាព​មួយ​នៅ​ពេល​ដែល​ទ្រនាប់​ឆ្អឹង​ដែល​រអិល​ភ្លាត់​ចេញ​បាន​ដាក់​សម្ពាធ​សង្កត់​ទៅ​លើ​សរសៃ​ប្រសាទ​ហើយ​បង្ក​ឲ្យ​មាន​ការ​កាត់​បន្ថយ​នូវ​ការ​ទទួល​ដឹង​ញាណ​នៅ​លើ​ភ្លៅ​ផ្នែក​ខាង​ក្រោយ​ជើង និង​ចុង​ពោះវៀន​ក្បែរ​ក្រសាល​គូទ។ មាន​វិធី​ជា​ច្រើន​ដែលអ្នកជំងឺងអាច​ធ្វើ ដើម្បី​បន្ថយ​រោគ​សញ្ញា​នៃ​ការ​រអិល​ទ្រនាប់​ឆ្អឹង​ខ្នង តែ​នៅ​ពេល​ខាង​មុខ​អ្នកជំងឺ​​អាច​នឹង​មាន​បញ្ហា​នេះ ម្ដង​ទៀត​ដូច​គ្នា។ ប្រសិន​បើ​អ្នក​ជំងឺមិន​អាច​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា​ទេ នោះ​ជា​ពេល​ដែល​អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ហើយ ដើម្បី​ឲ្យ​ដឹង​ពី​រោគវិនិច្ឆ័យ​និង​ការ​ព្យាបាល​ត្រឹមត្រូវ។ ២– តើសញ្ញាទ្រនាប់ឆ្អឹងខ្នងរអិលភ្លាត់ចេញមានអ្វីខ្លះ? ទ្រនាប់​ឆ្អឹង​ខ្នងដែល​រអិល​ភ្លាត់​ចេញ​អាច​កើត​មាន​ឡើង​បាន​នៅ​គ្រប់​កន្លែង​នៃ​ឆ្អឹង​ខ្នង។

  • នៅក្មេង​សោះសក់ឡើងពណ៌ប្រផេះ មក​ដឹងមូលហេតុនេះ
    សុខភាព
    December 30, 2019 Khmernote

    ១- តើសក់ប្រែជាព៌ណប្រផេះដោយរបៀបណា? សក់យើងទាំងអស់ប្រែជាប្រផេះនៅដំណាក់កាលខ្លះនៅក្នុងជីវិតយើង។ ចំពោះមនុស្សមួយចំនួន វាកើតឡើងឆាប់រហ័សមុន​កំណត់ជា​ជាងកើតឡើងយូរនៅពេលក្រោយ។ សក់ទៅជាប្រផេះ ពេលកោសិកាដែលទទួលខុសត្រូវចំពោះការផលិតជាតិ​ព៌ណខកខាន​មិន​បាន​បំពេញការងារខ្លួន។ ចំពោះមនុស្សផ្សេងទៀតពួកគេនោះមានសារធាតុអ៊ីដ្រូសែន​ពីរ៉ុក​ស៊ីតប្រមូលផ្តុំ​ចាល់​នៅក្នុងសក់ជាប្រភេទសារធាតុឲ្យសតាមធម្មជាតិ។ ជាទូទៅសក់ប្រផេះកើតឡើង​ ចំពោះជន​ជាតិ​ស្បែក​សនៅក្នុងវ័យពាក់កណ្តាល ៣០ឆ្នាំ ខណៈដែលជនជាតិដែលជាកូនចៅ​បុព្វបុរសជនជាតិអាស៊ីបានកត់សម្គាល់ឃើញសក់ប្រផេះនៅក្នុងវ័យ៣០ ឆ្នាំក្រាស់របស់ពួកគេ ហើយអស់អ្នកទាំង​ឡាយ​ដែលជាជនជាតិអាមេ៉រិក​កំណើតដើមអាហ្វ្រិចមិនទំនងនឹងមានសក់ប្រផេះឡើយរហូតទាល់តែដល់វ័យពាក់កណ្តាល​៤០ឆ្នាំ។ វាត្រូវបានគេចាត់ទុកថាជាការឡើងប្រផេះមុនកាលកំណត់ប្រសិនបើជនជាតិស្បែកសមានសក់ប្រផេះ​នៅត្រឹមអាយុ២០ឆ្នាំ ឬប្រសិនបើជនជាតិអាមេ៉រិក​កំណើតដើមអាហ្វ្រិចមានពណ៌នេះ​នៅ​មុនអាយុ ៣០ឆ្នាំ។ ២- តើអ្វីបណ្តាលឲ្យសក់អ្នកប្រែជាប្រផេះលឿនពេកមុនកំណត់? កត្តាសេនេទិច ហ្សែនចូលរួមចំណែកយ៉ាងច្រើនសម្បើមទៅនឹងពេលណាដែលសក់ប្រែជាប្រផេះ។​ ប្រសិនបើមានប្រវត្តិ​ក្រុមគ្រួសារដែលមានសក់ឡើងប្រផេះលឿនមុនកាលកំណត់ នោះវាទំនងដែលថាអ្នកដើរតាមគន្លងមាគ៌ានេះ​ដូច​គ្នា។ បន្ថែមពីនេះហ្សែនផ្តល់ការឡើងពណ៌ប្រផេះនឹងដំណើរវិវឌ្ឍរហ័សប៉ុនណាដែលសក់ប្រែជាព៌ណប្រាក់ ឬគ្រាន់តែព៌ណស។ បញ្ហាសុខភាព សក់ពណ៌ប្រផេះមុនកាលកំណត់បង្កដោយជំងឺស្លេកស្លាំងជំងឺស្បែកបាត់ព៌ណស (Vitiligo) ឬកង្វះវីតាមីន បេ១២ (B12)។ មនុស្សដែលមានបញ្ហាក្រពេញ pituitary ឬក្រពេញទីរ៉ូអ៊ីត

  • ការពារ ប្រសើរជាងព្យាបាល! សញ្ញា៤យ៉ាង គួរដឹងពីក្រួសក្នុងតម្រងនោម
    សុខភាព
    December 30, 2019 Khmernote

    ក្រួស​ក្នុង​តម្រង​នោម​ បង្ក​ឡើង​ដោយ​សារ​ធាតុ​គីមី​ជា​ច្រើន​ ប្រមូល​ផ្តុំ​គ្នា​ ហើយ​ក្លាយ​ជា​ដុំ​ក្រួស​តូច​ៗ​ស្ថិត​នៅ​ក្នុង​តម្រង​នោម​។ អាការៈ​នៃ​ជំងឺ​នេះ កម្រ​ធ្វើ​ទុក្ខ​ភ្លាម​ៗ​ណាស់​​ រហូត​ដល់​គ្រាប់​ក្រួស​ធ្លាក់ បង្ក​ឱ្យ​ឈឺ​ចុក​ខ្លាំង​ ទើប​ដឹង​។ ដូច​នេះ ការ​កត់​សម្គាល់​ពី​សញ្ញា​ដែល​អាច​កើត​មាន​ បញ្ហា​នេះ​ជា​រឿង​សំខាន់​គួរ​គប្បី​ស្វែង​យល់​។ ១. ឈឺ​ចុក​ បើអ្នក​មាន​អារម្មណ៍ថា​​ឈឺ​ចុក​​ខ្លាំង​ត្រង់​ពោះ ខ្នង ឬ​​ក្រលៀន​ នេះ​ជា​សញ្ញា​បង្ហាញ​ថា​គ្រាប់​ក្រួស​ចាប់​ផ្តើម​ធ្លាក់​ និង​ជាប់​ក្នុង​បំពង់​នោម បង្ក​ជា​ការ​ឈឺ​ចាប់​ក្នុង​តម្រង​នោម​។ ពេល​គ្រាប់​ក្រួស​ធ្លាក់​ ការ​ចុក​ចាប់​ អាច​​ដឹង​​ពី​ផ្នែក​ខាង​​ខ្នង​ រហូត​ដល់​ក្រលៀន​។ ២. ទឹក​នោម​ប្រែ​ពណ៌​ មាន​ករណី​មួយ​ចំនួន​ នៃ​ការ​ប្រែ​ពណ៌​ទឹក​នោម ដែល​អាច​ជា​បញ្ហា​នៃ​ក្រួស​ក្នុង​តម្រង​នោម​ ដូចជា ការ​ឈឺ​ចុក​ចាប់​នៅ​ពេល​នោម​ (ដោយ​សារ​គ្រាប់​ក្រួស​ធ្លាក់​ដល់​ប្លោក​នោម) ការថមថយ​បរិមាណ​ទឹក​នោម​ (ដោយ​សារ​គ្រាប់​ក្រួស​ជាប់​ស្ទះ​​ក្នុង​​បំពង់​នោម)