ព័ត៌មានជាតិ
  • ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេង ស្លាប់លើតុ គឺ​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ ពាក់​ស័ក្ដិ ៤​
    ព័ត៌មានជាតិ
    January 21, 2020 Khmernote

    ភ្នំពេញ៖ នៅទីបំផុតអត្តសញ្ញាណខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេង ស្លាប់លើតុកាលពីថ្ងៃទី០៩ ខែមករា កន្លងទៅនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណបាន ខណៈដែលព្រះរាជអាជ្ញា​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញដីកាបញ្ជាអោយចូលខ្លួនផងដែរ។ ជនសង្ស័យឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវកំណត់ឲ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញអោយបានមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ ជនដៃដល់​បាញ់សម្លាប់​ Dj ហូ​ មិនា​ គឺ​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ ពាក់​ស័ក្ដិ៍​ ៤​ ឈ្មោះ​ ដួង​ មុន្នី​រដ្ឋ​ ពេល​នេះ​ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ បានបញ្ជូនដីកាទៅគ្រប់ច្រកព្រំដែនទូទាំងប្រទេសដេីម្បីតាមចាប់ជនដៃដល់រូបនេះ​មកផ្ដន្ទាទោស​តាមច្បាប់​

  • ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីបោះតង់បរិស្ថាន និងបំបួសដើមឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់
    ព័ត៌មានជាតិ
    January 21, 2020 Khmernote

    ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីបោះតង់បរិស្ថាននិងបំបួសដើមឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ខាងមុខ ដោយគ្រោងនឹងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន​ ប្រជាសហគមន៍នៃសហគមន៍តំបន់ការពារធម្មជាតិ ដែលកំពុងរស់នៅក្នុងនិងជុំវិញតំបន់ព្រៃឡង់ ព្រមទាំងយុវជនយុវនារីនៃក្រសួងបរិស្ថាន សរុបប្រមាណ៥០០ នាក់ ដើម្បីបង្កើនសេចក្តីស្រឡាញ់​ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិជា ជីវ:ចម្រុះ​ និងប្រព័ន្ធអេកូឡូស៉ី​ នៅកម្ពុជានិយាយជារួម​ និងជាពិសេសនៅតំបន់ព្រៃឡង់។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ៖ «គោលបំណងនៃការរៀបចំកម្មវិធីបោះតង់បរិស្ថាន​ និងពិធីបំបួសដើមឈើនេះគឺដេីម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ជីវ:ចម្រុះ​ និងប្រព័ន្ធអេកូឡូស៉ីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ​ ជាពិសេសយុវជន និងដេីម្បីជំរុញឱ្យមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន»។ គួរបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់ នៅឆ្នាំ

  • រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អន្តរាគមន៍ទៅព្រះរាជអាជ្ញា ឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូបដែលវាយទាត់ធាក់យុវតីម្នាក់នៅក្នុងថ្នាក់រៀន
    ព័ត៌មានជាតិ
    January 21, 2020 Khmernote

    រាជធានីភ្នំពេញ៖ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអន្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើសិស្សស្រី៤រូប ដែលបង្កហិង្សានិងពាក្យសម្តីមិនសមរម្យលើសិស្សស្រីម្នាក់នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានីផ្សារដើមថ្កូវ ដោយព្រះរាជអាជ្ញា កំពុងឲ្យនគរបាលបញ្ជូនសំណុំរឿងមកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់។ ដោយលោក ពេជ្រ ស្រស់ បានសរសេរលិខិតមួយច្បាប់ជូនឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅក្នុងកិច្ចប្រជុំធ្វើបទបង្ហាញ និងពិគ្រោះ ពិភាក្សា ក្នុងក្របខ័ណ្ឌឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយប្រតិភូក្រសួងយុត្តិធម៌ ដែលធ្វើឡើងកាលពីព្រឹកមិញនេះនៅវិមានសន្តិភាព។ លោក ពេជ្រ ស្រស់ បានសរសេររៀបរាប់ថា៖

  • អធិការខណ្ឌពោធិ៍សែនជ័យ ទើបឡើងថ្មីៗ ប្រកាសលេខទូរស័ព្ទផ្ទាល់ខ្លួន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងរាល់បញ្ហា ជាពិសេសនគរបាលដែលមិនទទួលពាក្យបណ្តឹងពលរដ្ឋ
    ព័ត៌មានជាតិ
    January 21, 2020 Khmernote

    ថ្មីៗនេះលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលទើបតែឡើងថ្មីៗ បានបង្ហោះនៅលើហ្វេសបុកផ្ទាល់ខ្លួនរបស់លោក ប្រកាសលេខទូរស័ព្ទផ្ទាល់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងរាល់បញ្ហាដែលកើតមាននៅក្នុងខណ្ឌរបស់ខ្លួន ដោយគាត់បានរៀបរាប់ថា៖ “ក្នុងនាមខ្ញុំបាទជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ខ្ញុំបាទសូមប្រកាសលេខទូរស័ព្ទខ្ញុំបាទផ្ទាល់ ដើម្បីបងប្អូនទំនាក់ទំនងរាល់បញ្ហាដែលមាននឹងកើតឡើង ។ ពិសេស បើមាននគរបាលក្នុងខណ្ឌយើងខ្ញុំមានបញ្ហាឬមិនបំពេញភារកិច្ចជានគរបាលជូនប្រជាពលរដ្ឋដោយប្រការណាមួយ រឺមិនទទួលពាក្យបណ្តឹងបងប្អូន សូមខលមក លេខរបស់ខ្ញុំផ្ទាល់ 012932666 ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។”

  • ចាប់ពីពេលនេះទៅ ឆ្នេរសមុទ្រ២នេះ នឹងត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ ដើម្បីឲ្យភ្ញៀវទេសចរមកលេងដោយសេរី និងឥតបង់ថ្លៃអ្វីឡើយ
    ព័ត៌មានជាតិ
    January 21, 2020 Khmernote

    ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន បានឲ្យដឹងថា៖ ចាប់ពីម៉ោងនេះតទៅ ឆ្នេរអូរឈើទាល២ ” អតីតឆ្នេរអារីស្តុន ” និងឆ្នេរអូរត្រេះ នឹងត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរ ជាតិ និងអន្តរជាតិអាចមកកំសាន្តដោយសេរី ឥតមានការបង់ថ្លៃអ្វីឡើយ។ ឆ្នេរស្អាត អនាម័យបរិស្ថានល្អ មានផាសុកភាព។ កន្លងមករដ្ឋបាលខេត្ត បានចេញ លិខិតជូនដំណឹងលេខ៤៧៣/១៩ សជណ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងលក់ដូរ និងអាស្រ័យផល នៅលើឆ្នេរអូរឈើទាល “​អតីតឆ្នេរអារីស្តុន​

  • សូមជួយអភិរក្ស ថែរក្សាសត្វព្រៃ! ហ្វូងសត្វស្លាប កំពុងកើនឡើងគួរកត់សម្គាល់ នៅបឹងកន្សែង ក្រុងបានលុង
    ព័ត៌មានជាតិ
    January 21, 2020 Khmernote

    ខេត្តរតនគិរី៖ បឹងកន្សែង ដែលស្ថិតនៅចំកណ្តាលក្រុងបានលុង មានទេសភាពស្រស់ស្អាត ជាពិសេសភ្ញៀវទេសចរណ៍ដែលមកកម្សាន្តអាចមកទស្សនា ស្រូបយកខ្យល់អាកាសធម្មជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះបានមើលហ្វូងសត្វស្លាប ដោយខាងរដ្ឋបាលខេត្តបានឲ្យដឹងថាកំពុងកើនឡើងគួរកត់សម្គាល់។ ហ្វូងសត្វស្លាប មាន់ទឹក ប្រវឹក ក្អែក បានបង្ហាញវត្តមានយ៉ាងច្រើននៅរមណីយដ្ឋាន បឹងកន្សែង ក្នុងក្រុងបានលុង ខេត្តរតនគិរី ជាមួយជំនោរពេលសូរិយារៀបលិច។ សូមជួយអភិរក្ស ថែរក្សាសត្វព្រៃ ដើម្បីទេសចរណ៍៕

  • ចោរបន្លំធ្វើជាជាង GPS លួចរថយន្តស៊េរីទំនើប Lexus NX200T លួចបានហើយប្រុងយកទៅបាញ់ដូរពណ៌ សំណាងសមត្ថកិច្ចរកឃើញទាន់ (មានវីដេអូ)
    ព័ត៌មានជាតិ
    January 21, 2020 Khmernote

    រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយ ដោយមានជនសង្ស័យម្នាក់បន្លំថា ជាជាងមកមេីល GPS ឡាន​ ដោយអ្នកផ្ទះរវល់ក៏អោយខ្លួនមកមេីល ហេីយក៏ឆ្លៀតឱកាសយករថយន្តចេញទៅបាត់​តែម្តង។ ហេតុការណ៍នោះកើតឡើងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកឯរថយន្តដែលចោរធ្វើសកម្មភាពលួច ម៉ាក Lexus NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-6695។ បន្ទាប់ពីចេញប្រតិបត្តិការស្រាវជ្រាវរួចមក កាលពីវេលាម៉ោង២២ និង៣០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនចោរលួចរថយន្តស៊េរីទំនើប Lexus NX 200T

  • ថោកទាបណាស់! ឪពុកបង្កើត ចាប់រំលោភសេពសន្ធវៈលើកូនស្រីបង្កើត រហូតដល់ទៅ៥ដង
    ព័ត៌មានជាតិ
    January 21, 2020 Khmernote

    ខេត្តព្រះសីហនុ៖ បុរសតិរិច្ឆានគ្មានគុណធម៌ គ្មានភាពជាឪពុកក្នុងខ្លួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីបុរសរូបនេះបានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈលើកូនស្រីបង្កើតខ្លួនឯង នៅចំណុចភូមិទួលទទឹង១ ឃុំ ទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្សយ័រូបនេះឈ្មោះ មុំ ផាត់ណា ភេទ ប្រុស អាយុ ៤១ ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅដូចកន្លែងកើតហេតុ បានធ្វើសកម្មភាព ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឈ្មោះ ផ.ច.រ.ស អាយុ១២ឆ្នាំមុខរបរសិស្ស ។ ពេលកំពុងធ្វើសកម្មភាពរំលោភនៅក្នុងផ្ទះស្រាប់តែម្តាយទៅទាន់ ហើយមកប្តឹងរាយការណ៍ជូនសមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។ តាមការបំភ្លឺពីក្មេងស្រីរងគ្រោះបានបញ្ជាក់ថាឪពុករបស់ខ្លួនបានធ្វើសកម្មភាពចាប់រំលោភខ្លួនបានចំនួនប្រាំដងរួចមកហើយ ហើយខ្លួនធ្លាប់និយាយប្រាប់ជីដូនរបស់ខ្លួនដែរតែគាត់មិនជឿ លុះដល់ពេលកើតហេតុក្រោយនេះ បានម្តាយមកទាន់។ បច្ចុប្បន្ននគរបាល

  • ក្រោយកើតមានករណីសិស្សសាលាវាយដំគ្នារហូតដល់ស្លាប់រួចមក ពេលនេះក្រសួងអប់រំដាក់ចេញសេចក្តីណែនាំចំនួន៧ចំនុច
    ព័ត៌មានជាតិ
    January 20, 2020 Khmernote

    រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានករណីហិង្សារវាងសិស្សសាលារហូតបណ្តាលឲ្យសិស្សម្នាក់ស្លាប់បាត់បង់ជីវិតថែមទៀតផង ហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំចំនួន៧ចំនុច ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។​ ទន្ទឹមនឹងនេះក្រសួងសង្កេតឃើញថា នៅមានគ្រឹះស្ថានសិក្សាមួយចំនួនតូច មិនទាន់អនុវត្តឲ្យបានពេញលេញ ជាពិសេសការគ្រប់គ្រង់អ្នកសិក្សានៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដោយមិនបានផ្សព្វផ្សាយ និងអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សា ឲ្យបានទូលំទូលាយ និងមានការទទួលខុសត្រូវនៅឡើយ ដែលបង្កឲ្យមានអំពើហិង្សា និងបាតុភាពអសកម្មនានាកើតឡើង។ សេចក្តីណែនាំទាំង៧ចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញនោះរួមមាន៖ អត្ថបទ៖ សេម

  • ស្ថានភាពគុណភាពខ្យល់នៅភ្នំពេញ មានគុណភាពល្អប្រសើរឡើងវិញហើយ
    ព័ត៌មានជាតិ
    January 20, 2020 Khmernote

    នៅមុននេះបន្តិចក្រសួងបរិស្ថានបានឲ្យដឹងថា យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញបានមានគុណភាពល្អប្រសើរឡើងវិញហើយ ដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 បានស្ថិតនៅក្រោមកម្រិតស្តង់ដារកំណត់។ ចំណែកស្ថានភាព គុណភាពខ្យល់ នៅតាមបណ្តាខេត្តនានាក៏មានគុណភាពល្អផងដែរ។ មន្ត្រីជំនាញក្រសួងបរិស្ថាននៅតែ តាមដានបន្តទៀត លើស្ថានភាពគុណភាពខ្យល់នេះ។ ប្រសិនបើមានអ្វីប្រែប្រួល ក្រសួងបរិស្ថាននឹងជម្រាបជូនដំណឹងភ្លាមៗ៕