ព័ត៌មានជាតិ
  • រយៈពេល៥ថ្ងៃ ចាប់បានម៉ូតូប្រើស៊ីមាំងបង្កសំលេងរំខានគេឯងបានចំនួន២០គ្រឿង
    ព័ត៌មានជាតិ
    January 20, 2020 Khmernote

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីអធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ បានបង្ហាញអំពី​លទ្ធផល​ បង្រ្កាប​មធ្យោបាយ​គ្រប់​ប្រភេទ​ (ម៉ាស៊ីន​ បំពង​សំឡេង​ សុីមាំងប្រែន​) ដែល​បង្កការរំខានដល់ភ្លៀវជាតិ អន្តរជាតិ តាមបណ្តា ភូមិគ្រឹះថ្នាក់ដឹកនាំ និវេសស្ថាន និង លំនៅដ្ឋានប្រជាពលរដ្ឋ ធ្វើអោយប៉ះពាល់សណ្តាប់សង្គម ជាពិសេសក្នុងម៉ោងសំរាកថ្ងៃ យប់ជាប្រចាំ។ ផ្នែកជំនាញ និងប៉ុស្តិ៍ទាំង១១បានចេញធ្វើសកម្មភាពល្បាតពួន​ស្ទាក់​ ទប់ស្កាត់​បទល្មើស​គ្រប់ប្រភេទ ត្រួតពិនិត្យ និងបង្ក្រាបលេីមធ្យោបាយ(រថយន្ត និងម៉ូតូ​បំពង​សំឡេង​ ខុសប្រក្រតី សុីម័ងប្រែន ) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ខែមករាឆ្នាំ២០២០ ជាលទ្ធផលបានចំនួន២០គ្រឿង ។ ចំពោះមុខកម្លាំងអធិការដ្ឋានបានធ្វើសកម្មភាពត្រួតពិនិត្យ បង្ក្រាបនៅក្នុងភូមិសាស្ត្រទាំង១១សង្កាត់របស់ខណ្ឌដូនពេញរួមមាន: 1-ជុំវិញព្រះបរមរាជវាំង 2-តាមតំបន់ដែលមានស្ថានទូត

  • បម្រាម៧ចំនុច ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម
    ព័ត៌មានជាតិ
    January 20, 2020 Khmernote

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ដើម្បីរក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ និងរបៀប​រៀបរយ​សាធារណៈ​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី ២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០​ខាងមុខ​នេះ រដ្ឋបាល​រាជធានីភ្នំពេញ​សូមធ្វើ​ការណែនាំ​​ដល់​មន្ទីរ​ អង្គភាព ខណ្ឌ​ សង្កាត់ សមាគមក្រុមហ៊ុន​ឯកជន​ អង្គការ​ក្រៅរដ្ឋាភិបាល និង​សាធារណជនក្នុងរាជធានី​ភ្នំពេញ​ដូចតទៅ៖ ១. ហាមដាច់ខាត៖ + មិន​ឲ្យ​មាន​ការ​ដុត​ផាវ កាំជ្រួច​ ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់ប្រភេទ​ក្នុង​ឱកាស​ពិធីបុណ្យ​នេះ + មិន​ឲ្យ​លេង​ល្បែង​គ្រប់ប្រភេទ​ដែល​មាន​លក្ខណៈ​ស៊ីសង + រាល់​ការ​ហែក្បួន​ផ្សេងៗទាំងបែប​សាសនា​ ឬប្រពៃ​ណី​ដែល​គ្មាន​ការ​អនុញ្ញាត​ត្រូវ​ហាមឃាត់។

  • សោកស្តាយណាស់! កូនដំរីមួយក្បាលដែលទើបប្រទះឃើញដេកដួលថ្ងៃមុន ពេលនេះបានស្លាប់ហើយ
    ព័ត៌មានជាតិ
    January 20, 2020 Khmernote

    មណ្ឌលគិរី៖ កូនសត្វដំរី អាយុ១សប្តាហ៍ ដែលក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃភ្នំព្រេច នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអ្នកជំនាញអង្គការ WWF ប្រទះឃើញដេកដួលក្រោមកម្តៅថ្ងៃ កាលពីប៉ុន្មានថ្ងៃមុននោះ នៅទាបភ្លឺឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានស្លាប់បាត់បង់ជីវិតហើយ ដោយសារតែអាការៈជម្ងឺធ្ងន់ធ្ងរ អស់កម្លាំង លែងកម្រើក លែងទទួលចំណី និងទឹក។ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងក្រុមការងារជួយសង្រ្គោះទាំងអស់ សូមចូលរួមសោកស្ដាយនូវការបាត់បង់កូនសត្វដំរីព្រៃ១ក្បាល នៅដែនជម្រកសត្វព្រៃភ្នំព្រេច៕ សូមអានសេចក្តីប្រកាសព័ត៌មានបន្ថែមនៅខាងក្រោមនេះ៖  

  • ធនាគារជាតិ បង្ហាញពីប្រភេទក្រដាសប្រាក់ ដែលអាចផ្លាស់ប្តូរថ្មីបាន
    ព័ត៌មានជាតិ
    January 20, 2020 Khmernote

    យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ដើម្បីរក្សាគុណភាពប្រាក់រៀលក្នុងការចរាចរឲ្យបានស្អាត និងធានាផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ និងរក្សាទុកប្រាក់រៀល អគ្គបេឡា សូមកំណត់នូវចំណុចមួយចំនួនសម្រាប់ធ្វើការពិនិត្យ និងប្តូរប្រាក់រៀលមិនគ្រប់លក្ខណៈ។ ក្រដាសប្រាក់មិនគ្រប់លក្ខណៈដូចជា ពុកផុយ ចាស់ ទក់ រហែក ដាច់ដោចច្រើនកន្លែង ជ្រួញ សរសេរគូសវាស លាបពណ៌ បិទផ្គុំគ្នា បោះត្រា បិទវត្ថុស្អិត ហើរពណ៌ ភ្លើងឆេះ កណ្តៀរកោរកណ្តុរកាត់ បាត់បង់រូបភាពដើម ឬបោះពុម្ពខុសបច្ចេកទេស។ សូមអានសេចក្តីជូនដំណឹងខាងក្រោម ដើម្បីដឹងព័ត៌មានលំអិត! អត្ថបទ៖ សេម

  • ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ​ អំពាវនាវ​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ មក​ដើរលេង​កំសាន្ត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ឲ្យបានច្រើន
    ព័ត៌មានជាតិ
    January 20, 2020 Khmernote

    ខេត្តព្រះសីហនុ៖ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២០​នេះ​ថា​ នៅប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃចូលឆ្នាំ ចិន វៀតណាម កូរ៉េ ហើយក្នុងនាមខ្ញុំបាទ ស្នងការនគរបាលខេត្ត សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ មកទេសចរណ៍ និង លេងកំសាន្ត ក្នុងខេត្តព្រះសីហនុ ដែលមានឆ្នេរសមុទ្រ ស្រស់ស្អាត និង ឆ្នេរតាមបណ្ដាកោះនានា ។ យើងមានផ្ទះសំណាក់ បឹងកាឡូ រីហ្សត សណ្ឋាគារ និង ភោជនីយដ្ឋាន

  • នារីបរទេសម្នាក់ អរគុណ និងកោតសរសើរថា ប្រជាជនកម្ពុជាពិតជាអស្ចារ្យណាស់ ក្រោយជួបហេតុការណ៍បែបនេះនៅភ្នំពេញ
    ព័ត៌មានជាតិ
    January 20, 2020 Khmernote

    កាលពីពេលថ្មីៗនេះមានករណីចោរឆក់ទូរស័ព្ទដៃពីជនបរទេសតែពុំបានសម្រេច ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៦៣ កែង២៧៦ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ Peter Csilla Hajnalka ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិ ហង់គ្រី កាន់លិខិតឆ្លងដែនលេខ BH6380972 មុខរបរមេការភោជនីយដ្ឋាន បានមកកម្សាន្តនៅក្រុងភ្នំពេញ ក៏ត្រូវចោរឆក់ទូរស័ព្ទដៃម៉ាកសាំសុងកាឡាក់សុីអេ៦ ពណ៌ខ្មៅ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុជួយដេញ និងចាប់ចោរបានប្រគល់ជូនសមត្ថកិច្ច។ ជនសង្ស័យមានឈ្មោះ ជន ម៉េងហាក់ ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ សញ្ជាតិខ្មែរ

  • ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ទទួលគ្រឿងឥស្សរិយយសពីប្រទេសជប៉ុន
    ព័ត៌មានជាតិ
    January 20, 2020 Khmernote

    សៀមរាប៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបំពាក់គ្រឿងឥស្សរិយយសរបស់ជប៉ុន “The Order of the Rising Sun, Gold Rays with Neck Ribbon” ជូនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិកសភាជាតិកម្ពុជា ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏វិសេសវិសាស ក្នុងការរឹតចំនងមិត្តភាពរវាង ជប៉ុននិងកម្ពុជា។ ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ព្រមទាំង

  • សុទ្ធតែពួកបំផ្លាញ! ចាប់ខ្លួនជនសង្ស័យ២នាក់ជួញដូរសត្វព្រៃខុសច្បាប់ ហើយរកឃើញសត្វសេក ដែលជាសត្វកម្រស្ទើរផុតពូជជាង១០០ក្បាល ត្រូវគេច្រកក្នុងដបទឹកសុទ្ធ
    ព័ត៌មានជាតិ
    January 20, 2020 Khmernote

    ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងចម្រុះប្រចាំស្នាក់ការប្រចាំបញ្ជានៅគីឡូម៉ែត្រលេខ ៥៩ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការចាប់ឃាត់ជនសង្ស័យចំនួន​០២នាក់ ដែលបានជួញដូរសត្វព្រៃខុសច្បាប់ រួមនឹងវត្ថុតាងមានៈ សត្វសេកចំនួន ១០៩ក្បាល និងម៉ូតូចំនួន០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងយើងបានប្រគល់ជូនកម្លាំងជំនាញដែនជំរកសត្វព្រៃសីមា ដើម្បីចាត់ការបន្តតាមនីតិវិធី ។ សូមបញ្ជាក់ថា ចំពោះសត្វសេកយើងបានធ្វើការប្រឡែង​ទៅវិញ ហើយសត្វសេកនេះដែរគឺជាអំបូរសត្វដែលកម្រស្ទើរតែផុតពូជទៅហើយ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

  • ជួយចែករំលែក! ​ស្ត្រីម្នាក់នេះ ជាមុខសញ្ញាដើរល្បួងក្មេងតូចៗ ដោះយកក្រវិល ខ្សែក ខ្សែជើង តាមសាលារៀន
    ព័ត៌មានជាតិ
    January 20, 2020 Khmernote

    កំពង់ចាម៖ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបង្ហាញនូវមុខសញ្ញាជនល្មើសមួយរូប ដែលជាមុខសញ្ញាដើរល្បួងក្មេងតូចៗ ដោះយកក្រវិល ខ្សែក ខ្សែជើង តាមសាលារៀន។ ដោយខាងសមត្ថកិច្ចបានប្រកាសសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការចំណាំមុខស្ត្រីជាជនល្មើស ប្រសិនបើបានស្គាល់ ឬឃើញ សូមមេត្តាសូមរាយការណ៍មកសមត្ថកិច្ច តាមរយ:លេខ:088 7991665 និង 061 888872។ ខាងក្រោមនេះជាការប្រកាស​​៖ “អធិការនគរបាលក្រុងកំពង់ចាមសូមជម្រាបដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា​៖​ ស្ត្រីម្នាក់នេះ ជាមុខសញ្ញាដើរល្បួងក្មេងតូចៗ ដោះយកក្រវិល ខ្សែក ខ្សែជើង តាមសាលារៀន បើបងប្អូនណាស្គាល់ រឺ បានឃើញស្រ្តីរូបនេះសូមរាយការណ៍មកសមត្ថកិច្ច តាមរយ:លេខ:088 7991665 និង 061 888872 ការរាយការណ៍របស់បងប្អូន

  • បុរសម្នាក់ ខឹងម្ដាយស្ដីបន្តោសរឿង ផឹកស្រាស្រវឹងនិងចាក់ធុងបាស់លឺៗ ចង.កសម្លាប់ខ្លួន
    ព័ត៌មានជាតិ
    January 20, 2020 Khmernote

    តាកែវ ៖ បុរសម្នាក់ ខឹងម្ដាយស្ដីបន្តោសរឿង ផឹកស្រាស្រវឹងនិងចាក់ធុងបាស់លឺៗ ចង.កសម្លាប់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី នៅក្នុងភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។ ជនរងគ្រោះឈ្មោះ នូវ រត្ន័ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើបានយកខ្សែគោ ពណ៍សចងទៅនិងធ្នឹមតូប ជួសជុលទូរទស្សន៍កំពស់3.2ម៉ែត្រ ។ មូលហេតុ ៖ វិបត្តិផ្លូវចិត្ត រឿងខឹងម្ដាយស្ដីបន្តោសផឹកស្រាស្រវឹងចាក់ធុងបាស់លឺៗ ។ ករណីនេះសមត្ថកិច្ចជំនាញ ស្រុកបានសហការនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសោមចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើការពិនិត្យគ្រប់ជ្រុងជ្រោយ ទៅលើសាកសព និងផ្អែកតាមការបំភ្លឺរបស់ម្ដាយសាក