ព័ត៌មានជាតិ
  • រកឃើញចម្លាក់សត្វមករ ដ៏ធំ មិនធ្លាប់មាននៅតំបន់ភ្នំគូលែន និងរកឃេីញបំណែកថ្មសរុបចំនួន១៣ដុំ
    ព័ត៌មានជាតិ
    January 19, 2020 Khmernote

    យោងតាមផេកផ្លូវការរបស់ មន្ទីរបរិស្ថានខេត្តសៀមរាប បានឲ្យដឹងថា៖ ចម្លាក់សត្វមករដែលធំមិនធ្លាប់មាននៅតំបន់ភ្នំគូលែន ថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលេី ខេត្តសៀមមរាប ខាងកេីតទំនប់បុរាណមួយឈ្មោះថា ទំនប់ទឹកងូតប្រមាណ ៣០ម៉ែត្រ ខាងកេីតឧទ្យានជាតិព្រះជ័យវរ្ម័ន- នរោត្តម<ភ្នំគូលែន> មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ដឹកនាំដោយ លោក ស៊ុន គង់ ប្រធាន មន្ទីរបរិស្ថាន សហការជាមួយអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន និងលោក រិទ្ធី ម្ចាស់FACEBOOK

  • ម្ចាស់ហាងពេជ្រ ដាណេ ឧបត្ថម្ភខ្សែ ក មួយខ្សែ និងម៉ូតូមួយគ្រឿង ជូនប្អូនស្រីមរតក ដើម្បីលើកទឹកចិត្តឲ្យខំប្រឹងរៀន ឈប់ភ័យខ្លាច បើមានគេធ្វើបាបទៀតអាចប្រាប់គាត់បាន
    ព័ត៌មានជាតិ
    January 19, 2020 Khmernote

    កាលពីម្សិលមិញនេះឪពុកជនរងគ្រោះ យុវតី មរតក ដែលត្រូវក្មេងស្រី ៤ នាក់ទៀតវាយធ្វើបាប បានសរសេររៀបរាប់ថា៖ “ក្នុងនាមខ្ញុំជាឪពុកជនរងគ្រោះ មរកត ខ្ញុំស្នើសុំដល់ក្រសួងមានសមត្ថកិច្ច និងប្រព័ន្ធតុលាការជួយបន្តនីតិវិធីតាមផ្លូវច្បាប់ ហើយរឿងសំណងជំងឺចិត្ត 2000ដុល្លារ វាគ្រាន់តែជំហានដំបូង បន្ទាប់មកយកកូនខ្ញុំទៅពិនិត្យខាងផ្លូវអារម្មណ៏និងរាងកាយ បើសិនរកឃើញថាកូនខ្ញុំមានសភាពធ្ងន់ធ្ងរ ខ្ញុំនឹងទាមទារសំណងបន្ថែនទៀតចំពោះមុខតុលាការ”។ ដោយមានការអាណិតអាសូរ ម្ចាស់ហាងពេជ្រ Dana Try បានបង្ហោះឲ្យដឹងថា៖ “ក្រោយការជួបស្ដាប់​ឪពុក​ម្ដាយ​គាត់​រៀប​រាប់​ទាំង​រលីង​រលោង ខ្ញុំ​រន្ធត់​ចិត្ត​ណាស់។ ធម្មតា​កូន​ស្រី ស្រលាញ់​ស្ទើរ​លេប បែរ​ត្រូវ​គេ​វាយ​ដំ​ច្រំ​ធាក់ ហើយ​ឃើញ​ស្រស់​ៗ​ក្នុង​វីដេអូ​ទៀត មាន​អារម្មណ៍​បែប​ណា​ទៅ? ថ្ងៃ​នេះ​ខ្ញុំ​បាន​ជួប​ឪពុក​ម្ដាយ និង​ក្មេង​ស្រី​ដ៏​គួរ​អាណិត​នេះ​ហើយ ខ្ញុំ​ប្រាប់​គាត់​ថា កុំ​ខ្លាច កុំ​ខ្វល់​តទៅ​ទៀត

  • ចាប់បានចោរស្រីដៃរហ័ស លួចទូរស័ព្ទដៃនៅក្នុងផ្សារអ៊ីអន២
    ព័ត៌មានជាតិ
    January 19, 2020 Khmernote

    យោងតាមការបញ្ជាក់ពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោ២១និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានទទួលឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចក្នុងផ្សារអ៊ីអន២ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០៦នាក់ គេចខ្លួន០៤នាក់(ស្រីក្តី , ស្រីតូច , ស្រីអូន , នាត) កាលពីថ្ងៃទី១០-១១-២០១៩ វេលាម៉ោង១៤ និង៣០នាទី (នៅក្នុងរូបភាពកាម៉ារ៉ានៅក្នុងផ្សារអុីអន២)។ ជនសង្ស័យ២នាក់រួមមាន ៖ ១-ឈ្មោះ ចាន់ ធី ភេទស្រី អាយុ៣៣ឆ្នាំ

  • ស្តែងៗ នេះជាវិដេអូសកម្មភាពជនសង្ស័យដែលជាសិស្សសាលាអន្ដរទ្វីប AIS ចុះពីលើម៉ូតូ Today វាយសិស្សម្នាក់ទៀត ជាច្រើនដៃ ធ្ងន់ៗចំមុខក្បាល មិនឲ្យតដៃរួច បណ្តាលឲ្យដួលក្រាបដល់ដី រហូតដល់ស្លាប់
    ព័ត៌មានជាតិ
    January 19, 2020 Khmernote

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា មានករណីហិង្សាមានស្ថានទំងន់ (សិស្សនិងសិស្សវ៉ៃគ្នា បណ្តាលអោយជនរងគ្រោះស្លាប់) កើតហេតុនៅផ្លូវ៤០២​ ក្រុម​១១​ ភូមិ២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១៦ និង៤០នាទី​ ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០នៅចំណុចផ្លូវ១៨៧ជាប់របងសាលាAIS សង្កាត់ទំនប់ទឹក។ ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស (ឃាត់ខ្លួនបាន) ជនជាតិខ្មែ​រ​ ជាសិស្សសាលា AIS អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ ជនរងគ្រោះមានឈ្មោះ សំ សន្ធិវង្ស ភេទប្រុស

  • ទៀតហើយ! សិស្សសាលាណាត់វ៉ៃគ្នា ចុងក្រោយម្ខាងស្លាប់ ម្ខាងជាប់ខ្នោះ
    ព័ត៌មានជាតិ
    January 18, 2020 Khmernote

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា មានករណីហិង្សាមានស្ថានទំងន់ (សិស្សនិងសិស្សវ៉ៃគ្នា បណ្តាលអោយជនរងគ្រោះស្លាប់) កើតហេតុនៅផ្លូវ៤០២​ ក្រុម​១១​ ភូមិ២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១៦ និង៤០នាទី​ ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០នៅចំណុចផ្លូវ១៨៧ជាប់របងសាលាAIS សង្កាត់ទំនប់ទឹក។ ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស (ឃាត់ខ្លួនបាន) ជនជាតិខ្មែ​រ​ ជាសិស្សសាលា AIS អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ ជនរងគ្រោះមានឈ្មោះ សំ សន្ធិវង្ស ភេទប្រុស

  • នេះជាវីដេអូមួយទៀតដែលយុវតីបង្កហិង្សាយកទៅគំរាមយុវតីរងគ្រោះ
    ព័ត៌មានជាតិ
    January 18, 2020 Khmernote

    បន្ទាប់ពីករណី​ យុវតីបង្កហិង្សាទាំងបួននាក់​ បានដោះស្រាយបញ្ចប់ ដោយធ្វើការយល់ព្រម​ទទួល​កំហុស​ និងសុំទោសជនរងគ្រោះ​ ព្រមទាំងរួមគ្នាសងជម្ងឺចិត្តចំនួន​ ២០០០​ ដុល្លារ​ ដល់ជនរងគ្រោះ​ ។ ចំណែក​អាណាព្យាបាលជនរងគ្រោះ​បានយល់ព្រមទទួលយកការសុំទោសនិងថវិកា​ ២០០០​ដុល្លារ​ ជាថ្នូរ​ដកពាក្យ​បណ្ដឹង​។ ប៉ុន្តែនៅយប់ថ្ងៃទី១៧ ខែមករា ម្សិលមិញនេះ យុវតីរងគ្រោះបានរត់ទៅរក K01 វិញ ដោយជនរងគ្រោះមិនព្រមឡើយនូវការសម្របសម្រួលលុយសំណងថវិកា២ពាន់ដុល្លារ ​ ហើយមិនត្រឹមតែប៉ុណ្ណោះលោក K01 បានឲ្យដឹងថា យុវតីឈ្មោះអន បានយកវីដេអូមួយដែលខ្លួនធ្លាប់វាយគ្នានៅតាមផ្លូវយកទៅគំរាមយុវតីរងគ្រោះធ្វើឲ្យគ្នាមានការភ័យខ្លាច។ ដោយលោក K01 បានសរសេររៀបរាប់ថា៖ “នេះជាវីឌីអូមួយថ្មីទៀត ដែលធ្វើអោយមរកតភ័យឡើងញ័របន្ទាប់ពី ក្មេងទំនើងឈ្មោះថា អនជាអ្នកវាយក្មេងស្រីដទៃទៀត តាមដងផ្លូវ

  • ករណីសិស្សវាយគ្នាក្នុងថ្នាក់រៀននៅវិទ្យាល័យផ្សារដេីមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់ ខាងជនរងគ្រោះក៏ព្រមដកពាក្យបណ្តឹង ហើយខាងជនបង្ក និងអាណាព្យាបាលក៏ព្រមសុំទោស
    ព័ត៌មានជាតិ
    January 17, 2020 Khmernote

    រាជធានីភ្នំពេញ៖ ករណីក្មេងស្រីម្នាក់ដែលត្រូវបានក្មេងស្រីមួយក្រុមវាយនៅក្នុងថ្នាក់រៀន នៃវិទ្យាល័យផ្សារដេីមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់ ដោយភាគីជនរងគ្រោះយល់ព្រមដកពាក្យបណ្តឹង ជនបង្ក និងអាណាព្យាបាល ក៏បានសូមទោសដល់ជនរងគ្រោះ ក្រុមគ្រួសារ និងសាធារណ:ជនទាំងអស់ ចំពោះកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលគាត់បានធ្វេី ម្យ៉ាងវិញទៀតក៏មានការឯកភាពយល់ព្រមពីលោក កែវ សុធា ព្រះរាជអជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍ផ្សារដេីមថ្កូវនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានកោះហៅជនបង្ក និងអាណាព្យាបាល ដេីម្បីធ្វេីការសាកសួរ ទាក់ទងទៅនឹងករណីវាយសិស្សស្រីម្នាក់ក្នុងថ្នាក់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។ ក្រោយពីធ្វេីការសាកសួរ និងធ្វេីកំណត់ហេតុរួច ជនបង្កត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដេីម្បីធ្វេីការបន្តលេីករណីនេះ ជនបង្កបានសារភាពនូវកំហុស

  • ក្រសួងបរិស្ថាន៖ គុណភាព​​ខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះ​សុខភាពប្រជាពលរដ្ឋ
    ព័ត៌មានជាតិ
    January 17, 2020 Khmernote

    កាលពីល្ងាចមិញនេះ ក្រសួងបរិស្ថានបានបង្ហោះឲ្យដឹងថា ​​យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់​ពីស្ថានីយ​ត្រួត​​ពិនិត្យ​គុណភាពខ្យ​ល់ ​ដែល​ក្រសួងបរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី ខេត្តទូទាំង​ប្រទេសបាន​​បង្ហាញថា ស្ថានភាព​គុណភាព​​ខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិត​​និចល PM10 និង PM2.5 មាន​ការ​​កើន​ឡើង​​លើសកំណត់ស្តង់ដា ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះ​សុខភាព​ប្រជាពល​រដ្ឋ។ ប្រភព​និង​សកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការ​កើន​ឡើង​នេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនិងពី​ចំហេះ​ឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុត​សំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ ដោយពិនិត្យ​ឃើញ​នូវបញ្ហា​បែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត ក្រសួងបរិស្ថាន​សូមណែនាំ​ដល់​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត

  • មិនបាច់បារម្ភទេ! ក្រសួងបរិស្ថានប្រកាសថា គុណភាពខ្យល់នៅកម្ពុជាមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពនោះទេ
    ព័ត៌មានជាតិ
    January 17, 2020 Khmernote

    កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែកម្រិតខ្យល់ពុលដែលបង្ហាញនៅក្នុងកម្មវិធី AirVisual បានបង្ហាញពីកម្រិតពណ៌ក្រហមនៅក្នុងទីក្រុងភ្នំពេញរបស់យើង ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ។ ជុំវិញបញ្ហានេះផងដែរ ក្រសួងបរិស្ថានបានប្រកាសជូនដំណឹងដល់សាធារណជនថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា នៅមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ។ មន្ត្រីជំនាញនៃក្រសួងបរិស្ថានបាននិងកំពុងបន្តតាមដានលើគុណភាពខ្យល់បន្ថែមទៀត។ ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។ ក្រសួងបរិស្ថាននឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានជ្រាបអំពីការវិវឌ្ឍថ្មីៗជុំវិញស្ថានភាពគុណភាពខ្យល់នៅប្រទេសកម្ពុជា។ ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជាដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការ៕

  • អភិបាលខេត្តព្រះសីហនុ ប្រកាសរកជំនួយបច្ចេកទេសបញ្ហារណ្តៅបង្គន់លាមកជាង១០០កន្លែងនៅឆ្នេរអូរត្រេះ
    ព័ត៌មានជាតិ
    January 17, 2020 Khmernote

    ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅ អជ្ញាធរខេត្តព្រះសីហនុបានបន្តចុះរុះរើតូប និងកន្លែងលក់ដូរ ប្រមាណ១៥០តូប ដែលអាជ្ញាធរខេត្តចាត់ទុកថា ជាការតាំងកន្លែងលក់ដូរមិនស្របច្បាប់ ដើម្បីយកឆ្នេរទុកជាកន្លែងកំសាន្តសាធារណៈ។ អាជ្ញាធរខេត្តព្រះសីហនុ បានលើកឡើងថា ការរុះរើនេះមិនមែនក្នុងគោលដៅប្រមូលយកដីឆ្នេរសមុទ្រតំបន់នេះ ទុកជាសម្បត្តិរដ្ឋវិញនោះទេ ដោយរដ្ឋបាលខេត្តមានគម្រោងធ្វើផ្លូវ និងសួនច្បារ រួមនិងកែលម្អសោភណ្ឌ័ភាពតាមបណ្តោយឆ្នេរឡើងវិញ ដើម្បីទុកជាឆ្នេរសាធារណៈ សម្រាប់ភ្ញៀវទេសចរណ៍មកលេងកម្សាន្ត។ ក្រោយពេលចុះរុះរើ និងសំអាត​សំរាម​ អំពីការលក់ដូរ​ នៅឆ្នេរ​ អូរត្រេះរួច​ គឺនៅសល់រណ្ដៅ​ បង្គន់លាមក​ ចំនួន​ ១៣៦​ រណ្ដៅ​។ ជុំវិញបញ្ហានេះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការប្រកាសសុំជំនួយបច្ចេកទេស