អន្តរជាតិ
  • មេដឹកនាំគណបក្សស៊ីវិលថៃម្នាក់និយាយថា ផ្ទះបនគួរតែមានអាជ្ញាប័ណ្ណស្របច្បាប់ ដើម្បីកាត់បន្ថយការរំលោភសេពសន្ថវៈ
    អន្តរជាតិ
    January 21, 2020 lyda

    សមាជិកសភាថៃម្នាក់កំពុងស្នើសុំឱ្យផ្ទះបន និងហាងលក់សម្ភារៈសិច (sex toys) មានអាជ្ញាប័ណ្ណស្របច្បាប់ត្រឹមត្រូវ ដើម្បីជាមធ្យោបាយដោះស្រាយបញ្ហានៃការរំលោភបំពានផ្លូវភេទនៅក្នុងប្រទេសថៃ។ លោក Mongkolkit Suksintharanont មេដឹកនាំគណបក្សស៊ីវិលថៃ និងជាសមាជិកគណៈកម្មាធិការសភា បានសិក្សាពីវិធីកាត់បន្ថយការរំលោភសេពសន្ថវៈ និងការបំពានផ្លូវភេទដទៃទៀត ហើយគាត់បាននិយាយថា ប្រទេសថៃគួរតែមានច្បាប់អនុញ្ញាតឱ្យមានផ្ទះបន និងហាងលក់សម្ភារៈសិចស្របច្បាប់ដូចជាប្រទេសស្វីស ព្រោះវាជាវិធីដែលអាចកា់បន្ថយករណីរំលោភបាន។ លោកបានបន្ថែមដែរថា វាអាចជួយកាត់បន្ថយអំពើពុករលួយក្នុងចំណោមមន្រ្តីផងដែរ ដោយសារកន្លងមកពួកគេបានស៊ីសំណូកបើកដៃឱ្យមានការជួញដូរផ្លូវភេទខុសច្បាប់។ ដោយពន្យល់តក្កវិជ្ជារបស់គាត់ លោក Mongkolkit Suksintharanont បានអត្ថាធិប្បាយថា តាមធម្មជាតិមនុស្សគឺមានកិលេស ហើយច្បាប់និងបទដ្ឋានវប្បធម៌ ដែលកំណត់សកម្មភាពផ្លូវភេទគ្រាន់តែជារូបភាពខាងក្រៅ ដែលធ្វើឱ្យមនុស្សខុសពីសត្វដទៃទៀតប៉ុណ្ណោះ។ គាត់និយាយថា ការរំលោភសេពសន្ថវៈភាគច្រើនត្រូវបានប្រព្រឹត្តដោយបុរស ដើម្បីដោះរំសាយតានតឹងខាងផ្លូវភេទ។ គាត់បន្ថែមទៀតថា បទល្មើសច្រើនត្រូវបានប្រព្រឹត្តនៅក្នុងគ្រួសារ

  • ចិនដើរស្កែនអ្នកដំណើរម្តងម្នាក់ៗនៅលើយន្តហោះ មុនយន្តហោះចេញដំណើរ ដើម្បីធានាមិនមានជំងឺថ្មី ដែលកំពុងរាតត្បាត (មានវីដេអូ)
    អន្តរជាតិ
    January 21, 2020 lyda

    ចិន៖អាជ្ញាធរចិនបានបង្កើតនូវការត្រួតពិនិត្យសុខភាពអ្នកដំណើរយ៉ាងតឹងរឹង ក្រោយជំងឺដែលគេមិនទាន់ស្គាល់អត្តសញ្ញាណមួយបង្កឡើងដោយចង្កោមមេរោគ Coronavirus កាន់តែរាតត្បាតខ្លាំងឡើងៗ។ ជាក់ស្តែងវីដេអូមួយបានបង្ហាញថា ក្រុមអាជ្ញាធរចិនបានដើរត្រួតពិនិត្យកំដៅខ្លួន ​និងសុខភាពរាងកាយគ្រប់អ្នកដំណើរទាំងអស់ ដែលកំពុងអង្គុយលើយន្តហោះដើម្បីឲ្យប្រាកដថា ពួកគេពិតជាគ្មានកើតជំងឺថ្មីដែលស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយឬអ្នកខ្លះហៅថាដូចជំងឺសារនោះទេ មុននឹងពួកគេធ្វើដំណើរចេញទៅកាន់ក្រុង ឬប្រទេសផ្សេងទៀត។ បើតាមសារព័ត៌មាន Dailymail បានបញ្ជាក់ថា ជើងហោះហើរក្នុងវីដេអូមួយនេះគឺមានទិសដៅធ្វើដំណើរចេញពីក្រុងវូហានដែលជាកន្លែងផ្ដើមកើតមានជំងឺថ្មីនេះ និងហោះហើរឆ្ពោះទៅកាន់ក្រុងម៉ាកាវ។ ប្រភពខាងលើបានបន្តថា តុល្យការចុងក្រោយនៃការវិវឌ្ឍន៍របស់ជំងឺថ្មីបង្កឡើងដោយចង្កោមមេរោគ Coronavirus គឺវាបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចិនប្រមាណជា ១ ៧០០ នាក់ ក្នុងនោះមាន ២០០ នាក់ត្រូវបានគេរកឃើញថា មានផ្ទុកនូវមេរោគថ្មីនេះតែម្តង ខណៈមានជនរងគ្រោះចំនួន ៣ នាក់ផ្សេងទៀតបានស្លាប់ព្រោះព្យាបាលមិនទាន់ពេលវេលា។ ចំពោះទំហំនៃការរាតត្បាតវិញរហូតមកទល់នឹងពេលនេះជំងឺថ្មីបានរាតត្បាតដល់ប្រទេសថៃ ជប៉ុន និងកូរ៉េខាងត្បូងហើយ ខណៈនៅក្នុងប្រទេសចិនវិញវាក៏បានរាតត្បាតទៅដល់ក្រុងផ្សេងមួយចំនួនដែលនៅក្បែរក្រុងវូហានផងដែរ៕

  • ភ្លើងឆេះព្រៃផង ទឹកជំនន់ផង ឥលូវអូស្ត្រាលីមករងគ្រោះ ដោយសារព្យុះដុំទឹកកកទៀត ខ្ទេចទ្រព្យសម្បត្តិអស់ជាង ៣ រយលានដុល្លារអាមេរិក
    អន្តរជាតិ
    January 21, 2020 lyda

    អូស្រ្តាលី៖ ក្រុងមួយចំនួនរបស់ប្រទេសអូស្រ្តាលីបានទទួលរងនូវការវាយប្រហារដោយខ្យល់ព្យុះជាប​ន្តបន្ទាប់ និងបានបង្កឲ្យមានការខូចខាតអស់ទ្រព្យសម្បត្តិដែលមានតម្លៃសរុបជាង ៣០០ លានដុល្លារអាមេរិកផងដែរ។ បើយោងតាមបណ្តាញសារព័ត៌មាន Dailymail បានរាយការណ៍ថា ក្រុងដែលកំពុងទទួលរងនូវការគំរាមកំហែងដោយខ្យល់ព្យុះនោះមានដូចជាក្រុង Melbourne, Canberra និង Sydney ហើយខ្យល់ព្យុះបានផ្ដើមបោកបក់យ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យទី ១៩ កន្លងទៅនេះ ហើយកម្លាំងខ្យល់ព្យុះទើបតែអន់ថយបន្តិចនៅក្នុងថ្ងៃនេះ។ របាយការណ៍បានបង្ហាញថា ពេលនេះមានពាក្យបណ្ដឹងចំនួន ២៩ ០០០ ករណីហើយ ដែលប្រជាពលរដ្ឋបានប្ដឹងទៅកាន់ក្រុមប្រឹក្សាធានារ៉ាប់រងអូស្រ្តាលី ដើម្បីទាមទាសំណងនៃការខូចខាតទ្រព្យសម្បត្តិរបស់ពួកគេ ហើយបើសរុបប្រាក់សំណងទាំងអស់មានតម្លៃប្រមាណជា ៣២០ លានដុល្លារអាមេរិក។ របាយការណ៍បានបន្តថា ក្នុងចំណោមទ្រពសម្បត្តិដែលមានការខូចខាតច្រើនជាងគេនោះគឺភាគច្រើនជារថយន្ត។ សូមបញ្ជាក់ថា ករណីដូចបានរៀបរាប់ខាងលើនេះមិនមែនជាករណីថ្មីសម្រាប់អូស្រ្តាលីឡើយ ព្រោះកាលពីឆ្នាំ ២០១៨​ កន្លងទៅ

  • តុលាការធម្មនុញ្ញថៃសម្រេចថា មិនរំលាយគណបក្សអនាគតឆ្ពោះទៅមុខចោលនោះទេ ហើយក៏រកមិនឃើញថាបក្សនេះចង់ផ្តួលរំលំរបបរាជានិយមដែរ
    អន្តរជាតិ
    January 21, 2020 lyda

    តុលាការធម្មនុញ្ញក្នុងប្រទេសថៃ បានច្រានចោលញត្តិសុំរំលាយគណបក្សប្រឆាំងដ៏ធំមួយ ដោយផ្អែកលើការចោទប្រកាន់ថា គណបក្សនេះកំពុងព្យាយាមផ្តួលរំលំរបបរាជានិយម។ គណបក្សអនាគតឆ្ពោះទៅមុខ (Future Forward Party) ក៏ត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយ Illuminati ដែលជាសង្គមសម្ងាត់មួយដែរ ប៉ុន្តែខ្លួនបានបដិសេធ។ តុលាការបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេមិនបានរកឃើញភ័ស្តុតាងជាក់ស្តែងដែលថា សមាជិកគណបក្សកំពុងប៉ុនប៉ងផ្តួលរំលំរបបរាជានិយមនេះទេ ខណៈគណបក្សផ្ទាល់ក៏មិនបានប្រឆាំងនឹងប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេស។ មហាសេដ្ឋីដែលជាស្ថាបនិករបស់គណបក្សអនាគតឆ្ពោះទៅមុខ បានស្ថិតនៅក្នុងការចាប់អារម្មណ៍ ចាប់តាំងពីគណបក្សរបស់លោកបានឈរនៅលំដាប់ទី៣ ក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំមុន។ នេះគ្រាន់តែជាបញ្ហាប្រឈមផ្នែកច្បាប់មួយក្នុងចំណោមបញ្ហាប្រឈមជាច្រើន ដែលត្រូវបាននាំយកមកប្រឆាំងនឹងគណបក្ស និងមេដឹកនាំរូបនេះ។ កាលពីខែវិច្ឆិកា តុលាការក៏បានដកសិទ្ធិលោក Thanathorn Juangroongruangkit ពីការធ្វើជាសមាជិកសភាពីបទរំលោភច្បាប់បោះឆ្នោតផងដែរ។ ហើយលោក Thanathorn ចោទប្រកាន់តុលាការវិញថា លម្អៀងតាមបក្សនយោបាយ។ គណបក្សនេះក៏រងការចោទប្រកាន់ថា បានខ្ចីប្រាក់ខុសច្បាប់ជាង

  • ញាក់សាច់! អង់គ្លេសប្រើសត្វឆ្កែប្រមាញ់កណ្តុរ ចំណាយពេលតែ ៧ម៉ោងប៉ុណ្ណោះចាប់បានកណ្តុររហូតដល់ទៅ ៧០០ក្បាល
    អន្តរជាតិ
    January 21, 2020 lyda

    អង់គ្លេស៖ រូបភាពគួរឱ្យខ្លាចទាំងនេះបង្ហាញពីក្រុមឆ្កែប្រមាញ់ Norfolk Terriers ដែលពួកវាធ្វើការចាប់ និងសម្លាប់សត្វកណ្តុរជាង ៧០០ក្បាល ក្នុងរយៈពេលមិនដល់មួយថ្ងៃផង។ ការប្រមាញ់កណ្តុរទាំងនេះគឺជាការស្នើសុំពីម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយ បន្ទាប់ពីគាត់តែងតែទទួលការរំខានពីសត្វកណ្ដុរ ដែលពួកវាចូលបំផ្លាញរោងស្តុកចំណីជ្រូករបស់គាត់ជាប្រចាំ។ ក្រុមឆ្កែប្រមាញ់ Norfolk Terriers ធ្វើការប្រមាញ់កណ្តុរតែរយៈពេល​ ៧ម៉ោង ប៉ុណ្ណោះ ហើយអ្វីដែលសំខាន់កណ្តុរទាំងនេះធំៗណាស់ ដែលមួយក្បាលមានទម្ងន់ប្រហែល ១គីឡូក្រាម ឯណោះ។ ជាការពិតថ្វីបើវាមើលទៅចម្លែកបន្ដិច នៅពេលដែលគេប្រើសត្វឆ្កែឱ្យមកប្រមាញ់កណ្តុរបានបែបនេះ ប៉ុន្តែក្រុមឆ្កែទាំងនេះមិនមែនចេះតែប្រើបាននោះទេ។ ពួកវាជាអ្នកប្រមាញ់អាជីព ហើយត្រូវបានបណ្តុះបណ្ដាលជំនាញត្រឹមត្រូវដោយក្រុម Suffolk និង Norfolk Rat Pack។ វាជាមុខរបស់របស់ក្រុមនេះក្នុងការគ្រប់គ្រងសត្វកណ្តុរ ខណៈនៅប្រទេសអង់គ្លេសផ្ទាល់ ការប្រមាញ់កណ្ដុរគឺជារឿងស្របច្បាប់

  • Manny Pacquiao បបួល Conor McGregor វ៉ៃមួយស្មើនៅលើសង្វៀន (មានវីដេអូ)
    អន្តរជាតិ
    January 21, 2020 lyda

    សារព័ត៌មានកីឡាដ៏ល្បីល្បាញរបស់ពិភពលោក Thesun បានចុះផ្សាយថា កំពូលកីឡាករក្នុងទ្រូង Conor McGregor អាចនឹងឡើងសង្វៀនប្រដាល់សារជាថ្មីម្តងទៀត ដោយលើកនេះរូបគាត់នឹងត្រូវតទល់ជាមួយនឹងកំពូលកីឡាប្រដាល់ហ្វីលីពីន Manny Pacquiao វិញម្តង។ ការបង្ហាញពីលទ្ធភាពក្នុងការឡើងឡើសង្វៀនប្រដាល់ជាថ្មីនេះបានធ្វើឡើងភ្លាមៗ ក្រោយកីឡាករ Conor McGregor បានយកឈ្នះកីឡាករ Cowboy លើសង្វ្រៀន UFC កាលពីប៉ុន្មានថ្ងៃមុននេះដោយប្រើពេលវេលាមិនដល់មួយនាទីផង។ កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ កីឡា Conor McGregor ក៏ធ្លាប់ឡើងសង្វៀនប្រដាល់ម្តងដែរ តែពេលនោះគាត់បានចាញ់កំពូលកីឡាករប្រដាល់អាមេរិក Floyd Mayweather នៅក្នុងទឹកទី ១០ ។ សូមបញ្ជាក់ជូនថាកីឡាករ

  • សូមបង្កើនការប្រុងប្រយ័ត្ន! អ្នកទេសចរអង់គ្លេសម្នាក់ត្រូវបានគេសង្ស័យថា មានជំងឺរលាកសួតដែលកំពុងរាតត្បាតក្នុងប្រទេសចិន
    អន្តរជាតិ
    January 21, 2020 lyda

    ថ្មីៗនេះមានជនបរទេសម្នាក់ត្រូវបានគេសង្ស័យថា ទំនងជាឆ្លងជំងឺរលាកសួត ដែលចេញពីក្រុមវីរុសថ្មី coronavirus នៅពេលដែលគាត់ចូលមកកម្សាន្តក្នុងប្រទេសថៃ។ អ្នកទេសចរជនជាតិអង់គ្លេសឈ្មោះ Ash Shorley អាយុ ៣២ឆ្នាំ មកពីទីក្រុង Thornton, Lancashire ហើយលោកគឺជាជនរងគ្រោះលោកខាងលិចដំបូងបង្អស់ ដែលត្រូវបានគេសង្ស័យថាបានឆ្លងជំងឺនេះ ប៉ុន្តែយ៉ាងណាខាងរដ្ឋាភិបាលថៃនៅមិនទាន់បញ្ជាក់នៅឡើយ។ លោកត្រូវបានគេឱ្យដឹងថា បានកំពុងទៅលេងកោះ Koh Phi Phi ដ៏ល្បីល្បាញរបស់ថៃ ប៉ុន្តែនៅអំឡុងពេលកម្សាន្តគាត់ស្រាប់តែចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលខ្លួន។ ក្រោយមកគាត់ក៏បង្ហាញរោគសញ្ញាដូចជាមានជំងឺផ្តាសាយ ហើយស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។ គ្រូពេទ្យនៅលើកោះនោះមិនអាចផ្តល់ការថែទាំត្រឹមត្រូវដល់លោក Ash Shorley បានទេ ដូច្នេះគាត់ត្រូវដឹកចេញពីកោះទៅដីគោកវិញ។ ប្រភព Globe Newspaper Bangkok

  • រដ្ឋអូស្ត្រាលីខាងត្បូងកំពុងជួបគ្រោះរាំងស្ងួត ដែលនាំឱ្យមានការសម្លាប់សត្វអូដ្ឋព្រៃចំនួន ៥,០០០ក្បាល ដើម្បីរក្សាទឹក
    អន្តរជាតិ
    January 21, 2020 lyda

    សត្វអូដ្ឋព្រៃ (feral camels) ជាង ៥,០០០ក្បាល ត្រូវបានសម្លាប់ ដែលជាផ្នែកមួយការសម្លាប់ដ៏ធំនៅអូស្រ្តាលីខាងត្បូង។ ក្រុមមន្ត្រីជនជាតិដើមបានប្រកាសកាលពីដើមខែនេះថា នេះជា «ប្រតិបត្តិការដ៏ធំមួយ» ដើម្បីគ្រប់គ្រងហ្វូងសត្វអូដ្ឋដ៏សាហាវ នៅលើដី Anangu Pitjantjatjara Yankunytjatjara (APY)។ ពួកគេបាននិយាយថា ការសម្លាប់សត្វជាលក្ខណៈទ្រង់ទ្រាយធំនេះ គឺដោយសារតែចំនួនសត្វអូដ្ឋព្រៃ និងសេះព្រៃចេះតែកើនឡើង ហើយនៅក្នុងតំបន់គឺកំពុងជួបគ្រោះរាំងស្ងួត។ ដូចយើងធ្លាប់ដឹងហើយថា អូដ្ឋជាសត្វដែលអាចធន់នឹងអាកាសធាតុក្ដៅហួតហែងបាន ហើយខ្លួនវាអាចផ្ទុកទឹកបានរាប់រយលីត្រឯណោះ។ ដូច្នេះហើយពួកអ្នកស្រុកគិតថា បើពួកវាកាន់តែមានចំនួនច្រើនឡើង ចំនួនទឹកដែលពួកវាផឹកស្តុកទុកក្នុងខ្លួនកាន់តែច្រើន ហើយធ្វើឱ្យប្រជាជននៅតំបន់នោះកាន់តែខ្វះខាតទឹកសម្រាប់ប្រើប្រាស់ចាំបាច់។ លោក Richard King អគ្គនាយក APY បានមានប្រសាសន៍ថា

  • អាក្រក់មែនមនុស្ស! សួនកម្សាន្តមួយនៅចិនចាប់ជ្រូកឲ្យលោតពីលើអាកាសកំពស់ជិត៧០ម៉ែត្រ ដើម្បីជាយុទ្ធសាស្ត្រទីផ្សារ និងជាការសប្បាយរបស់ពួកគេ
    អន្តរជាតិ
    January 21, 2020 lyda

    សួនកម្សាន្តនៅក្នុងប្រទេសចិនមួយ កំពុងធ្វើឱ្យសាធារណជនមានការខឹងសម្បា និងរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីពួកគេបានយកសត្វជ្រូកដែលនៅរស់មកឱ្យលោត bungee jump យោលទៅយោលមកយ៉ាងព្រៃផ្សៃបំផុត។ នៅក្នុងវីដេអូដែលបានបង្ហោះចូលក្នុងបណ្ដាញសង្គម Weibo បានបង្ហាញឱ្យឃើញថា សត្វជ្រូកមួយក្បាលត្រូវបានក្នុងកម្មករនៅទីនោះដាក់ឱ្យលោតចុះមកដោយមានចងខ្សែសុវត្ថិភាព ហើយជ្រូកនោះបានស្រែកយំយ៉ាងគួរឱ្យអាសូរបំផុត ខណៈមនុស្សដែលបានចូលរួមធ្វើអំពើថោកទាបទាំងនោះសើចហ៊ោយ៉ាងសប្បាយ ដែលយើងអាចឮយ៉ាងច្បាស់ចេញពីក្នុងវីដេអូនោះ។ ជ្រូកមួយក្បាលនោះត្រូវបានគេនិយាយថា មានទម្ងន់ ៧៥គីឡូក្រាម និងត្រូវបានគេដាក់ឱ្យលោតចុះមកពីកម្ពស់ ៦៨ម៉ែត្រ ដែលវាជាយុទ្ធសាស្ត្រទីផ្សាររបស់សួនកម្សាន្តឈ្មោះថា Meixin Red Wine Town នៅតំបន់ Chongqing ប្រទេសចិន។ អ្វីដែលសាហាវជាងនេះទៀតគឺ បន្ទាប់ពីពួកគេបានធ្វើទារុណ​កម្មសត្វជ្រូកនោះហើយ ពួកគេបានបញ្ជូនវាទៅផ្ទះកាប់សាច់ភ្លាម។ ប៉ុន្តែយ៉ាងណាបន្ទាប់ពីទទួលបានការរិះគន់ពីសាធារណជន និងអ្នកលេងបណ្ដាញមក ពួកគេក៏បានចេញមុខមកសុំទោស ហើយបាននិយាយថានឹងកែលម្អបញ្ហានេះ។

  • ក្មេងតូចម្នាក់ព្យាយាមលោតខ្សែអន្ទាក់រាប់ពាន់ដងក្នុងមួយថ្ងៃ ដើម្បីលូតកម្ពស់ឲ្យខ្ពស់ តែចុងក្រោយបែរជាទាបជាងគេក្នុងថ្នាក់ទៅវិញ
    អន្តរជាតិ
    January 21, 2020 lyda

    ចិន៖ ក្មេងប្រុសម្នាក់ដែលត្រូវបានម្តាយឪពុកបង្កើតទម្លាប់ឲ្យគេត្រូវលោតខ្សែអន្ទាក់រាប់ពាន់ដងក្នុងមួយថ្ងៃដើម្បីឲ្យគេលូតកម្ពស់នោះ ស្រាប់តែទីបំផុតទៅរូបគេបានក្លាយជាមនុស្សទាបបំផុតក្នុងចំំណោមមិត្តរួមថ្នាក់របស់គេ។ បើតាមសារព័ត៌មានបរទេសបានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន ខណៈក្មេងតូចរូបនេះទើបមានអាយុ ១២ ឆ្នាំ​ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា​ ដោយចង់ឲ្យកូនប្រុសមានកម្ពស់ខ្ពស់ស្អាតនោះឪពុកម្តាយរបស់ក្មេងតូចបានប្រាប់ឲ្យគេព្យាយាមលោតខ្សែអន្ទាក់ ១ពាន់ដងក្នុងមួយថ្ងៃ ហើយក្រោយមកក៏ឡើងដល់ ៣ពាន់ដងក្នុងមួយថ្ងៃ ហើយឪពុកម្តាយថែមទាំងឲ្យលុយលើកទឹកចិត្តកូនចំនួន ១,៥ ដុល្លារបន្ថែមទៀតផងរាល់ការលោតបាន ១ពាន់ដង។ ទម្លាប់នេះបានកើតមានរយៈពេលមួយឆ្នាំហើយ ហើយលុយលើកទឹកចិត្តដែលក្មេងតូចទទួលបានគឺមានចំនួនជិត ៦០០ ដុល្លារឯ​ណោះ។ យ៉ាងណាក្តី លទ្ធផលក្មេងតូចទទួលបាននៅពេលនេះគឺរូបគេមានកម្ពស់ ១៤៥ សង់ទីម៉ែត្រ ខណៈមិត្តរួមថ្នាក់របស់គេដែលមានអាយុដំណាលគ្នាគឺមានកម្ពស់ជាមធ្យម ១៥២ សង់ទីម៉ែត្រ។ លទ្ធផលខកចិត្តនេះបានបង្ហាញថា កម្ពស់របស់មនុស្សមិនអាចប្រែប្រួលខុសពីធម្មជាតិតាមរយៈការធ្វើសកម្មភាពកីឡាឡើយ ពោលគឺកម្ពស់របស់មនុស្សម្នាក់ៗត្រូវបានកម្ពស់រួចជាស្រេចដោយផ្អែកលើហ្សែននិងលក្ខខ័ណ្ឌសុខភាពដែលមានស្រាប់នៅក្នុងរាងកាយរបស់ពួកគេ៕ អត្ថបទ៖ ភក្តី