អន្តរជាតិ
  • យុវជនសតិមិនប្រក្រតីម្នាក់ត្រូវគ្រួសារយកទៅទុកចោលរហូតដល់ស្លាប់ ក្រោយសង្ស័យថា មានផ្ទុកនូវវីរុសកូរ៉ូណា
    អន្តរជាតិ
    February 1, 2020 lyda

    ចិន៖ ខណៈដែលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងដោយវីរុសកូរ៉ូណាកំពុងតែរាតត្បាតខ្លាំងនោះ ហេតុការណ៍អកុសលជាច្រើនក៏បានកើតឡើងព្រមគ្នាដែរ តួយ៉ាងដូចជាករណីម៉ាស់ឡើងថ្លៃបង្កឲ្យមានជម្លោះរវាងអ្នកលក់និងអ្នកទិញ ការបំពុលព័ត៌មានធ្វើការមានភាពច្របូកច្របល់ក្នុងសង្គម និងការមិនទុកចិត្តគ្នាបង្កឲ្យមានការរើសអើង ចំពោះបុគ្គលមួយចំនួនដែលគេសង្ស័យថា មានផ្ទុកវីរុសកូរ៉ូណាដើម។ ជាក់ស្តែងមានយុវជនអាយុ ១៧ ឆ្នាំម្នាក់ដែលមានសតិមិនប្រក្រតីត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្រោយគ្រួសារបានសម្រេចទុកគាត់ដាច់ដោយឡែកពីគេរយៈពេល ៦ថ្ងៃ ព្រោះតែសង្ស័យថា គាត់មានផ្ទុកនូវវីរុសកូរ៉ូណា។ យុវជនរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះ Pu Cheng កំពុងរស់នៅក្នុងក្រុង Huanggang ភាគខាងកើតខេត្តហ៊ូប៉េ ប្រទេសចិន។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានឲ្យដឹងថា កាលពី ៦ ថ្ងៃមុន​ ពោលគឺនៅចន្លោះពេលដែលវីរុសកូរ៉ូណាកំពុងតែរាតត្បាតខ្លាំងនោះ យុវជន Pu Cheng​ មានអាការៈប្លែកខុសធម្មតាដោយរូបគាត់បានក្តៅខ្លួនខ្លាំង ក្អក កណ្តាស់ញឹកញាប់ ដែលធ្វើឲ្យគេសង្ស័យថា រូបគាត់អាចនឹងមានផ្ទុកនូវវីរុសកូរ៉ូណា

  • (Update): ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់ ២៥៩នាក់ហើយ ឯអ្នកឆ្លងឡើងដល់ជិត ១២ ០០០នាក់
    អន្តរជាតិ
    February 1, 2020 lyda

    ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានកើនឡើងដល់ ២៥៩នាក់ ខណៈដែលអាជ្ញាធរនៅក្នុងខេត្តហ៊ូប៉ីនៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៤៥នាក់ ហើយ ១នាក់ទៀត គឺនៅឆុងឈីង។ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មាធិការសុខាភិបាលខេត្តក៏បាននិយាយផងដែរថា ករណីឆ្លងថ្មីនៅហ៊ូប៉ីបានបន្តកើនឡើងក្នុងល្បឿនថេរ ដោយមានចំនួន ១,៣៤៧នាក់ បន្ថែមទៀត។ នៅទូទាំងប្រទេសមានករណីថ្មីចំនួន ៣,១០២ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ យោងតាមគណៈកម្មាធិការសុខភាពជាតិបានឱ្យដឹងថា ចំនួនអ្នកជំងឺបានបញ្ជាក់បច្ចុប្បន្នមានចំនួនសរុប ១១ ៩៤៦នាក់ គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០៕ អត្ថបទ៖ លីដា

  • អ្នករត់តាក់ស៊ីថៃម្នាក់ឆ្លងវីរុសកូរ៉ូណា ហើយគាត់គ្មានប្រវត្តិធ្វើដំណើរទៅលេងប្រទេសចិននោះឡើយ
    អន្តរជាតិ
    January 31, 2020 lyda

    មន្ត្រីសុខាភិបាលថៃបាននិយាយថា មានមនុស្ស ៥នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណានៅក្នុងប្រទេស រួមទាំងពលរដ្ឋខ្លួនម្នាក់ដែលមិនមានប្រវត្តិធ្វើដំណើរទៅប្រទេសចិននោះឡើយ។ ក្រសួងសុខាភិបាលរបស់ថៃគ្រាន់តែបញ្ជាក់ថា ពលរដ្ឋខ្លួនដែលឆ្លងម្នាក់នោះជាអ្នករត់តាក់ស៊ី ប៉ុន្តែមិនបានបញ្ជាក់អ្វីឱ្យលម្អិតនោះទេ។ ការប្រកាសនេះបានធ្វើឱ្យតួលេខសរុបនៃករណីឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសថៃមានដល់១៩។ ក្រៅពីអ្នកបើកបរតាក់ស៊ី ដែលមិនបញ្ចេញឈ្មោះ អ្នកជំងឺ ២នាក់ផ្សេងទៀត គឺជាអ្នកទេសចរចិនមកពីខេត្តហ៊ូប៉ី៕ អត្ថបទ៖ លីដា ប្រភព៖ khaosodenglish

  • ថៃត្រៀមជើងហោះហើរដើម្បីដឹកប្រជាជនរបស់ខ្លួន ត្រឡប់ពីក្រុងវូហានវិញ ចាប់ពីដើមខែកុម្ភៈនេះតទៅ
    អន្តរជាតិ
    January 31, 2020 lyda

    លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia នឹងត្រូវបានអនុញ្ញាតឱ្យជម្លៀសប្រជាជនថៃទាំងអស់ ដែលកំពុងរស់នៅ និងទស្សនាទីក្រុង Wuhan ប្រទេសចិននៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul នឹងបន្តបេសកកម្មនេះ។ ជនភៀសខ្លួននឹងត្រូវបញ្ជូនទៅព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura នៅ Nonthaburi ហើយប្រសិនបើត្រូវការការព្យាបាលបន្ថែមទៀត នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យនាយកដ្ឋានគ្រប់គ្រងជំងឺ៕ អត្ថបទ៖ លីដា

  • សេដ្ឋីជប៉ុន Yusaku Maezawa សុំលុបកម្មវិធីរើសសង្សារទៅឋានព្រះច័ន្ទ ព្រោះគាត់នៅមានអារម្មណ៍ច្របូកច្របល់
    អន្តរជាតិ
    January 31, 2020 lyda

    កាលពីពាក់កណ្ដាលខែមករាកន្លងទៅ មានមហាសេដ្ឋីនៅលីវជនជាតិជប៉ុនម្នាក់ឈ្មោះ Yusaku Maezawa អាយុ ៤៤​ឆ្នាំ គាត់បានប្រកាសជ្រើសរើសស្ត្រីក្នុងក្ដីសុបិន ដើម្បីយកធ្វើជាគូស្នេហ៍ និងរួមដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទជាមួយគាត់។ គាត់មានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ឋានព្រះច័ន្ទនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ហើយក្នុងនោះមានស្រីៗជាច្រើនមកដាក់ពាក្យសុំធ្វើជាសង្សារគាត់រហូតដល់ទៅជាង ២០,០០០នាក់ ឯណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយវាជារឿងគួរឱ្យសោកស្ដាយសម្រាប់ស្រីៗ ដោយសារថ្មីៗនេះគាត់បានបង្ហោះនៅលើ Twitter របស់គាត់ថា គាត់នឹងសុំលុបចោលកម្មវិធីជ្រើសរើសសង្សារនេះវិញ ដោយសារហេតុផលផ្ទាល់ខ្លួនមួយចំនួន។ នៅក្នុងការបង្ហោះរបស់គាត់នៅលើ Twitter គាត់បាននិយាយថា៖ «ទោះបីខ្ញុំប្តេជ្ញាចិត្ត និងស្មោះត្រង់ចំពោះកម្មវិធីនេះក៏ដោយ ក៏មានផ្នែកមួយនៃខ្ញុំ នៅតែមានអារម្មណ៍ច្របូកច្របល់អំពីការចូលរួមនេះ»។ គាត់បន្ថែមថា៖ «បើគិតដល់រឿងអ្នកដាក់ពាក្យទាំង ២៧,៧២២នាក់ ជាមួយនឹងចេតនា និងភាពក្លាហាន បានប្រើពេលវេលាដ៏មានតម្លៃរបស់ពួកគេដើម្បីចូលរួមកម្មវិធីនេះ

  • អស់ពីមួយចូលមួយ! អូស្ដ្រាលីនឹងត្រូវប្រឈមជាមួយរលកកម្ដៅដល់៤៥អង្សាសេ ខណៈភ្លើងឆេះព្រៃនៅមិនទាន់រលត់
    អន្តរជាតិ
    January 31, 2020 lyda

    រលកកម្ដៅខ្លាំងនឹងសាយភាយពាសពេញប្រទេសអូស្ត្រាលី ដែលវានឹងនាំមកនូវសីតុណ្ហភាព ៤៥អង្សាសេ និងការកើនឡើងហានិភ័យនៃភ្លើងឆេះ ខណៈដែលប្រទេសនេះកំពុងប្រឈមស្រាប់។ កម្ដៅនឹងឡើងដល់ ៣៨អង្សាសេ នៅភាគខាងលិចស៊ីដនី ប៉ុន្តែទីក្រុងមែលប៊ននឹងក្លាយជាទីក្រុងដែលក្តៅបំផុត ដែលវានឹងមានសីតុណ្ហភាពឡើងដល់ ៤៣អង្សា ធ្វើឱ្យកីឡាវាយកូនបាល់អូស្រ្តាលីកាន់តែមានភាពពិបាក។ ប្រតិបត្តិករទីផ្សារថាមពលបានចេញការព្រមានកម្រិត ២ សម្រាប់រដ្ឋ Victoria ដើម្បីលើកទឹកចិត្តដល់ការផលិតអគ្គិសនី ចំពេលមានការភ័យខ្លាចថាប្រជាជន់នឹងប្រើម៉ាស៊ីនត្រជាក់កាន់តែច្រើនក្នុងស្ថានភាពបែបនេះ។ គិតត្រឹមព្រឹកថ្ងៃសុក្រគេមិនរំពឹងថាមានការដាច់ចរន្តអគ្គិសនីទេ ប៉ុន្តែប្រតិបត្តិករកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់។ រលកកម្ដៅត្រូវបានគេរំពឹងថា នឹងត្រូវបានអមដោយសំណើមខ្លាំង ព្យុះ និងទឹកជំនន់ ដែលអាចកើតមាននៅរដ្ឋ Victoria ក្នុងថ្ងៃអាទិត្យ។ ភាគខាងជើងនៃរដ្ឋ Victoria នឹងក្លាយជាតំបន់ក្តៅបំផុត ដែលនឹងមានសីតុណ្ហភាពដល់ទៅ ៤៥អង្សាសេ។ ការឡើងកម្តៅនេះបានធ្វើឱ្យមានការភ័យខ្លាចជាថ្មីនៃភ្លើងឆេះព្រៃបន្ថែមទៀត បន្ទាប់ពីប្រទេសនេះបានទទួលភាពត្រជាក់មិនទាន់បានប៉ុន្មាន។

  • ប្រជាពលរដ្ឋអាស៊ីត្រូវគេចាប់ផ្តើមរើសអើងនៅតំបន់អឺរ៉ុប ដោយសារតែវីរុសកូរ៉ូណា
    អន្តរជាតិ
    January 31, 2020 lyda

    បារាំង៖ ខណៈដែលតួលេខអ្នកផ្ទុកវីរុសកូរ៉ូណានៅជុំវិញពិភពលោកកើតមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថា និន្នាការនៃការរើសប្រជាពលរដ្ឋមានដើមកំណើតអាស៊ី ដែលកំពុងតែរស់នៅក្នុងតំបន់អឺរ៉ុបក៏កើតមានកាន់តែខ្លាំងផងដែរ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានបញ្ជាក់ថា និន្នាការនៃការររើសអើងប្រជាពលរដ្ឋមានដើមកំណើតអាស៊ីផ្ដើមកើតមាននៅក្នុងប្រទេសអង់គ្លេស ហើយឥលូវនេះបានបន្តទៅដល់ប្រទេសបារាំងហើយ។ ឥរិយាបថនៃការរើសអើងលេចឡើងក្នុងរូបភាពដូចជា ពលរដ្ឋអឺរ៉ុបមិនព្រមចាប់ដៃឬថើបថ្ពាល់ដើម្បីជាការស្វាគមន៍ប្រជាពលរដ្ឋមានដើមកំណើតអាស៊ី នៅក្នុងភោជនីយដ្ឋានឬទីសាធារណៈ បើមានពលរដ្ឋអាស៊ីអង្គុយនៅកន្លែងណាមួយគឺពលរដ្ឋអឺរ៉ុបមិនព្រមទៅអង្គុយក្បែរឡើយ បើនៅតាមសាលារៀនវិញសិស្សអាស៊ីមួយចំនួនត្រូវបានក្រុមសិស្សអឺរ៉ុបព្រួតគ្នាធ្វើបាបទៀតផង។ មូលហេតុចម្បងដែលជំរុញឲ្យមានការរើសអើងនេះក៏ព្រោះពលរដ្ឋអឺរ៉ុបខ្លាចឆ្លងវីរុសកូរ៉ូណាពីពលរដ្ឋអាស៊ី​ និងហេតុផលមួយទៀតគឺពួកគេហាក់មិនសប្បាយចិត្តជាមួយពលរដ្ឋអាស៊ីតែម្តង​ ថ្បិតវីរុសកូរ៉ូណាមានដើមកំណើតមកពីតំបន់អាស៊ីគឺក្រុងវូហានប្រទេសចិន។ ក្រុមពលរដ្ឋមានដើមកំណើតអាស៊ី ដែលរងនូវការរើសអើងនោះមានដូចជាប្រជាជនចិន វៀតណាម ថៃ និងកម្ពុជាផងដែរ ហើយក្នុងចំណោមពួកគេទាំងនោះមានអ្នកខ្លះថែមទាំងមានសញ្ជាតិបារាំង ឬអង់គ្លេសស្របច្បាប់ទៀតផង។ ក្រោយផ្ទុះឡើងនូវនិន្នាការរើសអើងនេះ ប្រជាពលរដ្ឋអាស៊ីចំនួនបានគ្នាសរសេរសារបង្ហោះក្នុងបណ្តាញសង្គមថា៖ «ខ្ញុំមិនមែនជាមេរោគនោះទេ»។ បើយោងតាមនាង Shana Cheng អាយុ ១៧ឆ្នាំ ជាអ្នករស់នៅក្រុងបារីស មានដើមកំណើតជាកម្ពុជាកាត់វៀតណាម

  • ប្រទេសមួយទៀតនៅក្នុងតំបន់អាស៊ី រកឃើញមានអ្នកផ្ទុកវីរុសកូរ៉ូណាជាលើកដំបូង
    អន្តរជាតិ
    January 31, 2020 lyda

    ប្រទេសសិង្ហបុរី និងជប៉ុនបានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាចំនួន០៣ករណីបន្ថែមទៀត ហើយនៅប្រទេសឥណ្ឌាទើបតែរកឃើញអ្នកផ្ទុកវីរុសលើកដំបូង ចំណែកហ្វីលីពីន ដែលជាប្រទេសនៅតំបន់អាស៊ីក៏ទើបតែរកឃើញអ្នកផ្ទុកវីរុសនេះជាលើកដំបូងផងដែរ។ សម្រាប់នៅក្នុងប្រទេសហ្វីលីពីន វីរុសកូរ៉ូណាត្រូវបានគេរកឃើញនៅក្នុងខ្លួនស្ត្រីជនជាតិចិនម្នាក់អាយុ ៣៨ ឆ្នាំ ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន និងបានមកដល់ហ្វីលីពីនតាំងពីថ្ងៃទី២១ ខែមករា ម្ល៉េះ។ បច្ចុប្បន្នស្ត្រីជនជាតិចិនរូបនេះត្រូវបានអាជ្ញាធរសុខាភិបាលហ្វីលីពីនយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមួយ ដោយទុកឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀត។ ជាមួយគ្នានេះដែរ អ្នកផ្សេងទៀតចំនួន ២៣នាក់ ដែលបានធ្វើដំណើរមកហ្វីលីពីនរួមគ្នាជាមួយនឹងស្រ្តីរងគ្រោះខាងលើ កំពុងត្រូវបានគេតាមដាន និងពិនិត្យសុខភាពជាញឹកញាប់ផងដែរ តែគេពុំទាន់រកឃើញថាពួកគេមានផ្ទុកវីរុសកូរ៉ូណានោះទេ។ ដោយឡែកនៅក្នុងប្រទេសជប៉ុន និងសិង្ហបុរីឯណោះវិញ សុទ្ធតែបានរកឃើញ ៣ ករណីបន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកផ្ទុកវីរុសកូរ៉ូណានៅក្នុងប្រទេសទាំងពីរនេះបានកើនដល់ ១៣ ករណី។ សូមបញ្ជាក់ថា បើគិតមកទល់នឹងពេលនេះចំនួនផ្ទុកវីរុសកូរ៉ូណានៅជុំវិញពិភពលោកបានកើនដល់ជាង ៩ ០០០ ករណី

  • អាជ្ញាធរឥណ្ឌូនេស៊ីប្រកាសផ្ដល់រង្វាន់ដល់អ្នកក្លាហានណា ដែលហ៊ានដោះសំបកកង់ចេញពីកសត្វក្រពើមួយក្បាលនេះ
    អន្តរជាតិ
    January 31, 2020 lyda

    អាជ្ញាធរក្នុងប្រទេសឥណ្ឌូនេស៊ីផ្តល់រង្វាន់ដល់អ្នកណាម្នាក់ ដែលអាចជួយសង្គ្រោះសត្វក្រពើមួយក្បាល ដោយសារករបស់វាជាប់សំបកកង់ម៉ូតូ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រពើនេះមានប្រវែង ៤ម៉ែត្រ នៅ Palu រដ្ឋធានីនៃតំបន់ Central Sulawesi ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។ ចំនួនទឹកប្រាក់រង្វាន់មិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែគេត្រូវការអ្នកក្លានហានណាម្នាក់ដើម្បីជួយក្រពើនោះ ព្រោះអាជ្ញាធរអភិរក្សក្នុងតំបន់បានព្យាយាម និងបរាជ័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ឥណ្ឌូនេស៊ីបានប្រកាសរកអ្នកក្លាហាននាពេលថ្មីៗនេះ ក៏ព្រោះថាក្រពើត្រូវបានប្រជាជនឃើញថា បានថប់ដង្ហើមដោយសារសំបកកង់កាន់តែរឹតវាខ្លាំងឡើងៗ។ អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនរង្វាន់ ឬថាតើកិច្ចការនេះអាចត្រូវបានបញ្ចប់យ៉ាងដូចម្តេចនោះទេ។ ប៉ុន្តែប្រភពអាជ្ញាធរនិយាយថា ប្រាក់នឹងចេញពីហោប៉ៅផ្ទាល់ខ្លួនរបស់ពួកគេ ហើយថាពួកគាត់មិនចង់បានអ្នករកស៊ីអាជីពទេ ប៉ុន្តែជាមនុស្សដែលមានប្រវត្តិនៅក្នុងការជួយសង្គ្រោះសត្វព្រៃ៕ អត្ថបទ៖ លីដា

  • រុស្សីសម្រេចបិទច្រកព្រំដែនភាគខាងកើតរបស់ខ្លួន ក្រោយតួលេខអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនជាង២០០នាក់
    អន្តរជាតិ
    January 31, 2020 lyda

    រុស្សី៖ រដ្ឋាភិបាលនៃប្រទេសរុស្សីបានសម្រេចបិទច្រកព្រំដែនភាគខាងកើតរបស់ខ្លូនទាំងស្រុងតែម្តងកាលពីព្រឹកមិញនេះ ដើម្បីការពារការចម្លងវីរុសកូរ៉ូណាពីសំណាក់អ្នកដំណើរមកពីប្រទេសផ្សេងៗជាពិសេសអ្នកដំណើរជនជាតិចិនតែម្តង។ ការសម្រេចបិទច្រកព្រំដែននេះត្រូវបានធ្វើឡើងក្រោយតួលេខនៃអ្នកកើតមានវិរុសកូរ៉ូណាកាន់តែកើនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សូមបញ្ជាក់ថា ជាធម្មតាច្រកព្រំដែនភាគខាងកើតរបស់រុស្សីបានបើកទទួលអ្នកដំណើរជនជាតិចិនរាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលពួកគេបានធ្វើដំណើរចេញចូលពីទីក្រុងប៉េកាំងទៅក្រុងម៉ូស្គូតាមរថភ្លើងក្នុងគោលបំណងទេសចរណ៍ផង និងមួយចំនួនទៀតដើម្បីបំពេញការងារ ឬធ្វើអាជីវកម្មផ្សេងៗ។ រុស្សីបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយភាពចលាចលនៃវីរុសកូរ៉ូណាបានបាត់ទៅវិញ គេនឹងបើកច្រកព្រំដែនមួយនេះឲ្យដំណើរការជាធម្មតាវិញផងដែរ។ បើយោងតាមការចុះផ្សាយ នៅក្នុងសារព័ត៌មាន Dailymail បានបង្ហាញថា គិតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅជុំវិញពិភពលោកបានកើនដល់ ៩ ៨២១នាក់ ហើយក្នុងនោះនៅប្រទេសចិនកើតមានចំនួន ៩ ៦៨៩ ករណី និងមានអ្នកស្លាប់កើនដល់ ២១៣ នាក់ហើយ៕ អត្ថបទ៖ ភក្តី