បច្ចេកវិទ្យា
  • លេចធ្លាយអេក្រង់ OnePlus 8 មានល្បឿនអេក្រង់ដល់ 120Hz និងប្រើកាមេរ៉ាទំលុះអេក្រង់វិញ
    បច្ចេកវិទ្យា
    January 21, 2020 Khmernote

    ស្របពេលដែលការបង្ហាញខ្លួនម៉ូដែលចុងក្រោយរបស់ OnePlus កាន់តែខិតជិតមកដល់ហើយនោះ ព័ត៌មានបែកធ្លាយក៏នៅតែបន្តចេញផ្សាយពាក្យចចាមអារ៉ាមអំពីម៉ូដែល OnePlus 8, OnePlus 8 Lite និង OnePlus 8 Pro ។ ព័ត៌មានដែលត្រូវបានគេមើលឃើញចេញផ្សាយដោយ TrueTech មានទាំង រូបភាពផងនោះ បង្ហាញយ៉ាងច្បាស់ឲ្យបានឃើញថាម៉ូដែលថ្មីទាំងនោះគឺនឹងបង្ហាញខ្លួនជាមួយនឹងជម្រើសល្បឿនអេក្រង់ refresh rate ចំនួនបីរួមមាន 60Hz, 90Hz និង 120Hz។ ល្បឿនអេក្រង់ 120Hz សម្រាប់អ្នកចង់បានអេក្រង់បង្ហាញរូបភាព smooth ល្អ ប៉ុន្តែរៀងស៊ីថ្មបន្តិច ចំណែកឯល្បឿងអេក្រង់ 90Hz

  • Oppo Find X2 នឹងប្រើប្រាស់អេក្រង់ 2K ថែមទាំងមានល្បឿនអេក្រង់ដល់ 120Hz ទៀតផង
    បច្ចេកវិទ្យា
    January 21, 2020 Khmernote

    ម៉ូដែល Oppoថ្មីដែលមានឈ្មោះថា Find X2 នឹងកាន់តែខិតជិតចូលមកដល់ទីផ្សារហើយ ខណៈដែលមុខងារមួយចំនួនរបស់វាក៏អាចបញ្ជាក់ច្បាស់បានដែរទោះបីជាមិនផ្លូវការក្តី ដោយសារតែព័ត៌មានចចាមអារ៉ាម និងបែកធ្លាយជាច្រើនបន្តបន្ទាប់គ្នាកន្លងមក។ ក្នុងនោះយោងតាមការចេញផ្សាយរបស់គណនេយ្យមួយនៅលើបណ្តាញសង្គមយក្សចិន Weibo យើងអាចជឿជាក់បានថា Find X2 នឹងមានកញ្ចក់ទំហំ៦,៥អ៊ិញជាមួយនឹងកំរិតបង្ហាញភាពច្បាស់ 3168 x 1440 pixel ជាកញ្ចក់កោងជាមួយនឹងអេក្រង់ OLED ហើយលើសពីនេះគឺមានល្បឿនអេក្រង់ refresh rate ដល់ 120Hz ផងដែរ។ លើសពីនេះព័ត៌មានបែកធ្លាយដដែលបានបញ្ជាក់ទៀតថា អ្នកប្រើប្រាស់អាចជ្រើសរើសរវាង Find X2 ដែលមានគុណភាពអេក្រង់ FHD+ និង QHD+

  • សុំឲ្យជួយតឹងចិត្តពេក ឥលូវលោក ត្រាំ និងភ្នាក់ងារ FBI លែងត្រូវការ Apple ដើម្បីឲ្យជួយដោះសោរទូរស័ព្ទ iPhone របស់ក្រុមភេរវករទៀតហើយ
    បច្ចេកវិទ្យា
    January 20, 2020 Khmernote

    មិត្តភាពដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីដូណាល់ត្រាំជាមួយមិត្តភក្ដិរបស់គាត់គឺលោក Tim Cook កំពុងត្រូវបានគេមើលឃើញថាកំពុងតែមានបញ្ហា ដោយសារជាថ្មីម្តងទៀត Apple បានបដិសេធក្នុងការអនុញ្ញាតិឱ្យ FBI អាចមានសិទ្ធដោះកូដទូរស័ព្ទ iPhone របស់ក្រុមភេរវករហើយករណីបានកើតឡើងជាច្រើនលើកមកហើយ។ ជាការឆ្លើយលោកប្រធានាធិបតីបានបង្ហោះសារមួយទៀតនៅលើ Twitter របស់ខ្លួនថា យើងបានជួយក្រុមហ៊ុន Apple គ្រប់ពេលវេលាលើទាំងការធ្វើពាណិជ្ជកម្ម និងបញ្ហាជាច្រើនទៀត ប៉ុន្តែក្រុមហ៊ុននេះនៅតែបដិសេធមិនដោះសោទូរស័ព្ទដែលប្រើដោយឃាតករអ្នកជួញដូរគ្រឿងញៀន និងក្រុមឧក្រិដ្ឋកម្មដ៏ឃោរឃៅផ្សេងទៀតដូចនេះយើងត្រូវតែបោះជំហានទៅមុខជាមួយនឹងវិធីផ្សេងដើម្បីជួយដល់ប្រទេសដ៏អស្ចារ្យរបស់យើង។ កាលពីឆ្នាំ២០១៥តុលាការមួយរបស់អាមេរិកបានចេញបញ្ជាឲ្យក្រុមហ៊ុន Apple ក្នុងការដោះសោរ iPhone 5c ដែលជាកម្មសិទ្ធរបស់ឧក្រិដ្ឋជនម្នាក់មានឈ្មោះថា Syed Farrok ក្នុងហេតុការណ៍បាញ់ប្រហារនៅ San Bernardino ប៉ុន្តែត្រូវបានខាង Apple បដិសេធហើយបញ្ជាក់ថាមានវិធីតែមួយគត់ដើម្បីដោះវាបានគឺត្រូវ

  • តើអ្នកចង់ដឹងទេថា តើប្រព័ន្ធ GPS ដំណើរការបានដោយរបៀបណា?
    បច្ចេកវិទ្យា
    January 17, 2020 Seng Sachak

    Global Positioning System ឬហៅកាត់ថា GPS គឺជាប្រព័ន្ធបច្ចេកវិទ្យាមួយដែលដំណើរការដោយក្រុមផ្កាយរណបស្ទង់ទិសជាង ៣០គ្រឿង កំពុងបណ្តែតខ្លួននៅជុំវិញផែនដីដែលយើងកំពុងរស់នៅមួយនេះ។ យើងអាចដឹងថាផ្កាយរណបទាំងនោះស្ថិតនៅទីតាំងណាបាន គឺដោយសារតែពួកវាបញ្ជូនរលកសញ្ញាចេញមកក្រៅដោយបើកចំហ។ កម្មវិធី GPS ដែលដើរតួជាអ្នកទទួលនៅក្នុងទូរសព្ទដៃរបស់អ្នក នឹងទទួលស្តាប់នៅរាល់រលកសញ្ញាដែលបញ្ជូនមកពីផ្កាយរណបទាំងនោះ។ ភ្លាមៗក្រោយពេលដែលអ្នកទទួលបានគណនានូវរយ:ចម្ងាយរបស់ខ្លួនវាពីផ្កាយរណបចំនួន ៤ ឬច្រើនជាងនេះ នោះវានឹងអាចបង្ហាញលទ្ធផលមកថា​អ្នកកំពុងតែស្ថិតនៅទីតាំងណាជាក់ជាមិនខាន។ មនុស្សម្នាធ្លាប់បានក្រឡេកមើលទៅលើមេឃដើម្បីស្វែងរកទិសដៅសម្រាប់ការធ្វើដំណើរ និងជៀសវាងការវង្វេងផ្លូវចាប់តាំងពីបុរាណកាលមកម្លេះ។ អ្នកបញ្ជាក្តោងទូកនាសម័យបុរាណបានប្រើប្រាស់ហ្វូងតារានៅពេលរាត្រីក្នុងការបង្ហាញថាតើពួកគេកំពុងស្ថិតនៅកន្លែងណា និងកំពុងធ្វើដំណើរទៅណា។ បច្ចុប្បន្ន មនុស្សត្រូវការតែឧបករណ៍ GPS សាមញ្ញមួយគ្រឿងកាន់ក្នុងដៃគឺវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ស្ទង់ និងកំណត់ទិសដៅបានគ្រប់ទីកន្លែងទាំងអស់នៅលើផែនដីយើងនេះ។ ប៉ុន្តែកុំភ្លេចថា យើងនៅតែត្រូវការឧបករណ៍ដែលពាក់ព័ន្ធមួយចំនួននៅទីលំហអាកាស ដើម្បីជាជំនួយដល់ការសិក្សាពីចំណុចទីតាំងដោយខានពុំបាន ដែលនោះគឺជាផ្កាយរណប។ តើ GPS គឺជាអ្វី?

  • Huawei ជះលុយជិត៣០លានដុល្លារ ដើម្បីឲ្យក្រុម developer បង្កើតកម្មវិធីទូរស័ព្ទឲ្យបានច្រើនដាក់ចូល App Gallary របស់ខ្លួន
    បច្ចេកវិទ្យា
    January 17, 2020 Khmernote

    ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង ដើម្បីអតិថិជនរបស់ខ្លួន នៅពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បាននឹងកំពុងព្យាយាមទាក់ទាញឲ្យក្រុមអ្នកអភិវឌ្ឍន៍ក្នុងការបង្កើតកម្មវិធីទូរស័ព្ទជាច្រើនសម្រាប់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនក្នុងពេលបច្ចុប្បន្ន ដែលខ្លួនកំពុងស្ថិតនៅក្រៅសេវាកម្មរបស់ Google នៅលើប្រព័ន្ធប្រតិបត្តិការ Android ។ ទោះជាយ៉ាងណាក្តីទូរស័ព្ទរបស់ក្រុមហ៊ុន Huawei នៅតែអាចដំណើរការប្រព័ន្ធប្រតិបត្តិការ Android ជាធម្មតាទេ (គ្រាន់តែមិនមែន Google Service) ប៉ុន្តែឥឡូវនេះក្រុមហ៊ុនត្រូវការកម្មវិធីដែលអាចតម្រូវទៅលើស្មាតហ្វូនទាំងឡាយរបស់ខ្លួនដើម្បីជំនួសតម្រូវការនៃសេវាកម្មដែលបាត់បង់នៅក្នុងកម្មវិធី Google Play ។ សេចក្តីប្រកាសមួយត្រូវបានធ្វើឡើងនៅក្នុងទីក្រុង London ដោយ Huawei បានប្រកាសផ្តល់ជាជំនួយទឹកប្រាក់រហូតដល់ទៅ២៦លានដុល្លារក្នុងការលើកទឹកចិត្ត និងវិនិយោគជាមួយនឹងក្រុមអ្នកអភិវឌ្ឍកម្មវិធី ដែលមានប្រភពមកពីអង់គ្លេស និងអៀរឡ់ង ដើម្បីបង្កើតកម្មវិធីឲ្យបានច្រើនសម្រាប់ដាក់ចូលទៅក្នុង Huawei App Gallery

  • ធុញទ្រាន់នឹងការចុករោយ ‘កញ្ចឹងក’ មែនទេ? ឧបករណ៍ម៉ាស្សា Neck Massager អាចជួយអ្នកបាន …
    បច្ចេកវិទ្យា
    January 17, 2020 Seng Sachak

    មនុស្សមួយចំនួន ឈានដល់វ័យ២៥ឆ្នាំមិនទាន់នោះទេក៏ចាប់ផ្តើមទទួលរងនូវការចុករោយនៅត្រង់សរីរាង្គមួយចំនួនដូចជាឆ្អឹងខ្នង និងកញ្ចឹងក ជាដើម។ បើទោះជាយ៉ាងណាក្តី ក៏ទំនើបកម្មនៃបច្ចេកវិទ្យាមិនទុកឱ្យអ្នកក្លាយជាជនរងគ្រោះដោយសាររោគសញ្ញាបែបនេះអស់មួយជីវិតនោះឡើយ។ ឥលូវនេះ អ្នកគួរឈប់ខ្វល់ខ្វាយពីអាការ:បែបនេះទៀតទៅ ព្រោះថាក្រុមអ្នកជំនាញបានផលិតឡើងនូវឧបករណ៍មួយប្រភេទមានឈ្មោះថា Neck Massager ដែលជាអ្នកឯកទេសម៉ាស្សាកញ្ចឹងកយ៉ាងមានប្រសិទ្ធភាពបំផុតក្នុងការជួយសម្រួល និងកាត់បន្ថយរាល់ការចុករោយស្រពន់ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។ តើហេតុអ្វីបានជាមនុស្សម្នានាំគ្នាចាត់ទុកវាជាឧបករណ៍ពិសេស? Neck Massager គឺជាឧបករណ៍ម្យ៉ាងដែលមានរូបរាងតូច និងងាយស្រួលក្នុងការប្រើប្រាស់ លើសពីនេះវាមានសមត្ថភាពអាចជួយកាត់បន្ថយស្ត្រេស ធ្វើលំនឹងភាពតង់ស្យុងនៅក្នុងរាងកាយ និងថែមទាំងជួយឱ្យអ្នកគេងលក់ស្រួលផងដែរនៅពេលយប់។ ពុំមានឱសថ ឬក៏វិធីសាស្ត្រណាមួយផ្តល់សារប្រយោជន៍ដល់សុខភាពរបស់អ្នកឱ្យបានល្អប្រសើរដូចឧបករណ៍មួយនេះឡើយ! ឧបករណ៍អេឡិចត្រូនិកប្រភេទនេះត្រូវបានផលិតឡើងដោយបំពាក់ជាមួយនឹងថ្មខ្នាតតូចៗប្រភេទ AAA batteries ចំនួន២គ្រាប់ ដែលប្រាកដណាស់ថាវាល្មមគ្រប់គ្រាន់ឱ្យអ្នកអាចប្រើប្រាស់បាននៅរាល់ពេលដែលអាការ:ចុករោយចាប់ផ្តើមវាយប្រហារអ្នក។ ឧបករណ៍ម៉ាស្សា Neck Massager ត្រូវបានគេបំពាក់ជាមួយនឹងវិធីសាស្ត្រ

  • ជិតចូលឆ្នាំចិនហើយ មានត្រៀមអាំងប៉ាវពិសេសជូនបងប្អូនអ្នកនៅ Single ហើយឬនៅ?
    បច្ចេកវិទ្យា
    January 16, 2020 Khmernote

    តាមជំនឿ រៀងរាល់ចូលឆ្នាំចិន ប្រជាពលរដ្ឋខ្មែរជាប់សែចិននៅកម្ពុជា តែងចែកអាំងប៉ាវដល់សាច់ញាតិបងប្អូន ជាពិសេសអ្នកអត់លិត ឬ អ្នកនៅលីវតែម្តង រឺក្មេងៗ កូនក្មួយ ដើម្បីទទួលបានលាភសំណាង មានទ្រព្យហូរចូល ក៏ដូចជាសុខភាពល្អ ជម្នះបានរាល់ឩបសគ្គ ទទួលបានជោគជ័យគ្រប់ការងារ គ្រប់ពេលវេលា សំណាងល្អ និងមាសប្រាក់ហូរចូលច្រើនៗ ហេងចូលហេងពេញមួយឆ្នាំ ។ ពាក្យថាអាំងប៉ាវសំដៅលើ លាភសំណាង ដែលមានសេចក្តីដំណាលតៗគ្នាថា “កាលមួយនោះមានសត្វចម្លែកមួយឈ្មោះ «នាន» តែងតែចេញមកខាំសម្លាប់មនុស្សស៊ីជារៀងរាល់ឆ្នាំ ធ្វើឲ្យអ្នកស្រុកតក់ស្លុតភ័យខ្លាចខ្លាំងណាស់ ហើយនាំគ្នារត់ឡើងទៅលើភ្នំដើម្បីសុវត្ថិភាព។ ស្រាប់តែឆ្នាំមួយនោះ មានគ្រួសារចំណូលថ្មីមួយគ្រួសារមកពីស្រុកផ្សេង ពុំបានរត់គេចពីសត្វនានដូចអ្នកភូមិខាងលើនោះទេ ពួកគេបានស្លៀកសំលៀកបំពាក់ពណ៌ក្រហម ផ្តល់ក្រដាសក្រហមដល់កូនចៅព្រមទាំងបានបិទក្រដាសក្រហមនៅមុខផ្ទះ។ នៅពេលដែលសត្វនាននោះមកដល់ឃើញសុទ្ធតែក្រដាសក្រហម ក៏ភ័យរត់បាត់ទៅ

  • លេចធ្លាយវីដេអូចាប់កាន់ Galaxy S20 Plus ច្បាស់ៗតែម្តង
    បច្ចេកវិទ្យា
    January 15, 2020 Khmernote

    មួយរយៈចុងក្រោយនេះព័ត៌មានជាច្រើន ដែលបានចុះផ្សាយអំពីម៉ូដែលជំនាន់ថ្មីរបស់ Galaxy S20 ប៉ុន្តែនៅថ្ងៃនេះវែដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានបង្ហាញពីរូបរាងយ៉ាងច្បាស់លាស់អំពី Samsung Galaxy S20 Plus ទាំងដែលស្មាតហ្វូនមួយនេះមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយ។ វិដេអូរយៈពេលត្រឹមតែ១៥វិនាទី ប៉ុន្តែយើងអាចមើលឃើញរូបរាងដ៏ស្អាតរបស់វាបានយ៉ាងច្បាស់ ហើយវាអាចថែមទាំងធ្វើឲ្យយើងអាចបញ្ជាក់ច្បាស់ពីចំណុចសំខាន់មួយចំនួន ដែលបានអាប់ដេតផងដែរ។ ក្នុងវីដេអូនោះបង្ហាញអំពីអេក្រង់មុខប្រើកាមេរ៉ាទំលុះអេក្រង់ស្រដៀងទៅនឹង Galaxy Note 10 ចំណែកឯកាមេរ៉ាក្រោយមានចំនួនដល់ទៅ៤គ្រាប់រាងចតុកោណ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Galaxy S20 មានកំរិតបង្ហាញរូបភាព 3,200 x 1,440 pixels មានកំរិត aspect ratio 20:9 មានអេក្រង់ល្បឿន 120Hz ជាមួយកំរិតបង្ហាញរូបភាពត្រឹម 1080p (មានន័យថា បើយើងបើកអេក្រង់ដល់កំរិត

  • អត់ Google Service អត់បញ្ហា! Huawei លក់ទូរស័ព្ទអេក្រង់បត់ Mate X កើបលុយបានប្រមាណ៥០០លានដុល្លារ
    បច្ចេកវិទ្យា
    January 13, 2020 Khmernote

    កាលពីខែមុនប្រធានក្រុមហ៊ុន Samsung លោក Young Sohn បានធ្វើការប្រកាសគួរឲ្យភ្ញាក់ផ្អើលមួយថា ក្រុមហ៊ុនរបស់ខ្លួនលក់ស្មាតហ្វូនបត់បានរបស់ខ្លួន ដែលមានឈ្មោះថា Galaxy Fold បានក្នុងចំនួនសរុបដល់ទៅ១លានគ្រឿងជាមួយនឹងតម្លៃ២០០០ដុល្លារក្នុងមួយគ្រឿង។ តែការលើកឡើងនេះបានក្លាយទៅជាតួលេខមិនពិតទៅវិញ ដោយក្នុងនោះនៅក្នុងព្រឹត្តិការណ៍ CES ចុងក្រោយនេះ CEO របស់ក្រុមហ៊ុន Samsung លោក DJ Koh បានបញ្ជាក់តួលេខជាក់ស្តែងនៃម៉ូដែលបត់នេះគឺមានត្រឹមតែពី៤០ម៉ឺនទៅ៥០ម៉ឺនប៉ុណ្ណោះត្រូវបានលក់ចេញ ដែលមានន័យថាក្រុមហ៊ុនទទួលបានចំនួនប្រមាណជា១ពាន់លានដុល្លារប៉ុណ្ណោះ។ ក្រឡេកទៅមើលស្មាតហ្វូនបត់បានមួយទៀត ដែលជាផលិតផលរបស់ក្រុមហ៊ុនយក្សចិនគឺ Huawei Mate X ទោះបីជាវាត្រូវបានទទួលរងការដាក់កំហិត និងអាចធ្វើការចរាចរណ៍លក់តែក្នុងនៅប្រទេសចិនយ៉ាងណាក្តី យោងតាមតួលេខរបស់ក្រុមហ៊ុនបានអះអាងថា ខ្លួនបានលក់ដាច់ស្មាតហ្វូននេះក្នុងអត្រាចន្លោះពី ១០០ ០០០

  • ក្រុមហ៊ុនជប៉ុនមួយបានប្តឹង Apple ថា លួចយកបច្ចេកវិទ្យារបស់ខ្លួនមកប្រើលើ Apple Watch
    បច្ចេកវិទ្យា
    January 11, 2020 Khmernote

    បច្ចុប្បន្ននេះផលិតផល Apple Watch បានក្លាយទៅជាផលិតដ៏ល្បីមួយសម្រាប់អ្នកប្រើប្រាស់ទាំងឡាយលើលោ កជាពិសេសចំពោះមុខងារដ៏ឥតខ្ជោះរបស់ខ្លួនលើបច្ចេកវិទ្យាតាមដានសុខភាពដ៏វ៉ៃឆ្លាតហើយក្នុងនោះផងដែរ ឧទាហរណ៍ជាក់ស្តែងវាបានជួយសង្គ្រោះជីវិតមនុស្សជាច្រើនករណីរួចមកហើយផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាស្ថានភាពនេះហាក់មិនសូវល្អឡើយនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាលើវិស័យសុខមាលភាពមួយរបស់ប្រទេសជប៉ុន ដែលមានឈ្មោះថា Masimo បានត្រៀមពាក្យបណ្តឹងរួចរាល់ហើយ ដើម្បីប្តឹងទៅលើក្រុមហ៊ុន Apple ពាក់ព័ន្ធទៅនឹងការលួចបច្ចេកវិទ្យាសុខភាពរបស់ខ្លួនមកប្រើប្រាស់។ កាន់តែច្បាស់នោះគឺនៅពេលព័ត៌មានដែលត្រូវបានចេញផ្សាយដោយ Bloomberg បានបញ្ជាក់ថា ក្រុមហ៊ុន Masimo បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅទីក្រុង Cupertino នេះរួចហើយពីបទរំលោភលើប៉ាតង់ចំនួន ១០ ដែលជាកម្មសិទ្ធិរបស់ខ្លួន ។ ប៉ាតង់ទាំងនោះរួមមានបច្ចេកវិទ្យាសំខាន់ៗសម្រាប់ការត្រួតពិនិត្យជីពចររបស់អ្នកប្រើប្រាស់ និងមុខងារផ្តល់សញ្ញាទាក់ទងនឹងសរីរាង្គមួយចំនួន។ គេដឹងផងដែរថា បណ្តឹងនោះបានអះអាងថា ប៉ាតង់ទាំងនេះត្រូវបានប្រើសម្រាប់ Apple Watch series 4