បច្ចេកវិទ្យា
  • Galaxy Fold ស៊េរីថ្មីនឹងប្រើប្រាស់ឈ្មោះថ្មីមិនធ្លាប់មានពីមុន
    បច្ចេកវិទ្យា
    January 10, 2020 Khmernote

    ជាយូរមកហើយដែល ពាក្យចចាមអារ៉ាមអំពីសកម្មរបស់ក្រុមហ៊ុន Samsung ដែលបាននឹងកំពុងអភិវឌ្ឍស្មាតហ្វូនអាចបត់បានជំនាន់ថ្មីរបស់ខ្លួន ហើយក្នុងនោះមានការសង្ស័យថាវានឹងមានឈ្មោះក្រោមកូដថា Bloom។ មកដល់ថ្ងៃនេះអ្វីៗក្លាយទៅជាការពិតមែនដោយក្រុមហ៊ុនបានធ្វើការអះអាងផ្ទាល់ថាវានឹងមានឈ្មោះ Galaxy Bloom។ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ផងដែរថា បានបង្ហាញឈ្មោះជាផ្លូវការសម្រាប់ស្មាតហ្វូនដែលអាចបត់ជំនាន់ថ្មីនេះ នៅក្នុងការប្រជុំបិទជិតមួយនៅឯព្រឹត្តិការណ៍ CES ជាមួយនឹងដៃគូសំខាន់ៗប៉ុណ្ណោះ។ ក្នុងនោះរបាយការណ៍ដដែលក៏បាននិយាយផងដែរអំពីការសម្រេចចិត្តក្នុងការប្រើទូរស័ព្ទឈ្មោះ Galaxy S20 ជំនួសឲ្យម៉ូដេលចាស់ Galaxy S11 ។ ក្នុងនោះផងដែរមានលេចធ្លាយទាំងស្លាយសម្រាប់ធ្វើការបង្ហាញ និងរូបភាពខាងក្រោយផងរបស់ Galaxy Bloom ផងដែរជាមួយនឹងភាសាកូរ៉េ ប៉ុន្តែជឿជាក់ថាមិនអាចបញ្ជាក់ពីមូលហេតុអ្វីដែលនាំឲ្យទៅដល់ការប្រើប្រាស់ឈ្មោះ Galaxy Bloom បែបនេះឡើយ៕ អត្ថបទ៖ ស៊ុនលី

  • បដិវត្តន៍ថ្មី! Lenovo បង្ហាញកំព្យួទ័រអេក្រង់បត់ដំបូងគេបំផុតលើលោក (មានវីដេអូ)
    បច្ចេកវិទ្យា
    January 9, 2020 Khmernote

    ជារឿយៗមានរឿងភ្ញាក់ផ្អើលកើតឡើងនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៍ដ៏ធំបំផុតលើលោក CES ដោយសារតែក្រុមហ៊ុននានាបាននាំគ្នាបង្អួតបច្ចេកវិទ្យាទំនើបៗដាក់គ្នា។ឆ្នាំ២០២០នេះ CES នៅទីក្រុង Las Vegas ដែលកំពុងដំណើរការក៏កំពុងទាក់ទាញចិត្តអ្នកតាមដានមិនអន់នោះដែរ។ ក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់បច្ចេកវិទ្យាកំព្យូទ័រវិញ ក្រុមហ៊ុន Lenovo បានបង្ហាញស្នាដៃដ៏អស្ចារ្យមួយទៀត ដែលជឿជាក់ថា មិនទាន់មានអ្នកណាធ្វើបាននៅឡើយ។ គ្រប់គ្នាធ្លាប់លឺ និងឃើញពីស្មាតហ្វូនអេក្រង់បត់បាន តែលើកនេះកំព្យូទ័រដែលអាចបត់អេក្រង់បានគឺបានលេចរូរាងឡើង និងជាផលិតផលរបស់ក្រុមហ៊ុនមួយនេះ។ ក្រុមហ៊ុន Lenovo បានហៅកំព្យូទ័ររបស់ខ្លួនថា លេបថប ដែលអាចបត់អេក្រង់បានដំបូងគេបង្អស់នៅលើលោក (the world’s first foldable PC) ហើយវាត្រូវបានហៅ ឈ្មោះថា ThinkPad X1 Fold ដោយបើយើងក្រឡេងមួយភ្លែតទៅវាមានរូបរាងដូចទៅនឹងថេប្លេតធម្មតាមួយដោយសារតែទំហំរបស់វាមានតែត្រឹម១៣,៣អ៊ិញប៉ុណ្ណោះហើយគេអះអាងថា

  • ចុមម៉េចចឹង! មានការលើកឡើងថា Samsung កូពីរូបសំគាល់ Face ID របស់ Apple មកប្រើ
    បច្ចេកវិទ្យា
    January 8, 2020 Khmernote

    កន្លងមកអ្នកតាមដានព័ត៌មានបច្ចេកវិទ្យាបានដឹងហើយថា មានករណីជាច្រើន ដែលក្រុមហ៊ុន Samsung បានប្រើប្រាស់ការរចនាតាមម៉ូដរបស់ Apple រឺក៏ចំលង ដោយផ្ទាល់តែម្តងក៏មាន។ ឥឡូវនេះយីហោរបស់ប្រទេសកូរ៉េមួយនេះសាជាថ្មីត្រូវបានគេមើលឃើញថា បានលួចចម្លងរូបសញ្ញាសម្គាល់របស់ Apple ហើយបានប្រើវានៅក្នុងព្រឹត្តិការណ៍ keynote CES ឆ្នាំ២០២០ ទៀតផង។ ព្រឹត្តិការណ៍ CES ឆ្នាំ ២០២០ របស់ Samsung ក្រុមហ៊ុនបានបង្ហាញនូវលក្ខណៈពិសេសជាច្រើនរបស់ Samsung Pass ផងមុខងារគ្រប់គ្រងលេខសម្ងាត់ និងសេវាកម្មផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ដទៃទៀត ដែលជាកម្មវិធីតំឡើងជាមុននៅលើស្មាតហ្វូន និងថេប្លេតមួយចំនួនរបស់ខ្លួន។ អ្នកទស្សនា និងអ្នកសរសេរប្លុកមួយចំនួនបានកត់សម្គាល់ឃើញថា Samsung កំពុងប្រើរូបតំណាង ដែលមើលទៅដូចរូបតំណាងសម្គាល់របស់

  • ទីបំផុត អតិថិជន OPPO ColorOS 7 អាចបញ្ចូន រូបភាព វីដេអូ ឯកសារ ទៅកាន់ស្មាតហ្វូនដទៃ យ៉ាងរហ័សបំផុត ដោយមិនចាំបាច់ត្រូវការ Internet
    បច្ចេកវិទ្យា
    January 8, 2020 Khmernote

    ថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក OPPO បានពញាក់អារម្មណ៍ អ្នកគាំទ្រ និង អតិថិជនរបស់ខ្លួន តាមរយៈមុខងារ “Peer-to-Peer Transmission Alliance” ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ OPPO ColorOS 7 (Android 10) អាចបញ្ចូនរូបភាព វីដេអូ និង ឯកសារ ទៅកាន់ស្មាតហ្វូន Android 10 ម៉ាកដទៃទៀត បានយ៉ាងងាយស្រួល រហ័សទាន់ចិត្តបំផុត (Just one click) មិនចាំបាច់ត្រូវការ Internet នេះបើយោងតាមសេចក្តីប្រកាសលើគេហទំព័រផ្លូវការរបស់ OPPO

  • ឆ្នាំនេះ Apple គ្រោងបញ្ចេញ iPhone 9 ចំនួន២ម៉ូដែលបន្ថែមទៀត
    បច្ចេកវិទ្យា
    January 6, 2020 Khmernote

    ឆ្នាំ២០១៩ជាឆ្នាំដ៏មមាញឹកបំផុតសម្រាប់ក្រុមហ៊ុន Apple ប៉ុន្តែជឿជាក់ថាឆ្នាំ២០២០ គឺមានសភាពកាន់តែមមាញឹកជាងនេះទៅទៀតដោយក្នុងនោះយោងតាម DigiTimes បានចុះផ្សាយនាពេលចុងក្រោយនេះបានបញ្ជាក់ថា iPhone ថ្មីចំនួន២ម៉ូដែលដើរតួជំនួស iPhone SE ដែលជឿជាក់ថា នឹងអាចប្រើប្រាស់ឈ្មោះ iPhone 9 បើទោះបីជាកន្លងមកមានព័ត៌មានជាច្រើនថាវានឹងមានឈ្មោះថា iPhone SE2 ក្តី។ iPhone 9 ថ្មីនេះនឹងមានរូបរាងធំជាង iPhone SE ជំនាន់មុនហើយមានមុខងារពិសេសមួយចំនួនដូចទៅនឹង iPhone 8។ តាមប្រភពដដែល DigiTimes នេះបានបញ្ជាក់ទៀតថា ដូចនេះ Apple នឹងដាក់បង្ហាញ iPhone ថ្មីរបស់ខ្លួនដល់ទៅ៦ម៉ូដែលក្នុងឆ្នាំ២០២០នេះ

  • ច្បាស់ការហើយ Galaxy S11 ឬ S20 នឹងបង្ហាញខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ
    បច្ចេកវិទ្យា
    January 6, 2020 Khmernote

    នាពេលកន្លងមក មានព័ត៌មានលេចធ្លាយមួយថា ក្រុមហ៊ុន Samsung បានផ្លាស់ប្តូរឈ្មោះថ្មីនៅលើត្រកូល Galaxy S ដោយប្តូរពី Galaxy S11 ទៅជា Galaxy S20 វិញសម្រាប់ឆ្នាំ២០២០ នេះ។ មកដល់ពេលនេះក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់កូរ៉េខាងត្បូង Samsung បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់បង្ហាញម៉ូដែលថ្មីៗចុងក្រោយបំផុតរបស់ខ្លួនហើយក្នុងនោះ Galaxy S20 នឹងអាចចេញមកមុនគេតែម្តងទោះបីជាមិនទាន់មានការអះអាងផ្ទាល់ដោយក្រុមហ៊ុន Samsung ថាមានម៉ូដេលណាខ្លះដែលនឹងអាចមានវត្តមានក្នុងព្រឹត្តិការណ៍ឆ្នាំ២០២០នេះក្តី។ នៅក្នុងវិដេអូមួយដែលត្រូវបានបង្ហាញដោយគណនេយ្យ Vimeo របស់ក្រុមហ៊ុន Samsung ដែលត្រូវបានកត់សំគាល់ឃើញដោយគណនេយ្យ Twitter ដែលមានឈ្មោះថា water8192 នោះអាចបង្ហាញយើងឲ្យឃើញនូវព័ត៌មានចំនួន ដែលបញ្ជាក់ថា Galaxy

  • Galaxy S10 Lite និង Galaxy Note 10 Lite បង្ហាញខ្លួនជាផ្លូវការហើយ
    បច្ចេកវិទ្យា
    January 4, 2020 Khmernote

    ព័ត៌មានទាក់ទងនឹង Samsung Galaxy S10 Lite និង Galaxy Note 10 Lite ត្រូវបានចេញផ្សាយអស់មួយរយៈមកហើយដោយក្នុងនោះពាក្យចចាមអារាមក្រុមហ៊ុន Samsung ដែលកំពុងធ្វើការលើម៉ូដែល “Lite” នៃ Galaxy S10 និង Note 10ចាប់ផ្តើមដំបូងតាំងតែពីខែតុលា។ ចាប់តាំងពីពេលនោះមកព័ត៌មាន និងការលេចធ្លាយរូបភាព និងវិដេអូនានាត្រូវបានចេញផ្សាយជាបន្តបន្ទាប់ ប៉ុន្តែមកដល់ថ្ងៃនេះក្រុមហ៊ុន Samsung បានដាក់បង្ហាញម៉ូដែលទាំងពីរនេះជាផ្លូវការហើយនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ CES ។ តាមព័ត៌មានលំអិតដែលបានផ្តល់ឲ្យយើងអាចមើលឃើញថាទាំង Galaxy S10 Lite និង Note

  • ឡូយមែន! ឆ្លងឆ្នាំសកលនៅទីក្រុងសៀងហៃ មិនបាញ់កាំជ្រួចឡើយ តែបង្ហោះ Drone ធ្វើជាកាំជ្រួចវិញ (មានវិដេអូ)
    បច្ចេកវិទ្យា
    January 3, 2020 lyda

    ចិន៖ ខណៈដែលប្រទេសជាច្រើនបានប្រើប្រាស់កាំជ្រួចដើម្បីបាញ់អបអរក្នុងយប់ឆ្លងឆ្នាំពីឆ្នាំ ២០១៩ ឆ្លងចូលឆ្នាំ ២០២០ នោះ នៅទីក្រុងសៀងហៃ ប្រទេសចិនឯណោះវិញ មិនបានប្រើប្រាស់កាំជ្រួចសូម្បីតែមួយដើម តែក្រុងសៀងហៃបានប្រើប្រាស់យន្តហោះ Drone ជាច្រើនគ្រឿងជំនួសវិញ។ យោងតាមសារព័ត៌មាន Shanghai បានឲ្យដឹងថា ក្រុងសៀងហៃបានប្រើប្រាស់យន្ត Drone ចំនួន ២ ពាន់គ្រឿង បង្ហោះឡើងទៅលើមេឃនៅតាមបណ្តាញទន្លេ Huangpu ហើយយន្តហោះ Drone ទាំងនោះបានបង្កើតជារូបភាពផ្សេងៗដូចជាមនុស្សដើរ​ នាទីដើរថយក្រោយ និងលេខ ២០២០ ជាដើម។ ការប្រើប្រើយន្តហោះ Drone ជំនួសដោយាការបាញ់កាំជ្រួចនេះត្រូវបានអាជ្ញាធរក្រុងសៀងហៃបញ្ជាក់ប្រាប់ថា ដើម្បីបង្ហាញពីភាពរីកចម្រើននិងគំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាផង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានដោយចៃដន្យផង។

  • ឆ្នាំ២០២០នេះ Apple ប្រហែលឈប់ប្រើម៉ូដសក់ក្បាលឆក និងលែងប្រើបច្ចេកវិទ្យា Face ID នៅលើ iPhone ទៀតហើយ
    បច្ចេកវិទ្យា
    January 3, 2020 Khmernote

    រំលឹកឡើងវិញអំពីគ្រាដែល Apple បានបង្ហាញម៉ូដែលដំបូង ដែលមានក្បាលឆកដ៏ធំ និងមុខងារ Face ID គឺកាលពីឆ្នាំ២០១៧ ដែល iPhone X ជាអ្នករ៉ាប់រងផ្តល់បទពិសោធន៍ដ៏ប្លែកនេះទៅឲ្យអតិថិជនរបស់ខ្លួន។ តែអស់រយៈពេល៣ឆ្នាំមកហើយទីបំផុតក្រុមហ៊ុន Apple ត្រូវបានគេសង្ស័យថា អាចនឹងសម្រេចចិត្តលប់ចោលមុខងារទាំង២នេះចេញទៅវិញពី iPhone ទាំងអស់របស់ខ្លួនគិតចាប់ពីឆ្នាំ២០២០នេះតទៅ។ នេះជាការចេញផ្សាយដោយ LetsGo Digital និង TechRadar ផងដែរ ដែលបានសេរសេរថា ទាំងម៉ូដសក់ក្បាលឆក (Notch) និង Face ID នឹងលែងមានវត្តមានទៀតឡើយសម្រាប់គ្រប់ម៉ូដែលទាំងអស់របស់ខ្លួនចាប់ពីឆ្នាំ២០២០នេះទៅ។ Face ID នឹងត្រូវជំនួសដោយបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃដែលមានឈ្មោះថា

  • ប៉ាតង់ស្មាតហ្វូនថ្មីរបស់ Vivo គួរឲ្យភ្ញាក់ផ្អើលបំផុតជាមួយកាម៉េរាស៊ែលហ្វ៊ីដល់ទៅ៤គ្រាប់
    បច្ចេកវិទ្យា
    December 31, 2019 Khmernote

    សម្រាប់ទីផ្សារស្មាតហ្វូនឆ្នាំ២០១៩នេះបានក្លាយទៅជាយុទ្ធនាការដ៏ខ្លាំងក្លាក្នុងការផលិតស្មាតហ្វូនលើផ្នែកគែមទូរស័ព្ទ ដែលភាគច្រើនគឺប្រជែងគ្នាក្នុងការបង្រួមគែមឬព្យាយាមលប់ចោលគែមទូរស័ព្ទចោលទៀតផ ខណៈដែលកាមេរ៉ាទំលុះអេក្រង់នៅខាងមុខបានក្លាយទៅជាចំណុចសំខាន់ ដែលក្រុមហ៊ុនជាច្រើនចាំបាច់ត្រូវតែមានដើម្បីទីផ្សារទៅវិញ។ លើសពីនេះអ្វីដែលស្មាតហ្វូនទាំងឡាយនាពេលបច្ចុប្បន្នកំពុងព្យាយាមប្រជែងគ្នានោះគឺកាម៉េរាស៊ែលហ្វ៊ី ដែលមានចំនួនចាប់ពី២គ្រាប់ឬ៣គ្រាប់និងសូម្បីតែ៤គ្រាប់នោះគឺក៏នឹងចាប់ផ្តើមក្លាយទៅជាចំណុចផ្សេងមួយទៀតដែលត្រូវប្រជែងគ្នាផងដែរហើយក្នុងនោះជឿជាក់ថា Vivo ក្រុមហ៊ុនចិនអាចនឹងក្លាយទៅជាក្រុមហ៊ុនទី១សម្រាប់បច្ចេកវិទ្យាកាម៉េរាស៊ែលហ្វី៤គ្រាប់បែបនេះ។ ប៉ាតង់ដែលត្រូវបានសុំដោយក្រុមហ៊ុន Vivo ត្រូវបានកត់សំគាល់ឃើញដោយវេបសាយបច្ចេកវិទ្យាចិនដែលមានឈ្មោះថា GizChina ដោយក្នុងនោះខ្លួនបានចេញផ្សាយថា មានគំរូវិធី៣យ៉ាង ក្នុងការចោទំលុះអេក្រង់សម្រាប់ប្រើជាកាម៉េរាស៊ែលហ្វ៊ីនោះនឹងអាចរំលេចខ្លួនឡើងដោយចំនួនសរុប៤គ្រាប់។ ទោះបីជាយ៉ាងណាមិនមានការបញ្ជាក់ពីព័ត៌មានលំអិតនៃម៉ូដែលដ៏ចម្លែកមួយនេះទេ ហើយក៏មិនទាន់មានការបកស្រាយពីមូលហេតុអ្វីដែលចាំបាច់ត្រូវមានកាម៉េរាស៊ែលហ្វ៊ីដល់ទៅ៤គ្រាប់បែបនេះឡើយ៕ គំរូទាំង៣ ដែលប្រើកាមេរ៉ាទំលុះអេក្រង់ដល់ទៅ៤គ្រាប់ អត្ថបទ៖ ស៊ុនលី