បច្ចេកវិទ្យា
  • បច្ចេកវិទ្យាទាំង១០នេះ ដែលកូរ៉េខាងជើងប្រើប្រាស់ ដើម្បីកុំឲ្យពលរដ្ឋយល់ដឹងពីពិភពខាងក្រៅ
    បច្ចេកវិទ្យា
    December 30, 2019 Khmernote

    ជាធម្មតាប្រទេសកូរ៉េខាងជើងត្រូវបានគេដាក់ឈ្មោះក្រៅថា ជាអាណាចក្រតិរច្ឆានដែលជារបបផ្តាច់ការបិទជិត ពិបាកទាំងប្រជាជន និងទាំងការទទួលព័ត៌មាន ទោះបីជាព័ត៌មានចូលមកក្នុង ឬព័ត៌មានពីក្នុងចេញទៅក្រៅក្តី។ ប៉ុន្តែឈានមកដល់ជំនាន់អ៊ីនធើណេត និងបច្ចេកវិទ្យាទៅហើយមានន័យថាវាមានភាពងាយស្រួលជាងមុនបន្តិចសម្រាប់ប្រជាជនកូរ៉េខាងជើងរបស់ខ្លួនក្នុងការទទួលបានប្រព័ន្ធផ្សព្វផ្សាយបរទេស ខ្សែភាពយន្ត វិទ្យុ និងសូម្បីតែរឿងអាសអាភាសក្តី។ ទោះបីជាយ៉ាងណាក្តីពលរដ្ឋកូរ៉េខាងជើងនៅតែមានលទ្ធភាពក្នុងការទទួលបានព័ត៌មាននៅមានកម្រិតតិចបំផុតស្ទើរតែមិនមាន នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយគណកម្មការសិទ្ធមនុស្ស។ ប្រភពដដែលនេះបានបង្ហាញថាមធ្យោបាយ និងបច្ចេកវិទ្យាចំនួន១០ដែលត្រូវបានជឿជាក់ថាកូរ៉េខាងជើងបានប្រើប្រាស់ក្នុងការគ្រប់គ្រងការងារនេះទោះបីជាពលរដ្ឋរបស់ខ្លួនមានសិទ្ធប្រើប្រាស់អ៊ិនធើណេតក្តី៖ ១.កូរ៉េខាងជើងគ្រប់គ្រងលើអ៊ិនធឺណេតតឹងរ៉ឹងបំផុត ២.កូរ៉េខាងជើងនាំចូលស្មាតហ្វូនថោកៗប៉ុណ្ណោះពីប្រទេសចិន ដែលអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឃ្លាំមើលលើការប្រើប្រាស់ទាំងអស់បាន ៣.រដ្ឋាភិបាលមានសមត្ថភាពឃ្លាំមើលឃើញថា អ្នកប្រើប្រាស់ស្មាតហ្វូនទាំងនោះបើកគេហទំព័រណាបានទាំងអស់ ៤.ការបើកគេហទំព័របរទេសណាមួយគឺក្រុងព្យុងយ៉ាងអាចចាប់បានទាំងអស់ ៥.ប្រព័ន្ធទំនាក់ទំនងមិនអាចអនុញ្ញាតិឲ្យពលរដ្ឋរបស់ខ្លួនខលទៅក្រៅប្រទេសបានឡើយ ៦.មានច្បាប់ចែងអំពីការបើករឿងសិចនឹងត្រូវកាត់ទោសប្រហារជីវិត ប៉ុន្តែការជួញដូរឌីសរឿងសិចនៅតែអាចកើតមានហើយវាមានតម្លៃដល់ទៅ៥០០ដុល្លារក្នុងមួយឌីស ៧.ប៉ុស្តិ៍វិទ្យុទាំងអស់សុទ្ធតែជាកម្មសិទ្ធរបស់រដ្ឋាភិបាល ៨.កម្មវិធីហ្គេមលើស្មាតហ្វូនសុទ្ធតែហ្គេម ដែលផលិតឡើងក្នុងស្រុក ហើយវាមានប្រហែលជាង១៥០ប៉ុណ្ណោះ ៩.ការប្រើប្រាស់និងចែករំលែកWifiត្រូវបានហាមប្រាម ១០.ការគ្រប់គ្រងដ៏តឹងរ៉ឹងទៅលើកម្មវិធីទូរទស្សន៍អនឡាញពីខាងក្រៅ អត្ថបទ៖ ស៊ុនលី

  • ក្រុមហ៊ុន Smart Axiata ជាអ្នកលក់ផ្តាច់មុខ realme X2 Pro ដែលបានបំពាក់បច្ចេកវិទ្យា ថ្មី ខ្លាំង នឹងចុងក្រោយបង្អស់
    បច្ចេកវិទ្យា
    December 30, 2019 Khmernote

    ក្រុមហ៊ុន Smart Axiata នឹងលក់ផ្តាច់មុខទៅលើផលិតលផល realme ចេញថ្មីនេះគឺ realme X2 Pro ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបនិងចុងក្រោយបង្អស់។ក្រុមហ៊ុន realme ទើបតែបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីដំបូងរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាគឺស្មាតហ្វូនម៉ូដែល Flagship ដែលជាកំពូលស្មាតហ្វូនមានល្បឿនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ 2019 នេះ។ ស្មាតហ្វូន realme ម៉ូដែលថ្មីនេះត្រូវបានបំពាក់ដោយអេក្រង់ 90Hz បច្ចេកវិទ្យាសាកថាមពល 50W SuperVOOC វាអាចសាកថ្មបានលឿនបំផុត, បន្ទះឈីប Snapdragon 855+, អង់ផ្ទុក 12G RAM + ROM 256GB វា។

  • Oppo Reno 3 នឹងបន្ថែមបច្ចេកវិទ្យា 5G សង្ឃឹមចូលទីផ្សារអាមេរិក
    បច្ចេកវិទ្យា
    December 28, 2019 Khmernote

    គ្រប់បានដឹងហើយថាទាំង Oppo និង Xiaomi ធ្លាប់បានពីបង្ហាញបំណងរបស់ខ្លួនចង់ចូលទីផ្សារសហរដ្ឋអាមេរិក ទោះបីមិនទាន់មាននរណាធ្វើបានជោគជ័យនៅឡើយក្តី។ សម្រាប់ក្រុមហ៊ុន Xiaomi ផែនការនេះបានក្លាយទៅជារឿងកំប្លែង ដែលគេយកមកនិយាយលេង ខណៈដែលក្រុមហ៊ុន Oppo បានបង្ហាញចេតនានេះទើបតែដើមឆ្នាំនេះប៉ុណ្ណោះហើយលោក Alan Wu ប្រធានប្រតិបត្តិការជឿជាក់ថា យីហោរបស់ខ្លួននឹងអាចចូលទៅដល់អ៊ឺរ៉ុបឲ្យទាល់តែបាន។ ប៉ុន្តែបើយើងក្រឡេកមើលទៅស្ថានភាព ដែលកំពុងកើតឡើងជាមួយក្រុមហ៊ុន Huawei ក្រោមការហាមឃាត់មិនឱ្យចូលដំណើរការខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក វាត្រូវបានគេមើលឃើញថា ជាក់ស្តែងវានឹងមិនមែនជាពេលវេលាដ៏ល្អសម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិនឡើយ ដើម្បីបង្កើតជំនួញជោគជ័យនៅទីនេះ។ លើសពីនេះអតិថិជនជាជនអាមេរិកត្រូវបានគេជឿជាក់ថា មិនសូវបានចាប់អារម្មណ៍ខ្លាំងទៅលើស្មាតហ្វូនរបស់ Oppo ឡើយ ប៉ុន្តែដោយសារតែបច្ចេកវិទ្យាកាន់តែទំនើបរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ Oppo បានក្លាយទៅជាព័ត៌មានគួរឲ្យតាមដានសម្រាប់ទីផ្សារនេះដែរ។ កត្តាមួយនេះបានធ្វើឲ្យ Oppo បានសម្រេចចិត្តបន្ថែមបច្ចេកវិទ្យា

  • នេះទំនងជារូបរាងពិតប្រាកដរបស់ iPad Pro ស៊េរីឆ្នាំ២០២០ មានភ្នែក៣ដូច iPhone 11 ដែរ (មានវីដេអូ)
    បច្ចេកវិទ្យា
    December 28, 2019 Khmernote

    រូបភាពបែកធ្លាយមួយ ដែលត្រូវបានចេញផ្សាយ Daily Mail នៅថ្ងៃនេះបានបង្ហាញថា ក្រុមហ៊ុន Apple អាចនឹងចេញលក់ iPad Pro ថ្មីចំនួន ២ ប្រភេទនៅឆ្នាំ២០២០ ដោយជឿជាក់ថា មួយមានទំហំ 11 អ៊ីញ និងមួយទៀតនឹងមានទំហំ ១២,៩ អ៊ីញ។ ប្រភពដដែលនេះបានសរសេរទៀតថា អ្វីជាលក្ខណៈពិសេសដែលធ្វើឲ្យខ្លួនមានមោទកភាពក្នុងការបង្ហាញខ្លួនលើកនេះនោះគឺឧបករណ៍ទាំងពីរនេះនឹងបំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាខាងក្រោយបីចំនួន៣គ្រាប់ដូចទៅនឹង iPhone 11 ដែរហើយតាមរបាយការណ៍បានបង្ហាញថាក្រុមហ៊ុន Apple អាចនឹងធ្វើការបង្ហាញខ្លួនរបស់ម៉ូដែលទាំងពីរជាផ្លូវការនៅខែមីនាឆ្នាំ២០២០ខាងមុខនេះហើយ។ ក្នុងនោះផងដែរប្លុកដ៏ល្បីដែលមានឈ្មោះថា Geeks បានក៏បានចេញផ្សាយស្រដៀងគ្នានេះដោយបញ្ជាក់ថាខ្លួនទទួលនូវរូបភាពបែកធ្លាយ និងវីដេអូនៃ iPad Pro នេះពី

  • Samsung ទំនងជាមិនប្រើឈ្មោះ Galaxy S11 ទៀតឡើយ ដោយប្តូរមកប្រើឈ្មោះនេះវិញ
    បច្ចេកវិទ្យា
    December 27, 2019 Khmernote

    តាមរយៈតួលេខបានបង្ហាះហើយថា ស៊េរីទូរស័ព្ទ Galaxy S10 ជាម៉ូដែល ដែលមានប្រជាប្រិយភាពបំផុតរបស់ក្រុមហ៊ុន Samsung ហើយក្នុងពេលដែលបានប្រារព្ធខួប១០ឆ្នាំនៃត្រកូលស្មាតហ្វូនរបស់ខ្លួនហើយនោះស៊េរីម៉ូដែលជំនាន់ទី១១ឥឡូវនេះខិតជិតនឹងមកបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលចុងក្រោយនេះ ក្រុមហ៊ុនត្រូវបានគេរាយការណ៍ថា កំពុងរៀបចំអនុវត្តការផ្លាស់ប្តូរយីហោដ៏ធំមួយពោលគឺមិនមែនមានន័យថា Galaxy S11 ដូចដែរព័ត៌មានកន្លងមកបានចុះ។ ការសម្រេចចិត្តក្នុងការផ្លាស់ប្តូរឈ្មោះក្រោយដំណើរការឈ្មោះដដែលអស់រយៈពេល១០មកហើយនោះមិនមែនជារឿងងាយស្រួលឡើយសម្រាប់ក្រុមហ៊ុនយក្សមួយនេះប៉ុន្តែយោងតាមការអះអាងរបស់គណនេយ្យអ្នកជំនាញវិភាគ ដែលមានឈ្មោះថា Ice Universer បានបញ្ជាក់ថា ជំនាន់ថ្មីនេះនឹងអាចប្រើឈ្មោះ Galaxy S20 ជំនួសវិញ។ នេះមានន័យថាជំនួសឲ្យ Galaxy S11e និង Galaxy S11+ ដែលអ្នកទាំងអស់គ្នាទន្ទឹងរងចាំនោះគឺនឹងត្រូវប្តូរឈ្មោះទៅជា Galaxy S20e និង Galaxy

  • អ្នកជំនាញ IT ផ្តល់ដំបូន្មានឲ្យប្រើប្រាស់ស្រោមអនាម័យ USB រាល់ពេលបញ្ជូលថ្មទូរស័ព្ទនៅកន្លែងសាធារណៈ
    បច្ចេកវិទ្យា
    December 27, 2019 lyda

    កន្លងមកយើងធ្លាប់តែឮថា គេប្រើប្រាស់ស្រោមអនាម័យដើម្បីការពារខ្លួនពីជំងឺផ្សេងៗ តែឥលូវនេះក្រុមអ្នកជំនាញក្នុងវិស័យព័ត៌មានវិទ្យាបានណែនាំថា យើងគួរតែប្រើប្រាស់ស្រោមអនាម័យចំពោះឌុយ USB ផងដែរ រាល់ពេលយើងប្រើប្រាស់ឌុយនេះសម្រាប់បញ្ចូលថ្មទូរស័ព្ទនៅកន្លែងសាធារណៈ។ សូមបញ្ជាក់ថា ទូរស័ព្ទទំនើបៗនាពេលបច្ចុប្បន្នភាគច្រើនគឺប្រើប្រាស់ឌុយ USB សម្រាប់បញ្ចូលថ្ម ដែលនៅកន្លែងសាធារណៈខ្លះយើងគ្រាន់តែប្រើឌុយ USB នេះដោតដោយផ្ទាល់ទៅចរន្តភ្លើងក៏អាចបញ្ចូលថ្មទូរស័ព្ទបានដែរ។ ចំពោះពាក្យថា៖ “ស្រោមអនាម័យ USB” មិនមែនមានន័យថា យើងយកស្រោមអនាម័យធម្មតានៅពាក់លើឌុយ USB នោះទេ តែវាជាពាក្យប្រៀបធៀបនិងមានន័យសំដៅទៅលើក្បាលឌុយ USB សម្រាប់ភ្ជាប់ឌុយ USB ទៅនឹងប្រភពផ្តល់ចរន្តអគ្គិសនី។ ការព្រមានខាងលើនេះបានធ្វើឡើងក្រោយគេបានរកឃើញថា ថ្មីៗនេះមានក្រុមចោលួចតាមអ៊ីនធឺណិត (Hacker) ជាច្រើនបានលួចយកទិន្នន័យពីក្នុងទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀត​ រាល់ពេលដែលម្ចាស់ឧបករណ៍ទាំងនោះប្រើប្រាស់ឌុយ USB ភ្ជាប់ឧបករណ៍របស់ពួកគេទៅនឹងប្រភពផ្តល់ចរន្តអគ្គិសនីនៅកន្លែងសាធារណៈ៕

  • អេក្រង់របស់ Galaxy Fold 2 គឺធ្វើពីកញ្ចក់សុទ្ធតែម្តង មិនមែនប្លាស្ទិកឡើយ
    បច្ចេកវិទ្យា
    December 26, 2019 Khmernote

    យោងតាមការបង្ហោះនៅលើ Twitter មួយដែលត្រូវបានធ្វើឡើងដោយគណនីវិភាគក្រុមហ៊ុន Samsung ដ៏ល្បីមានឈ្មោះថា Ice Universe នាពេលថ្មីៗនេះបានធ្វើការបង្ហាញពីព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយចំនួនទាក់ទងនឹង Samsung Galaxy Fold 2 ដែលក្នុងនោះបញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូនបត់មួយនេះនឹងប្រើប្រាស់កញ្ចក់សុទ្ធជំនួសឱ្យអេក្រង់ប្លាស្ទិច ដែលអាចបត់បានផងនោះ។ ជាលទ្ធផលនៅលើអេក្រង់របស់ Galaxy Fold 2 អ្នកនឹងអាចមើលឃើញភាពភ្លឺចាំងខ្លាំងនេះបើយោងតាមការអះអាងរបស់គណនីដដែល ហើយបានបន្ថែមទៀតថា វាគឺជាអ្វីដែលគួរតែត្រូវបានប្រើប្រាស់សម្រាប់ទូរស័ព្ទដែលអាចបត់បានមួយនេះ។ រំលឹកដែរថាកាលពីខែមុននេះក្រុមហ៊ុន Samsung បានរាយការណ៍ថាបានយល់ព្រមលើកិច្ចសន្យារយៈពេលវែងផ្តាច់មុខជាមួយ DoInsys សម្រាប់ការផលិតសន្លឹកកញ្ចក់ ultrathin របស់ខ្លួន។ ដូចនេះមិនមានអ្វីដែលគួរឲ្យងឿងឆ្ងល់ឡើយថា អេក្រង់របស់ស្មាតហ្វូនបត់ជំនាន់ទី២នេះ គឺផលិតពីកញ្ចក់សុទ្ធ១០០ភាគរយនោះ។ លើសពីនេះព័ត៌មានច្បាស់ការបានបញ្ជាក់ថា Galaxy

  • realme បញ្ចេញ Flagships របស់ខ្លួនលើកដំបូងនៅលើទីផ្សារកម្ពុជា ឈ្មោះថា X2 Pro ដាក់លក់ក្នុងតំលៃត្រឹម $659
    បច្ចេកវិទ្យា
    December 25, 2019 Khmernote

    ក្រោយពេលចូលក្នុងទីផ្សារប្រទេសកម្ពុជាអស់មួយរយៈ ហើយស្របពេលដែលសន្ទុះនៃការលក់ស្មាតហ្វូន realme ក៏មានការកើនឡើងគួរអោយកត់សម្គាល់នោះ ពេលនេះក្រុមហ៊ុន realme បានសម្រេចចិត្តបញ្ចេញត្រកូល Flagship កំពូលរបស់ខ្លួនដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា realme X2 Pro។ ថ្លែងនៅក្នុងពិធីបើកសម្ពោធដាក់លក់ជាផ្លូវការ realme X2 Pro លោក KhengBung Lao បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុន realme ថា ” realme X2 Pro បានបំពាក់នូវបន្ទះ Chip ប្រភេទSnapdragon 855+ និងមាន Ram ទំហំដល់ទៅ

  • ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៩ អ្នកប្រើប្រាស់ iOS កុំភ្លេចចូល App Store ឲ្យបានរាល់ថ្ងៃ ដើម្បីយកកាដូពី Apple
    បច្ចេកវិទ្យា
    December 25, 2019 Khmernote

    ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៩ ធ្នូ គេជឿជាក់ថា ក្រុមហ៊ុនយក្សApple នឹងចាប់ផ្តើមផ្តល់ជូនសម្រាប់អ្នកដែលប្រើប្រាស់ iOS ទាំងឡាយនូវកាដូដ៏ភ្ញាក់ផ្អើលមួយជារៀងរាល់ និងដោយមិនគិតថ្លៃឡើយ។ អំណោយដ៏គួរឲ្យចាប់អារម្មណ៍នេះនឹងអាចរកបាននៅក្នុង App Store គឺជាការផ្តល់ជូននូវកម្មវិធី និងហ្គេមល្អៗមួយចំនួនដោយឥតគិតថ្លៃ។ អ្នកខ្លះរំពឹងថា នឹងមានកាដូធំៗលើសពីនេះតែតាមពិតជាក់ស្តែងវាគឺជាការផ្តល់ជូនដែល Apple ធ្លាប់បានធ្វើកន្លងមកផងដែរដូចជាប្រមូសិន ដែលមានឈ្មោះថា 12 Days of Gift និង 12 Days of Christmas ជាដើមដោយលើកនេះខ្លួននឹងធ្វើវាត្រឹមតែរយៈពេលចន្លោះពីថ្ងៃទី២៤ទៅ២៩ខែធ្នូប៉ុណ្ណោះ ហើយកម្មវិធីដែលអាចផ្តល់ជូននោះមានដូចជា paid app, digital music,

  • ឆ្នាំ២០១៩ទៅហើយ ប៉ុន្តែកំព្យូទ័ររបស់ប្រធានាធិបតីរុស្សី នៅតែដំណើរការ Window ស៊េរីចាស់មួយនេះទៅវិញ
    បច្ចេកវិទ្យា
    December 24, 2019 Khmernote

    កន្លងមកយើងបានដឹងហើយថា ប្រទេសរុស្សីត្រូវបានសហរដ្ឋអាមេរិកធ្វើការចោទប្រកាន់យ៉ាងខ្លាំងថា បានពាក់ព័ន្ធការជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួននិងជាពិសេសការចូលលួចយកទិន្នន័យសំងាត់ជាច្រើនរបស់រដ្ឋាភិបាលផង។ ប៉ុន្តែតាមការចេញផ្សាយរបស់ The Sun tech ថ្មីៗនេះបានចុះផ្សាយថា មានភស្តុតាងមួយចំនួនបែរជាបានបង្ហាញថាជាក់ស្តែងបច្ចេកវិទ្យារបស់រុស្សីគឺនៅមានកម្រិតនៅឡើយមិនដល់អ្វីដែលការចោទប្រកាន់នោះឡើយ។ ក្នុងចំណោមនោះចុងក្រោយគេបានសង្កេតឃើញនូវព្រឹត្តិការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដែលកំព្យូទ័ររបស់លោកប្រធានាធិបតីរុស្សីកំពុងតែបើក និងដំណើរជាមួយនឹងកម្មវិធីកំព្យូទ័រ ដែលគេជឿជាក់ថាមានអាយុកាល៥ឆ្នាំមកហើយ។ លោកប្រធានាធិបតីរុស្សី Vladimir Putin បានអង្គុយនៅក្នុងបន្ទប់ប្រធានាធិបតីនាទីក្រុងមូស្គូជាមួយនឹងកំព្យូទ័រមួយ ដែលបានបើករួចជាស្រេច ហើយបើយោងតាមអ្នកជំនាញបានបញ្ជាក់ថាជាកំព្យូទ័រដែលដំណើរការជាមួយនឹងកម្មវិធី Window XP ប៉ុណ្ណោះ។ គួរបញ្ជាក់ថា Window XP គឺជាប្រព័ន្ធដំណើរការ ដែលត្រូវបានបង្ហាញខ្លួនឡើងតាំងតែពីឆ្នាំ២០០១ និងការអាប់ដេតចុងក្រោយបង្អស់របស់ខ្លួនគឺមានរយៈពេលកាលពី៥ឆ្នាំមុនមកម្ល៉េះ៕ អត្ថបទ៖ ស៊ុនលី