ព័ត៌មានចុងក្រោយ
  • Update: អ្នកស្លាប់ដោយមេរោគ Coronavirus នៅខេត្ត Wuhan កើនឡើង១៥នាក់ថែមទៀត ក្នុងនោះមានគ្រូពេទ្យជំនាញម្នាក់ផងដែរ អន្តរជាតិ
    អន្តរជាតិ
    អន្តរជាតិ January 25, 2020 Khmernote

    បើតាមការចុះផ្សាយរបស់កាសែត The New York Time នៅមុននេះបន្តិចបានអោយដឹងថា អ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមកាចសាហាវ Coronavirus កើនឡើង ១៥នាក់ថែមទៀតហើយ ក្នុងនោះមានគ្រូពេទ្យវេជ្ជសាស្ត្រម្នាក់ផងដែរ។ ប្រភពព័ត៌មានដដែលបានបន្តទៀតថា នាយកដ្ឋានរដ្ឋបាលអាមេរិក បានបញ្ជារអោយបុគ្គលិកកុងស៊ុលប្រចាំខេត្ត Wuhan ទាំងអស់ត្រូវធ្វើការជម្លៀសខ្លួនចេញពីតំបន់នោះ ហើយការធ្វើដំណើរទៅកាន់ទីក្រុង Beijing ត្រូវបានគេរឹតត្បិតយ៉ាងខ្លាំងផងដែរ។ គួរបញ្ជាក់ផងដែរថា មេរោគផ្លូវដង្ហើមថ្មីដ៏កាចសាហាវមានឈ្មោះថា Coronavirus បានកំពុងគម្រាមកំហែងដល់ប្រជាជនខណៈដែលមានអ្នកជំងឺយ៉ាងហោចណាស់៩នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណជាង១ពាន់នាក់ទៀតកំពុងផ្ទុកមេរោគនេះ ហើយកំពុងទទួលបានការព្យាបាលពិសេសដាច់ដោយឡែកពីគេ ដោយក្នុងនោះធនាគារអភិវឌ្ឍន៍ចិន បានផ្តល់កម្ចីដល់រដ្ឋាភិបាលចំនួន ២ពាន់លានយ័ន ស្មើរនឹងប្រមាណ ២៩០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនៃជំងឺនេះ៕

  • កំពង់សោមពីមុនត្រលប់មកវិញហើយ! ចូលឆ្នាំចិនថ្ងៃទី១ ភ្ញៀវទេសចរជិត៣ម៉ឺននាក់មកលេងខេត្តព្រះសីហនុ ព័ត៌មានជាតិ
    ព័ត៌មានជាតិ
    ព័ត៌មានជាតិ January 25, 2020 Khmernote

    ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ បានឲ្យដឹងថា ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍មួយដ៏មានសក្ដានុពលរបស់កម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ២៨,០៣៤នាក់ កើនឡើង៧.៧៩ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានត្រឹម២៦,០០៦នាក់។ ចំនួនភ្ញៀវទេសចរខាងលើនេះ មានភ្ញៀវជាតិប្រមាណនាក់ ២២,២៣៣នាក់ កើនឡើង៨.៥២% (ឆ្នាំ២០១៩ មាន២០,៤៨៦នាក់) និងភ្ញៀវអន្តរជាតិប្រមាណនាក់ ៥,៨០១នាក់ កើនឡើង៥.០៩% (ឆ្នាំ២០១៩ មាន៥,៥២០នាក់)៕ ប្រភព៖ ក្រសួងទេសចរណ៍ រូបភាព៖ លោក Huy Bunleng

  • realme 5 series កន្លងមកមានការពេញនិយមយ៉ាងខ្លាំងសម្រាប់យុវវ័យ ហើយបន្តិចទៀតនេះសមាជិក realme 5 series នឹងមកដល់ទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ PR
    PR
    PR January 25, 2020 Khmernote

    នៅឆ្នាំ២០១៩ realmeដែលជាម៉ាកទូរស័ព្ទដែលទើបនឹងបង្កើតឡើងមានរយៈពេលត្រឹមតែមួយឆ្នាំកន្លះនោះបានមានការរីកចំរើនយ៉ាងគួរអោយកត់សំគាល់ បច្ចុប្បន្ននេះ realme ត្រូវបានចាត់ចូលជា ម៉ាកទូរស័ព្ទមួយក្នុងចំណោមម៉ាកធំៗទាំង១០នៅក្នុងពិភពលោក ដែល realme ជាប់ក្នុងចំណាត់ថ្នាក់លេខ៧ ថែមទាំងទទួលបានពានរង្វាន់ជាច្រើននៅក្នុងទីផ្សារពិភពលោក។ ជាមួយគ្នានេះដែរ realme 5 series ក៏បានក្លាយជាជម្រើសទីមួយនិងពេញនិយមសម្រាប់យុវវ័យ។ ហេតុអ្វីបានជា realme 5 series ទទួលបានការគាំទ្រយ៉ាងដូច្នេះ?យោងទៅតាមការដាក់បើកសម្ភោធ realme 5 series នៅប្រទេសកម្ពុជាកាលពីខែវិច្ឆិកាកន្លងទៅនេះ ទូរស័ព្ទ realme 5 series គឺជាទូរស័ព្ទដែលមានការរួមបញ្ចូលគ្នារវាងកាមេរ៉ា៤គ្រាប់ ផ្តល់ភាពងាយស្រួលក្នុងការផ្តិតយករូបភាពនិងវីដេអូនៅគ្រប់ទីកន្លែង មិនថាឡេនម៉ាក្រូសម្រាប់ថតជិត ឡេនទូលាយ ឡេនថតរូបបញ្ឈរ (Portrait)

  • ទីបំផុត ចិនអាចព្យាបាលអ្នកជំងឺផ្លូវដង្ហើមដ៏កាចសាហាវ Coronavirus ជាដាច់ ១០០% បានមួយករណីហើយ អន្តរជាតិ
    អន្តរជាតិ
    អន្តរជាតិ January 25, 2020 Khmernote

    តាមការចុះផ្សាយរបស់សារព័ត៌មាន RT បានអោយដឹងថា មានអ្នកជំងឺម្នាក់ដែលផ្ទុះជំងឺផ្លូវដង្ហើមថ្មី Coronavirus ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាដាច់ និងអនុញ្ញាតអោយចេញពីមន្ទីពេទ្យវិញហើយ ដែលនេះជាដំណឹងល្អមួយសម្រាប់ពិភពលោក ដែលកំពុងតែព្រួយបារម្ភនូវបញ្ហាជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ ប្រភពព័ត៌មានដដែលបានអោយដឹងទៀតថា អ្នកជំងឺឈ្មោះ Chen ដែលធ្លាប់ស្នាក់នៅខេត្ត Wuhan ជាកន្លែងដែលផ្ទុះមេរោគ Coronavirus នេះ ហើយគាត់ក៏ត្រូវបានគេធ្វើតេស្តឈាមឃើញថាមានមេរោគ Coronavirus នេះពិតមែន។ ក្រុមវេជ្ជបណ្ឌិតចិន បានធ្វើការពិសោធន៍យ៉ាងយកចិត្តទុក្ខដាក់ ហើយមិនយូរប៉ុន្មានក្រុមគ្រូពេទ្យអាចព្យាបាល អ្នកស្រី Chen អោយជាពីជំងឺរលាកសួត Coronavirus បានជោគជ័យ ១០០% និងអនុញ្ញាតអោយគាត់ត្រឡប់ទៅផ្ទះវិញធម្មតា។ គួរបញ្ជាក់ផងដែរថាមេរោគផ្លូវដង្ហើមថ្មីដ៏កាចសាហាវមានឈ្មោះថា Coronavirus បានកំពុងគម្រាមកំហែងដល់ប្រជាជនខណៈដែលមានអ្នកជំងឺយ៉ាងហោចណាស់៩នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណជាង១ពាន់នាក់ទៀតកំពុងផ្ទុកមេរោគនេះ

  • គោលការណ៍ ៣យ៉ាងរបស់ជនជាតិចិន ដែលធ្វើអោយភ្ញៀវតាមទិញមិនចេះជិនណាយ! ចំណេះដឹង
    ចំណេះដឹង
    ចំណេះដឹង January 24, 2020 Sokun thep

    ពាក្យចាស់តែងតែនិយាយថា ចិនពូកែលក់ ចិនបូកែធ្វើជំនួញ ហើយនៅពេលដែលនិយាយពីរការធ្វើជំនួញ ការលក់ដូរ ការរកស៊ីជនជាតិចិនគឺជាមនុស្សម្នាក់ដែលឆ្លាតបំផុតក្នុងការប្រកបអាជីវកម្មទាំងអស់នេះ​​ ហើយមានមេរៀនជាច្រើន ដែលអ្នកគួរតែរៀនពីជនជាតិចិននៅក្នុងការលក់ផលិតផលរបស់ខ្លួន។ ថ្ងៃនេះពួកយើងសូមលើកយកគោលការណ៍បីចំណុចដែលជនជាតិចិនតែងតែអនុវត្តដើម្បីទាក់ទាញចិត្តរបស់អតិថិជន៖ ១.អតិថិជនជាស្តេច ពាក្យថា“អតិថិជនជាស្តេច” មិនមែនមានន័យថាឲ្យអ្នកទាំងអស់គិតថាអតិថិជនគឺជាមនុស្សដែលមើលទៅអស្ចារ្យនោះទេ តែសំរាប់ជនជាតិចិនវិញគេចាត់ទុកអតិថិជនជាមនុស្សម្នាក់ដែរសំខាន់បំផុតក្នុងការធ្វើអាជីវកម្មមិនអាចខ្វះបាននោះទេ នៅក្នុងអាជីវកម្មមួយយើងតែងតែគិតថាផលិតផល​ គុណភាពគឺជាធាតុមួយដែលអាចទាក់ទាញចិត្តអតិថិជន​​ក៏ប៉ុន្តែអ្នកទាំងអស់គ្នាភ្លេចគិតថា តើមានចំណុចអីខ្លះដែលអាចទាក់ទាញចិត្តអតិថិជនអោយនៅជាមួយអ្នកបានយូរអង្វែង។ ហេតុនេះហើយបានជាជនជាតិចិនចាត់ទុកអតិថិជនជាស្តេចនៅពេលដែលអតិថិជនមកជ្រើសរើសនៅសេវាកម្មរបស់ពួកគាត់គឺគេយកចិត្តទុកដាក់ជាមួយអតិថិជនណាស់ បើចង់អោយអាជីវកម្មរបស់អ្នកជោគជ័យដូចជនជាតិចិនអ្នកទាំងអស់គ្នាកុំរើសអើងអតិថិជនអោយសោះ ទោះបីអតិថិជនរបស់អ្នកមានលុយតិច​ ឬមានលុយច្រើនយើងត្រូវចាត់ទុកពួកគាត់ជាមនុស្សមានតម្លៃបំផុតសំរាប់អាជីវកម្មរបស់អ្នក។ ២.អំណោយ បើអ្នកក្រឡេកទៅមើលការលក់របស់ជនជាតិចិន ពួកគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តថែមផលិតផលទៅអោយអតិថិជនណាស់។ ឧទាហរណ៍៖ គ្រាន់តែផ្លែក្រូចមួយផ្លែក៏ពួកគាត់អាចផ្តួលរលំដៃគូប្រកួតប្រជែងបានដែល នៅត្រង់ចំណុចនេះបានន័យថា បើអ្នកចង់ខ្លាំងដូចជាជនជាតិចិន អ្នកទាំងអស់គ្នាកុំស្តាយនៅក្នុងការថែមទៅអោយអតិថិជនរបស់អ្នកទោះតិចក្តី ច្រើនក្តីត្រូវតែថែមអោយពួកគាត់ដែល ព្រោះវាជាក្បួនដ៏មានប្រយោជន៍បំផុតសំរាប់ទាក់ទាញចិត្តអតិថិជនរបស់អ្នក។ ៣.ចរឹកលក្ខណះលឿន អ្នកទាំងអស់គ្នាគួរតែ ស្វែងរកពីរគន្លឹះដ៏ជោគជ័យរបស់ជនជាតិចិននោះអ្នកទាំងអស់គ្នាប្រាកដជាឃើញកាយវិការបស់ជនជាតិចិន ពួកគាត់ពិតជាលឿនណាស់ក្នុងការផ្តល់សេវាកម្មទៅកាន់អតិថិជន

  • វិធីសាស្រ្ត ៣ យ៉ាងក្នុងការទាក់ទាញចិត្តអថិជនឲ្យនូវតែជឿជាក់លើផលិតផលរបស់អ្នក! ចំណេះដឹង
    ចំណេះដឹង
    ចំណេះដឹង January 24, 2020 Sokun thep

    គ្រប់អាជីវកម្មទាំងអស់សុទ្ធតែមានបំណងចង់ឲ្យអតិថិជនរបស់ខ្លួនក្លាយជាអតិថិជនស្មោះត្រង់។ តើត្រូវធ្វើយ៉ាងដូចម្ដេច ប្រសិនបើអ្នកជាម្ចាស់ក្រុមហ៊ុន ជាអ្នកផលិត ឬក៏ជាអ្នកលក់ដើម្បីបង្ហាញពីភាពស្មោះត្រង់ទៅដល់អតិថិជនរបស់យើងវិញ? ជាការពិតណាស់ មិនមែនប្រើពេលមួយថ្ងៃ ពីរថ្ងៃហើយចង់ឲ្យបានសម្រេចការងារធំបែបនេះទេ ក៏មិនមែនអតិថិជនទាំងអស់មិនទិញផលិតផលយើងម្តង អាចក្លាយជាអតិថិជនស្មោះត្រង់របស់យើងបានដោយងាយៗដែរ។ ហេតុដូចនេះហើយគេឃើញអាជីវកម្មជាច្រើនព្យាយាមធ្វើប្រូម៉ូសិន បន្ទាប់ពីទិញមានថែមជូនសេវាកម្មនេះ សេវាកម្មនោះ ដើម្បីបំពេញចិត្តអតិថិជនរបស់ពួកគេ។ ខាងក្រោមនេះគឺជាគន្លឹះ ៣យ៉ាងដើម្បីចងចិត្តអតិថិជនឲ្យនៅតែជាអតិថិជនស្មោះត្រង់នឹងអាជីវកម្មរបស់អ្នក៖ ១) ឲ្យអតិថិជនចូលជាសមាជិកដើម្បីងាយស្រួលក្នុងការបញ្ជាទិញពេលក្រោយ គិតចាប់ពីការទិញរបស់ញ៉ាំ ទំនិញប្រើប្រាស់ រហូតដល់ការធ្វើបដិសណ្ឋារកិច្ច អ្នកប្រើប្រាស់ទាំងអស់តែងចង់បានភាពងាយស្រួលរហ័ស និងមិនស្មុគស្មាញ។ ពេលអ្នកឲ្យអតិថិជនចូលជាសមាជិកនោះអាចជាការផ្តល់ជូននូវការទិញក្នុងតម្លៃពិសេសណាមួយ ឬរាល់ពេលទិញរបស់គាត់មិនចាំបាច់តម្រង់ជួរ ឬផ្តល់ជូនជាលក្ខណៈពិសេសអ្វីបន្ថែមទៀតជូនពួកគេទាំងនោះ។ ពេលណាដែលអតិថិជនរបស់អ្នកទទួលបានភាពងាយស្រួលពីការលក់របស់អ្នក ជាក់ណាស់ថាពួកគេនឹងដក់ចិត្តមិនចង់ផ្លាស់ប្តូរទៅទិញផលិតផលពីអ្នកផ្សេងដែលមិនទាន់ដឹងថានឹងផ្តល់ជូនភាពងាយស្រួលដល់ពួកគេដូចកន្លែងធ្លាប់ទិញឬទេ។ ២) ធ្វើឲ្យដក់អារម្មណ៍ល្អជាមួយអ្នក មិនខុសទេអ្នកប្រើប្រាស់អាចចំណាំបានល្អណាស់ថា អ្នកលក់នៅហាងមួយនេះធ្លាប់និយាយបែបណាមកកាន់អតិថិជន ណែនាំពីផលិតផលបានច្បាស់លាស់ល្អឬទេ សម្តីអាក្រក់គំរោះគំរើយដាក់អតិថិជនឬទេ

  • សាហាវមែន! បុរស​ម្នាក់​ចាក់​សាំង​ដុត​​ខ្លួនឯង​ ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ព័ត៌មានជាតិ
    ព័ត៌មានជាតិ
    ព័ត៌មានជាតិ January 24, 2020 Khmernote

    ​រាជធានី​ភ្នំពេញ​៖​ បុរស​វិកល​ច​រឹត​ម្នាក់​ ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​ ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ស្ថិត​នៅ​ចំណុច​វាល​កប់ខ្មោច​ចិន​ ទីតាំង​ដី​ឡូ​ត៏​គ្មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​កំ​បូល​ សង្កាត់​កំ​បូល​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​ ០៧​និង​៣០​នាទី​ ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​ ២០២០​ ។​ ​មន្ត្រី​នគរបាល​កោសល្យវិច័យ​ខណ្ឌ​កំ​បូល​បាន​ឲ្យ​ដឹង​ថា​៖​ សាកសព​ឈ្មោះ​ ពៅ​.​សុខ​ខឿន​ ភេទ​ប្រុស​ អាយុ​ ៤១​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ទីលំនៅ​ក្នុង​ ភូមិ​សាមគ្គី​ទី​៤​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោ​ធ៏​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ប្រភព​ដដែល​បាន​បន្ត​ថា​៖​ ឈ្មោះ​

  • ឆ្លងភ្លើង​អំ​ពូ​ល​កុងម៉ា​ បង្កជា​អគ្គិភ័យ​ឆេះ​ផ្ទះថ្ម​មួយ​កន្លែង​នៅខណ្ឌ​ពោធិ៍​សែន​ជ័យ​ ព័ត៌មានជាតិ
    ព័ត៌មានជាតិ
    ព័ត៌មានជាតិ January 24, 2020 Khmernote

    ​រាជធានី​ភ្នំពេញ​៖​ ឆ្លងរ​ន្ត​អគ្គិសនី​អំ​ពូ​ល​កុងម៉ា​ បង្ករ​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះថ្ម​បេតុង​ទំហំ​(០៤​ម៉ែត្រ​x១៥​ម៉ែត្រ​)​ មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពីវេលាម៉ោង ៨ និង២០នាទីព្រឹក ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២០​ ។​ មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា​៖​ ម្ចាស់ផ្ទះ​ឈ្មោះ​ មាស​ វង្ស​សា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​ មន្ត្រី​យោធា​ ។​ -​ មូលហេតុ​៖​ ផ្ទុះ​សេ​អំ​ពូ​ល​កុងម៉ា​បង្ករ​ជា​អគ្គិភ័យ​ ។​ -​ ឆេះ​ខូចខាត​៖​ ឆេះ​បន្ទប់​ទំហំ​០៤​ម៉ែត្រ​x០៥​ម៉ែត្រ​ ម៉ូតូ​ម៉ាក​ធូ​ដេ​ចំនួន​០១​គ្រឿង​ឆេះ​អស់​ប្រហែល​៣០%​ ,​ម៉ូតូ​ម៉ាក​ម៉ូ​រ​ (Moov)​