ព័ត៌មានចុងក្រោយ
  • លែងពិបាករឿងបង់ថ្លៃប្រមូលសំរាមហើយ ដោយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចចំណាយថ្លៃសេវាតែ ៥០០រៀលទៅ៨០០រៀលប៉ុណ្ណោះ ប្រជាពលរដ្ឋក៏អាចបង់ជាប្រចាំឆ្នាំក៏បាន ព័ត៌មានជាតិ
    ព័ត៌មានជាតិ
    ព័ត៌មានជាតិ February 1, 2020 Khmernote

    រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អាចធ្វើការបង់ប្រាក់ថ្លៃប្រមូលសំរាមចាប់ពីដើមខែកុម្ភៈ​ ឆ្នាំ២០២០នេះតទៅ។ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបង់ប្រាក់ថ្លៃប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្ដើមពីដើមខែកុម្ភៈ​ ឆ្នាំ២០២០នេះតទៅ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួម ធានាធ្វើឲ្យរាជធានីភ្នំពេញ នៅតែរក្សាបានភាពស្អាតមានផាសុខភាព និងគុណភាពបរិស្ថាន។ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបើកទទួលយកថ្លៃប្រមូលសំរាមពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ២០២០នេះតទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលចំណេញពេលវេលា និងកាត់បន្ថយចំណាយផងដែរ តាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិចរបស់ធនាគារអេស៊ីលីដា ធនាគារឯកទេសវីង អ៊ី-ម៉ាន់នី លីហួរវេលុយ ផៃផេ ទ្រូម៉ាន់នី ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី៥០០រៀលទៅ៨០០រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃការបង់ទូទាត់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាប្រចាំឆ្នាំក៏បាន ដោយមានភាពចំណេញច្រើនគឺអស់ថ្លៃសេវាតែមួយប្រតិបត្តិការទូទាត់ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតសូមបងប្អូនប្រជាពលរដ្ឋអាចទាក់ទងទៅកាន់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលមានរាយនាម​ និងលេខទូរសព័្ទទំនាក់ទំនងដូចខាងក្រោម៖

  • របាំងផ្លូវចិត្តដែលត្រូវតែរំលំដើម្បីទទួលបានជោគជ័យក្នុងជីវិត! ចំណេះដឹង
    ចំណេះដឹង
    ចំណេះដឹង February 1, 2020 Sokun thep

    បើលោកអ្នកយល់ឃើញថាខ្លួនឯងពិបាកធ្វើដំណើរទៅមុខ វាអាចបណ្តាលមកពីខ្លួនលោកអ្នកតែម្តងដែលកំពុងតែតោងបញ្ហាជាប់ខ្លួនក្នុងរបៀបដែលលោកអ្នកមិនដឹងខ្លួនថាកំពុងតែធ្វើបែបនោះ។ មនុស្សយើងភាគច្រើនមានទម្លាប់និងឥរិយាបថមិនល្អមួយចំនួនដែលរាំងស្ទះដល់ដំណើររីកចម្រើនក្នុងអាជីព។ តាមរយៈការដឹងនិងស្គាល់ទម្លាប់មិនល្អទាំងនោះ លោកអ្នកអាចចាប់ផ្តើមប្រឈមមុខឧបសគ្គទាំងអស់ដើម្បីសម្រេចបានជោគជ័យក្នុងអនាគត។ ខាងក្រោមនេះជាទម្លាប់អាក្រក់មួយចំនួនដែលកំពុងតែទាញទម្លាក់លោកអ្នក ៖ ១/ មិនស្គាល់មូលដ្ឋាន តើលោកអ្នកនឹងទទួលបានអ្វីនៅពេលសាងសង់ផ្ទះធំលើគ្រឹះដែលទន់ខ្សោយ? សម្រាប់រយៈពេលខ្លីប្រហែលគ្មានបញ្ហាអ្វីទេ ប៉ុន្តែនៅពេលណាមួយ វានឹងបណ្តាលឱ្យមានបញ្ហា និងធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃជីវិតរបស់លោកអ្នក។ នៅក្នុងអាជីពក៏ដូចគ្នាដែរ បើលោកអ្នកមិនចំណាយពេលបង្កើតមូលដ្ឋានរឹងមាំនៃចំណេះដឹងក្នុងវិស័យការងាររបស់លោកអ្នកទេ លោកអ្នកមិនអាចរីកចម្រើនទៅបានឆ្ងាយឡើយ។ ហេតុដូច្នេះការរៀន ហើយពេលខ្លះទៀតការរៀនឡើងវិញ ជាកិច្ចការសំខាន់ណាស់ដើម្បីស្គាល់មូលដ្ឋាន។ ២/ គោលដៅមិនច្បាស់លាស់ ការកំណត់គោលដៅច្បាស់លាស់និងជាក់លាក់ជាគន្លឹះមួយនៃជោគជ័យក្នុងអាជីព។ ផ្ទុយទៅវិញ បើគ្មានគោលដៅជាក់លាក់ទេ លោកអ្នកនឹងជួបបញ្ហាកង្វះខាតកម្លាំងចិត្តនិងការគ្មានទិសដៅនៅក្នុងអាជីព។ នៅក្នុងស្ថាប័នការងារមួយក៏ត្រូវមានគោលដៅច្បាស់លាស់ដែរដើម្បីបុគ្គលិកទទួលបានកម្លាំងចិត្តធ្វើការ។ ការខិតខំធ្វើការឆ្ពោះទៅរកគោលដៅច្បាស់លាស់មិនត្រឹមតែជួយរុញច្រានទៅរកលទ្ធផលជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែនាំឱ្យការងារចំពោះមុខទទួលបានការយកចិត្តទុកដាក់ពេញលេញដែរ។ គោលដៅជាក់លាក់និងលំបាកនាំទៅរករបៀបធ្វើការកាន់តែប្រសើរជាងគោលដៅស្រពេចស្រពិលនិងងាយស្រួល។ ៣/ ខ្វល់ខ្វាយច្រើនពេករឿងដែលអ្នកដទៃគិត យោងតាមទស្សនវិទូអារីស្តូត “មានតែផ្លូវមួយគត់ដើម្បីគេចផុតពីការរិះគន់

  • ទម្លាប់អាក្រក់ទាំង៥ ធ្វើឲ្យអ្នកនៅឆ្ងាយពីភាពជោគជ័យ! ចំណេះដឹង
    ចំណេះដឹង
    ចំណេះដឹង February 1, 2020 Sokun thep

    ក្នុងមួយជីវិតអ្នកធ្លាប់ជួបរឿងរ៉ាវបរាជ័យប៉ុន្មានដង និងរឿងជោគជ័យប៉ុន្មានដង។ អ្នកខ្លះទន្ទេញចង់បានភាពជោគជ័យណាស់ តែខ្លួនឯងនៅមានទម្លាប់ដ៏អាក្រក់ជាច្រើនមិនព្រមលែងចោលសោះ។ អ្នកនឹងគ្មានពន្លឺនៃភាពជោគជ័យទេ មិនថាលើការងារ ឬរឿងរ៉ាវអ្វីទេបើអ្នកនៅតែមានទម្លាប់អាក្រក់ទាំង ៧យ៉ាង នេះ៖ ១. បណ្តោយឲ្យអ្នកដទៃកំណត់លើជីវិតរបស់ខ្លួន ជីវិតរបស់អ្នក ល្មមឈប់ឲ្យនរណាម្នាក់មកកំណត់ផ្លូវដើរនៃជីវិតរបស់អ្នកទៅ នេះមិនមែនមានន័យថាអ្នកត្រូវឈប់ស្តាប់ដំបូន្មាន និងការប្រៀនប្រដៅពីនរណាម្នាក់ឡើយ តែដំណើរជីវិតអ្នក អ្វីដែលអ្នកចង់បានគួរកំណត់ និងស្វែងរកវាដោយខ្លួនឯង។ បង្កើតការសម្រេចចិត្តដោយខ្លួនឯង ទទួលខុសត្រូវលើជីវិតខ្លួនឯង។ ២. ខ្លាចបរាជ័យ មានន័យអ្វីទៅបើអ្នកខ្លាចភាពបរាជ័យរហូតបែបនេះ សួរថាខ្លាចបរាជ័យនេះ អ្នកធ្លាប់ជោគជ័យហើយឬនៅ? ដោយសារតែអ្នកខ្លាចបរាជ័យបែបនេះហើយ ទើបអ្នកគ្មានការរីកចម្រើនសោះ វាមិនខុសទេដែលគ្រាន់តែបង្រៀនខ្លួនឯងឲ្យស្គាល់ពីអ្វីដែលជាជីវិត សាកល្បងអ្វីថ្មីខ្លះទោះជាបរាជ័យក៏គង់ទទួលបានបទពិសោធន៍សម្រាប់ជីវិតដែរ។ ៣. ពោរពេញដោយភាពអវិជ្ជមាន ក្នុងគំនិតរបស់អ្នកគ្រាន់តែរឿងអវិជ្ជមានស្ទើរ ៩០% ហើយ

  • ញាក់សាច់! ក្មេងមិនទាន់គ្រប់អាយុដើរលួចលុយឆ្លងខេត្ត ថ្មីនេះៗបន្លំលួចលុយកន្លែងវីង នៅស្ទឹងត្រែង អស់១ម៉ឺនដុល្លារអាមេរិក ព័ត៌មានជាតិ
    ព័ត៌មានជាតិ
    ព័ត៌មានជាតិ February 1, 2020 Khmernote

    ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានវីដេអូចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពចោរស្រីដៃឆើតម្នាក់ធ្វើសកម្មភាពលួចលុយកន្លែងប្តូរលុយ និងផ្ទេរប្រាក់ វីង អស់ប្រាក់១ម៉ឺនដុល្លារអាមេរិក។ យោងតាមវីដេអូដែលបានបង្ហោះមុនពេលកើតហេតុ មានគ្នីគ្នាបក្ខពួកចោរម្នាក់ បានឈប់ម៉ូតូនៅមុខផ្ទះវីង ធ្វើជាទិញកាតទូរស័ព្ទ ដោយឲ្យម្ចាស់វីងចេញមកក្រៅ ខណៈនោះក៏គេឃើញមានចោរស្រីម្នាក់ទៀតដើរចូលទៅលួចលុយក្នុងមួយពព្រិចភ្នែក។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅផ្ទះប្តូរលុយ ផ្ទេរប្រាក់វីងមួយកន្លែង ស្ថិតនៅត្រពាំងព្រីង សង្កាត់ក្រុងខេត្តស្ទឹងត្រែង។​ យោងតាមប្រភពពីប្រជាពលរដ្ឋចោរដៃឆើតនេះជាក្មេងស្រីមិនទាន់គ្រប់អាយុ ធ្វើសកម្មភាពលួចលុយឆ្លងខេត្ត ដោយធ្លាប់បានលួចលុយនៅខេត្តព្រៃវែង ខេត្តបាត់ដំបង និងធ្វើសកម្មភាពថ្មីៗនេះនៅខេត្តស្ទឹងត្រែង៕ សូមមើលវីដេអូនៅខាងក្រោមនេះ៖ ប្រភព៖ ឦសានញូស៍

  • ដោយសារវីរុសកូរ៉ូណា តាមហាងមួយចំនួននៅបរទេសសរសេរស្លាកលែងឲ្យភ្ញៀវជនជាតិចិនចូលក្នុងហាងខ្លួនតែម្តង អន្តរជាតិ
    អន្តរជាតិ
    អន្តរជាតិ February 1, 2020 lyda

    ខណៈដែលពិភពលោកទាំងមូលកំពុងភ័យខ្លាចនឹងវីរុសកូរ៉ណា ដែលវាបានរាលដាលយ៉ាងឆាប់រហ័ស និងមានចំនួនបន្ដឆ្លងលើសពីជំងឺសារទៅទៀតផងនោះ ប្រជាជាតិជាច្រើនបានក្លាយទៅជាមនុស្សរើសអើងជាតិសាសន៍ទៅវិញ។ ជាក់ស្ដែងដូចនៅអ៊ីតាលីមានបារកម្សាន្តមួយឈ្មោះថា Trevi fountain និងភោជនីយដ្ឋានមួយនៅវៀតណាម បានដាក់ការហាមឃាត់មិនទទួលភ្ញៀវចិនតែម្ដង។ ហើយក៏មានសាលាតន្ត្រីមួយនៅអ៊ីតាលី បានប្រាប់សិស្សរបស់ខ្លួនឯងដែលជាជនជាតិអាស៊ីបូព៌ា មិនឱ្យទៅសាលាតែម្ដងក្នុងស្ថានភាពនេះ។ នេះបើតាមការចុះផ្សាយពី Daily Mail នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ ថ្វីបើនៅអ៊ីតាលីមានអ្នកឆ្លងត្រូវបានបញ្ជាក់តែ ២ ករណីក៏ដោយ ក៏ការរើសអើងនៅតែមិនអាចគ្មានបាន។ ដោយបារ Trevi fountain នៅកណ្តាលទីក្រុងរ៉ូម បានសរសេរស្លាកថា៖ «ដោយសារតែវិធានការសុវត្ថិភាពអន្តរជាតិ ប្រជាជនទាំងអស់ដែលមកពីប្រទេសចិន នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់កន្លែងនេះទេ។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួល»។ សាលាតន្ត្រី Conservatorio Santa

  • មានផ្ទៃពោះគួរថែខ្លួនបែបណា ដើម្បីគេចផុតពីវីរុសកូរ៉ូណាថ្មី? សុខភាព
    សុខភាព
    សុខភាព February 1, 2020 Khmernote

    ទោះ​នៅ​កម្ពុជា​មាន​ត្រឹម​១​ករណី​ដែល​ឆ្លង​វីរុស​កូរ៉ូណាថ្មីក៏ដោយ តែ​ម៉ាក់​ៗ​ដែល​កំពុង​មាន​ផ្ទៃពោះ​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​ខ្លួន និង​កូន​ក្នុង​ផ្ទៃ។ ដើម្បី​កុំឲ្យ​គ្នា​យើង​មាន​ភាព​ភ័យ​ខ្លាច​លោក វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មាន​ផ្ទៃពោះ​កុំ​បាច់​បារម្ភ​ពេក​អី ព្រោះ​វា​អាច​នាំឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៅ​វិញ​ទេ។ លោក​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​យើង​ស្ងប់​ចិត្ត​ម៉ាក់​ៗ​ទាំងអស់​អាច​សាក​ធ្វើ​តាម​ការ​ណែនាំ​មួយ​ចំនួន​ខាងក្រោម ជា​ការ​ធានា​សុវត្ថិភាព​ទម្រាំ​តែ​វីរុស​នោះ​ត្រូវ​បាន​កម្ចាត់​ចោល ហើយ​បញ្ហា​អនាម័យ​គឺ​ជា​របង​ការពារ​ខ្លួន​ដ៏​រឹងមាំ​សម្រាប់​ខ្លួន​យើង​គ្រប់​ៗ​គ្នា។ មួយ​វិញ​ទៀត​ទោះ​ជា​មាន​ផ្ទៃពោះ​មែន តែ​យើង​គ្មាន​ហានិភ័យ​ឆ្លង​ខ្ពស់​ឡើយ គឺ​ដូចជា​មនុស្ស​ធម្មតា​ដែរ ដូចនេះ​ត្រូវ​អនុវត្ត ៣ ចំណុច​នេះ៖ ១- គេង និង​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ បើ​យើង​រវល់​តែ​គិត​ខ្វល់ខ្វាយ​ខ្លាំង នោះ​ច្បាស់ជា​គេង​មិន​លក់ ញ៉ាំ​មិន​បាន​ហើយ កាលណា​តែ​គេង​មិន​លក់​នាំឲ្យ​សុខភាព​ធ្លាក់​ចុះ​ អាច​ប៉ះពាល់​ដល់​កូន​ទាំង​មិន​បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី។ តែ​បើ​យើង​គេង​ និង​ញ៉ាំ​​គ្រប់គ្រាន់​វិញ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​ក្រោក​ឡើង​អារម្មណ៍​ស្រស់​ថ្លា​ល្អ​ទាំង​ម៉ាក់ និង​កូន​ក្នុង​ពោះ។

  • ការបរិភោគអាហារដែលមានកំរិតប្រូតេអ៊ីនខ្ពស់អាចបង្កគ្រោះថ្នាក់ដល់ជំងឺគាំងបេះដូង! ចំណេះដឹង
    ចំណេះដឹង
    ចំណេះដឹង February 1, 2020 Sokun thep

    យោងតាមការសិក្សាស្រាវជ្រាវថ្មីរបស់ស្ថាប័ន Mice បានឲ្យដឹងថា អាហារដែលមានកំរិតប្រូតេអ៊ីនខ្ពស់អាចបង្កគ្រោះថ្នាក់ដល់បញ្ហាសរសៃឈាមបេះដូង នេះបើយោងទៅតាមការចុះផ្សាយរបស់គេហទំព័រ Medical News Today ចុះផ្សាយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០។ បើតាមប្រភពដដែលបានឲ្យដឹងថា ជាទូទៅមនុស្សជាច្រើនបានធ្វើការជ្រើសរើសការធ្វើរបបអាហារដែលមានបរិមាណប្រូតេអ៊ីនខ្ពស់ដើម្បីបញ្ចុះទម្ងន់​ និងធ្វើឲ្យសាច់ដុំរបស់ពួកគេមានភាពរឹងមាំ និងមានសុខភាពល្អ តែផ្ទុយទៅវិញវាជាដើមចមដែលអាចធ្វើឲ្យបេះដូងចុះខ្សោយបាន។ ជាក់ស្ដែងបើតាមលោកសាស្រ្តាចារ្យ Dr.Babak Razani ដែលជាអ្នកជំនាញផ្នែកឱសថ មកពីសាលាវេជ្ជសាស្ត្រ សាកលវិទ្យាល័យវ៉ាស៊ីនតោន បានមានប្រសាសន៍ថា មនុស្សដែលបានប្រើប្រាស់ប្រូតេអ៊ីនច្រើនហួសកម្រិតពេក ដែលវាមានជីវជាតិខ្ពស់នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់បញ្ហាសរសៃឈាមបេះដូង” ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា “ យើងបានរកឃើញរឿងនេះតាមរយៈការពិសោធន៍ទៅលើគំរូ សត្វកណ្តុរ ហើយតាមរយៈការធ្វើតេស្តដោយផ្ទាល់នេះ

  • វៀតណាមបិទច្រកចេញចូលពាណិជ្ជកម្មដ៏មមាញឹករបស់ខ្លួនជាមួយប្រទេសចិន ដើម្បីជាវិធានការណ៍បង្ការនឹងវីរុសកូរ៉ូណា អន្តរជាតិ
    អន្តរជាតិ
    អន្តរជាតិ February 1, 2020 lyda

    យោងតាមនាយកដ្ឋាននាំចូលនិងនាំចេញ ក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មចិនបានឱ្យដឹងថា ពួកគេនឹងបើកច្រកព្រំដែនជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ប៉ុន្តែទោះយ៉ាងណាគណៈកម្មាធិការពាណិជ្ជកម្មទីក្រុង PingXiang ក្រោយមកបានប្រកាសថា រាល់សកម្មភាពទាំងអស់នឹងត្រូវផ្អាកចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៨ ខែកុម្ភៈ ដើម្បីអនុវត្តវិធានការណ៍បង្ការប្រឆាំងនឹងវីរុសកូរ៉ូណា។ ចំណែកនាយកដ្ឋានគយ Tan Thanh វៀតណាមវិញបានប្រកាសថា សកម្មភាពនៅច្រកព្រំដែនវៀតណាម-ចិន Tan Thanh នឹងត្រូវបញ្ឈប់រហូតដល់ដំណាច់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។ ពាណិជ្ជកម្មនឹងវិលមករកភាពប្រក្រតីវិញនៅច្រកព្រំដែន Tan Thanh និងច្រកទ្វារតូចៗដទៃទៀត នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។ សកម្មភាពនាំចេញ-ចូល នៅច្រក Huu Nghi