ព័ត៌មានចុងក្រោយ
  • រយៈពេលជាង ៧ ខែក្នុងអំឡុងវិបត្តិកូវីដ កម្ពុជានាំចេញស្រូវទៅវៀតណាមក្នុងចំនួន ១,១៦៣,៦៦៩ តោន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 11, 2020 Liny Chan

    យោងតាមសេចក្ដីរាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានឲ្យដឹងថា ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៧ខែ ១ថ្ងៃ មានចំនួន ១,១៦៣,៦៦៩ តោន។ ជាមួយគ្នានេះបើយោងតាមសេចក្ដីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា​ ការនាំស្រូវចេញតាមច្រកក្នុងភូមិសាស្ត្រខេត្តព្រៃវែង មានចំនួនសរុប ៥,៩៧៧ តោន/ថ្ងៃ។ ក្នុងនោះការនាំស្រូវចេញតាមច្រកបន្ទាយចក្រីស្រុកព្រះស្ដេច មានចំនួន ៥,៧៩៨ តោន និងតាមច្រកកោះសំពៅ មាន​ចំនួន ១៧៩ តោន។ ដោយឡែកតំលៃស្រូវនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០

  • ចំនួនសហគ្រាស និងអាជីវកម្មនៅវៀតណាមដែលបានផ្អាក និងបិទទ្វារជាអចិន្រ្តៃយ៍កំពុងកើនឡើងយ៉ាងគំហុក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 11, 2020 Liny Chan

    យោងតាមក្រសួងផែនការ និងវិនិយោគបានរាយការណ៍ថា ក្រុមហ៊ុនជិត ៦៣,៥០០ បានបិទអាជីវកម្មរហូតមកដល់ពេលនេះ ហើយការបិទនេះបានកើនឡើង ១១% ធៀបទៅនឹងឆ្នាំមុន។ នាយកដ្ឋានគ្រប់គ្រងការចុះបញ្ជីអាជីវកម្មរបស់ក្រសួងបាននិយាយថា អាជីវកម្មប្រមាណ ៣៣,០០០ ក្នុងចំណោមអាជីវកម្មទាំងអស់បានដាក់ពាក្យស្នើសុំដើម្បីបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្ន ដែលបង្ហាញពីការកើនឡើង ៤០% និងជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៥។ ក្នុងនោះផងដែរ អាជីវកម្មដែលត្រូវបានបិទ និងផ្អាក ភាគច្រើនគឺជាអាជីវកម្មតូចៗ ដែលមានដើមទុនតិចជាង ១០ ពាន់លានដុង (៤៣០,៦០០ ​​ដុល្លារ) ហើយបានដំណើរការអស់រយៈពេល ៥ឆ្នាំ។ ជាមួយគ្នានេះដែរ អាជីវកម្មទាំងនោះរួមមាន វិស័យអចលនៈទ្រព្យ កន្លែងកម្សាន្ត កន្លែងស្នាក់នៅ និងកន្លែងលក់អាហារ ដែលមានអត្រាខ្ពស់បំផុត។

  • ស្ថានីយបូមទឹកទួលសំពៅ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ គ្រោងនឹងដាក់ឱ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Liny Chan

    ការសាងសង់ស្ថានីយបូមទឹកទួលសំពៅ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ សម្រេចការសាងសង់បាន ៩៨ភាគរយ ហើយដោយគ្រោងនឹងដាក់ឱ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះ។ មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា ការសាងសង់ស្ថានីយបូមទឹកទួលសំពៅ នឹងដាក់ឱ្យដំណើរការបូមទឹក ចុងសប្តាហ៍នេះ ហើយស្ថានីយនេះមានម៉ូទ័របូមទឹកទំហំ១ម៉ែត្រ ចំនួន៤គ្រឿង មានសមត្ថ ភាពបូមទឹកបន្ថែម១២ម៉ែត្រគុបក្នុង១វិនាទី ធ្វើឱ្យសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រ ក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រក្នុងខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល៕ ប្រភព៖ ក្រសួងព័ត៌មាន

  • រដ្ឋាភិបាលម៉ាឡេស៊ីអនុញ្ញាតឱ្យពាណិជ្ជករលក់ទំនិញក្នុងតម្លៃថោក ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Nita

    រដ្ឋាភិបាលម៉ាឡេស៊ី បានអនុញ្ញាតឱ្យពាណិជ្ជកររក្សាការលក់ក្នុងតម្លៃថោកដែលគ្មានដែនកំណត់ ក្នុងគោលបំណងដើម្បីជម្រុញការចំណាយរបស់អ្នកប្រើប្រាស់ ដោយការធ្វើបែបនេះអាចជម្រុញសេដ្ឋកិច្ចរបស់ប្រទេសក្នុងអំឡុងពេលមានជំងឺរាតត្បាត Covid-19 ។ យោងតាមកាសែត New Straits Times បានឱ្យដឹងថា ពាណិជ្ជករនៅម៉ាឡេស៊ីត្រូវបានអនុញ្ញាតឱ្យរៀបចំការលក់ក្នុងតម្លៃថោក ៤ ដងក្នុងមួយឆ្នាំ ដែលរដ្ឋាភិបាលបានកំណត់ចំនួន ៣ ដងហើយរយៈពេល និងកាលបរិច្ឆេទត្រូវជ្រើសរើសដោយប្រតិបត្តិករអាជីវកម្ម។ គំនិតផ្តួចផ្តើមថ្មីរបស់រដ្ឋាភិបាលឥឡូវនេះ អនុញ្ញាតឱ្យពួកគេកាន់កាប់ការលក់ដែលមានតម្លៃថោកគ្មានដែនកំណត់ដោយគ្មានកូតា។ ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ Dr Yeah Kim Leng មកពីសាលាសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Sunway បានឱ្យដឹងថា ការផ្លាស់ប្តូរបែបនេះអាចជម្រុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់ប្រទេស ដោយកត់សម្គាល់ថាការធ្វើឱ្យប្រក្រតីនៃការចំណាយរបស់អតិថិជនមានសារៈសំខាន់ណាស់ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី។ ការធ្វើបែបនេះ

  • ទីផ្សារចង្រិតថៃត្រូវប៉ាន់ខ្លាំងនៅបរទេស ហើយតម្លៃចង្រិតដូងលក់បានពីចន្លោះ ១,០០០ បាត ទៅ ១,៨០០ បាតក្នុងមួយគីឡូក្រាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Liny Chan

    ប្រទេសថៃកំពុងសម្លឹងមើលរកទីផ្សារក្រៅប្រទេសបន្ថែមទៀតសម្រាប់សត្វចង្រិត ខណៈដែលសត្វដែលត្រូវបានគេយកទៅធ្វើចំណីអាហារមួយនេះកំពុងពេញនិយមយ៉ាងខ្លាំង។ ប្រធានសមាគមកែច្នៃចំណីអាហារថៃ (TFPA) មានបំណងវិនិយោគលើសត្វចង្រិត ស្របពេលដែលតម្រូវការពីអតិថិជនកំពុងកើនឡើងខ្លាំង នេះបើតាមសម្តីរបស់លោក Wisit Lamlumcha ប្រធាន TFPA ។ ទីផ្សារដែលកំពុងរីកចម្រើននូវចំណីអាហារប្រភេទនេះ គឺនៅសហរដ្ឋអាមេរិក ចិន អឺរ៉ុប និងទ្វីបអាមេរិកខាងត្បូង ដែលចូលចិត្តនូវចំណីអាហារដែលផ្ដល់នូវសុខភាពល្អមួយនេះ។ ខណៈចង្រិតមានជាតិប្រូតេអ៉ីនខ្ពស់ ហើយវាជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលមិនបរិភោគសាច់។ ជាមួយគ្នានេះការនាំចេញចង្រិតមានចំនួន ៩ លានបាត (ប្រមាណ ២៩ ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ ហើយតំបន់ភាគឦសានរបស់ប្រទេសថៃ កំពុងព្យាយាមបង្កើនបរិមាណ ខណៈដែលសមត្ថភាពផលិតបច្ចុប្បន្នមានចំនួន ៧,០០០ តោនក្នុងមួយឆ្នាំ។ យោងតាមការិយាល័យជាតិកសិកម្មនិងស្ដង់ដារស្បៀងអាហារ និងនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ

  • ដោយសារការរាតត្បាតនៃជំងឺ Covid-19 ធ្វើឱ្យក្រុមហ៊ុននាំចេញប្រេងដ៏ធំ ​Saudi Aramco របស់អារ៉ាប៊ីសាអូឌីតធ្លាក់ចុះប្រាក់ចំណេញ ៧៣% ក្នុងត្រីមាសទី២ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 10, 2020 Nita

    ក្រុមហ៊ុនប្រេងយក្ស Saudi Aramco របស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះប្រាក់ចំណេញ ៧៣% នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះដោយសារការធ្លាក់ចុះនៃតម្រូវការថាមពល និងតម្លៃដែលបង្កឡើងដោយជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុននាំចេញប្រេងដ៏ធំជាងគេនៅលើពិភពលោកមួយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Aramco លោក Amin Nasser បាននិយាយថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃ Covid-19 នៅទូទាំងពិភពលោកបានកាត់បន្ថយតម្រូវការប្រេងឆៅ ឧស្ម័នធម្មជាតិ និងប្រេង។ ប៉ុន្តែក្រុមហ៊ុននៅតែប្រកាន់ខ្ជាប់នូវផែនការចំណាយ ៧៥ ពាន់លានដុល្លារជាភាគលាភនៅឆ្នាំនេះ។ លោកបន្ថែមថា តម្រូវការប្រេងសកលកំពុងស្ទុះងើបឡើងវិញ ខណៈក្រុមហ៊ុនប្រេងធំៗទាំងអស់ បានបោះជំហានយ៉ាងខ្លាំងនៅក្នុងត្រីមាសទី២ ដោយសារការទប់ស្កាត់ការឆ្លងជំងឺ Covid-19 បានកាត់បន្ថយការប្រើប្រាស់ប្រេង និងធ្វើឱ្យតម្លៃធ្លាក់ចុះដល់កម្រិតដែលមិនធ្លាប់មានក្នុងរយៈពេលជិត ២ ទសវត្ស។

  • មហាសេដ្ឋីលំដាប់ទី៣ របស់ពិភពលោក Bernard Arnault ធ្លាក់ទាំងចំណាត់ថ្នាក់ និងខាតបង់ដល់ទៅ ៦ ពាន់លានដុល្លារ ដោយសារការរកស៊ីយីហោប្រណិត LVMH អត់ត្រូវប៉ាន់ក្នុងវិបត្តិកូវីដ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ August 10, 2020 Liny Chan

    អ្នកមានបំផុតទី៣ លើលោកបានខាតបង់ចំនួន ៦ ពាន់លានដុល្លារពីទ្រព្យសម្បត្តិរបស់គាត់ក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ ដែលធ្វើឲ្យខ្លួនជ្រុះបាត់ចំណាតថ្នាក់ជាអ្នកមានបំផុតលំដាប់ទី៣ ទៅឲ្យមេហ្វេសប៊ុក Mark Zuckerberg កាលពីពេលថ្មីៗនេះ។ បន្ទាប់ពីរបាយការណ៍រកប្រាក់ចំណូលដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុមហ៊ុនប្រណិតយក្ស LVMH ដែលជាផ្នែកមួយនៃទ្រព្យសម្បត្តិរបស់ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន គឺលោក Bernard Arnault បានធ្លាក់ចុះដល់ ១០៦.២ ពាន់លាន ធ្លាក់ចុះពី ១១២.១ ពាន់លានដុល្លារកាលពីមួយសប្ដាហ៍មុន។ ភាគហ៊ុនរបស់ LVMH បា​នធ្លាក់ចុះ ៨% ក្នុងមួយសប្តាហ៍មកដល់ថ្ងៃទី៣១ ខែកក្កដា កន្លងមកនេះ បន្ទាប់ពីក្រុមហ៊ុន បានបង្ហាញកាលពីថ្ងៃច័ន្ទថា អាជីវកម្មរបស់ខ្លួនដែលរួមមានក្រុមហ៊ុន Louis Vuitton,

  • ឧស្សាហកម្មទេសចរណ៍ជប៉ុនជួយបុគ្គលិក និងអ្នកដំណើររបស់ខ្លួនដែលកំពុងរងគ្រោះ ឱ្យទទួលបានចំណូលពីការងារកសិកម្មដែលខ្វះខាតកម្លាំងពលកម្ម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Nita

    យោងតាមសារព័ត៌មាន NHK បានឱ្យដឹងថា អង្គការកសិករជាតិរបស់ជប៉ុនកំពុងសហការជាមួយទីភ្នាក់ងារទេសចរណ៍ដ៏ធំរបស់ប្រទេស ដើម្បីធានានូវកម្លាំងពលកម្មសម្រាប់កសិករដែលត្រូវការជំនួយ។ សិក្ខាកាមបច្ចេកទេសបរទេស បានកាត់បន្ថយកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មរបស់ប្រទេសជប៉ុន ប៉ុន្តែនៅឆ្នាំនេះមានការខ្វះខាតដោយសារពួកគេមិនអាចចូលក្នុងប្រទេសជប៉ុនវិញបាន ដោយសារការឆ្លងជំងឺរាតត្បាត Covid-19 ។ សហព័ន្ធជាតិនៃសហករណ៍កសិកម្មមានឈ្មោះថា Zen-Noh កំពុងចាប់ផ្តើមគម្រោងថ្មីមួយ ដើម្បីការពារបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍។ លោក Inaoka Masahiko មកពី Zen-Noh មានប្រសាសន៍ថា « នេះជាស្ថានភាពឈ្នះឈ្នះ ហើយពួកយើងចង់ធ្វើឱ្យបរិយាកាសការងារកាន់តែងាយស្រួល សម្រាប់បុគ្គលិកឧស្សាហកម្មទេសចរណ៍ »។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារទេសចរណ៍ដ៏ធំ JTB កំពុងជ្រើសរើសបុគ្គលិកពីសណ្ឋាគារ និងក្រុមហ៊ុនឡានក្រុងដែលរងគ្រោះដោយសារជំងឺរាតត្បាត ដើម្បីឱ្យពួកគេទៅធ្វើការនៅឯកសិដ្ឋានជំនួសវិញ។ គម្រោងនេះនឹងចាប់ផ្តើមនៅក្នុងខែសីហា នៅភាគនិរតីនៃខេត្ត