ព័ត៌មានចុងក្រោយ
  • គ្រាន់តែតេចូល អត់មានអស់អីផង ក៏ឈ្នះមាស 1 តម្លឹងដែរ Boostrong
    Boostrong
    Boostrong August 10, 2020 Liny Chan

    នេះពិតជាកម្មវិធីកំពូលសំណាងមែន ងាយឈ្នះណាស់គ្រាន់តែតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ក៏បានឈ្នះមាស 1 តម្លឹងដែរ។ កាលពីយប់ថ្ងៃទី 07 ខែសីហា ឆ្នាំ២០២០នេះ មានអ្នកឈ្នះមាស 1 តម្លឹងមកពីខេត្តក្រចេះ ឡើងមកទទួលមាសសុទ្ធពីប៊ូសស្រ្តងផ្ទាល់។ ​លោក ស្លេះ ស៊ះរ៉ី ជាអ្នកខេត្តក្រចេះ ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ដែលបានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយកាលពីចុងខែកក្កដានេះ ហើយបានឆ្លើយសំនួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9។ លុះដល់វគ្គបើកប្រអប់ លោកជ្រើសរើសបានសុទ្ធតែជាមេដាយមាសទាំង 5 ស្លាក ដែលស្មើរនឹងមាសមួយតម្លឹង។ ពេលឡើងមកទទួលមាស

  • សហរដ្ឋអាមេរិកនៅតែបន្តនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាសាកល ជាមួយទឹកប្រាក់ ២០.៥ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Liny Chan

    សហរដ្ឋអាមេរិកនៅតែបន្តនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបច្ចុប្បន្នទឹកប្រាក់ ២០.៥ ពាន់លានដុល្លារត្រូវបានបម្រុងទុកពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍ដល់ការឆ្លើយតបជាសកល។ កិច្ចខិតខំដ៏អស្ចារ្យនេះ កើតឡើង​បានពីសំណាក់អ្នកបង់ពន្ធជនជាតិអាមេរិកដែលមានចិត្តសប្បុរស រួមបញ្ចូលនូវមូលនិធិសម្រាប់ថ្នាក់វ៉ាក់សាំង ថ្នាំព្យាបាលរោគនេះ និងការធ្វើរោគវិនិច្ឆ័យផ្សេងៗ ការត្រៀមខ្លួនជាមុន និងសំណាក់ក្រសួងការបរទេសអាមេរិក ហើយនិងមូលនិធិ​បរទេសរបស់​ទីភ្នាក់ងារជំនួយ​អាមេរិក USAID។ ជាមួយគ្នានេះដែរ លោក MICHAEL R. POMPEO រដ្ឋលេខាធិការបានប្រកាសពីទឹកប្រាក់ចំនួនជិត ៥៣ លានដុល្លារអាមេរិកនៅក្នុងក្រសួងការបរទេសថ្មី និងជំនួយមនុស្សធម៌ និងសេដ្ឋកិច្ចរបស់ទីភ្នាក់ងារ USAID ដើម្បីជួយដល់ប្រជាជនដែលងាយរងគ្រោះ និងប្រទេសជាដៃគូដែលនៅតែបន្តប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នៅទូទាំងពិភពលោក។ ថវិកាថ្មីនេះនាំមកនូវថវិកាពីក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិរហូតដល់ជាង ១.៦ ពាន់លានដុល្លារបន្ថែមទៀត ពង្រឹងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាត។

  • បំណុលសាធារណៈរបស់ប្រទេសឡាវអាចនឹងកើនឡើងដល់ ៦៥% ទៅ ៦៨% ដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Nita

    បំណុលសាធារណៈរបស់ប្រទេសឡាវ អាចនឹងកើនឡើងដល់ ៦៥% ទៅ ៦៨% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២០ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការប្រមូលចំណូលជាតិ ទន្ទឹមនឹងការកើនឡើងនៃប្រាក់កម្ចីដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19 នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលឡាវ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងឧបនាយករដ្ឋមន្រ្តីឡាវលោក Somdy Douangdy បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំសភានាពេលថ្មីៗនេះថា « ការប្រមូលចំណូលដោយប្រទេសឡាវនៅឆ្នាំ ២០២០ នឹងថយចុះប្រហែល ៦៩៦ លានដុល្លារ »។ តម្លៃនៃការនាំចេញក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះមានកម្រិតទាបប្រហែល ២,៦០០ លានដុល្លារ ពោលគឺមានការថយចុះ ៥.១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩

  • តួលេខពីទីផ្សារ​ទេសចរណ៍​តូច​បំផុត ​និង ​ធំ​បំផុត​របស់​កម្ពុជា​នៅ​ឆមាស​ទី​១​ ដើមឆ្នាំ​២០២០ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 10, 2020 Liny Chan

    ​ទីផ្សារ​ទេសចរណ៍​ធំ​ទាំង​ ៦​ របស់​កម្ពុជា​នៅ​ឆមាស​ទី​១ ឆ្នាំ២០២០ នេះ គឺមាន ប្រទេសចិន វៀតណាម ថៃ អាមេរិក កូរ៉េខាងត្បូង អង់គ្លេស និង បារាំង ប៉ុន្តែ​ភ្ញៀវទេសចរ​បរទេស​ដែល​តូច​ជាង​របស់​កម្ពុជា​គឺ ទី​ម័​រ ម៉ូ​ណា​កូ ចិន​ម៉ា​កាវ ប៊ូ​តាន អាហ្គានីស្ថាន និង ហ្វី​ជី ។ ​តួរ​លេខ​លេខ​បាន​បង្ហាញថា នៅ​ឆមាស​ទី​១​ឆ្នាំ ២០២០ ចិន​មក​កម្ពុ​ជាមាន​ចំនួនសរុប ២៧៥,៦៧៣ នាក់ ថយចុះ ៧៨.៧% ​, វៀតណាម មាន

  • ហ្វីលីពីនត្រូវការថវិកាជិត ៧០ ពាន់លានដុល្លារអាមេរិក ដើម្បីជួយឲ្យប្រទេសងើបឡើងវិញពីការធ្លាក់ចុះនៃសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Liny Chan

    ដើម្បីជួយឲ្យប្រទេសងើបឡើងវិញពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ប្រទេសហ្វីលីពីនត្រូវការថវិកាចំនួន ១.៥៦ ទ្រីលានប៉េសូ ( ប្រមាណ ៦៩.៦ ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមការលើកឡើងរបស់សមាជិកសភា។ លោកស្រី Stella Quimbo សហប្រធានក្រុមសមាជិកសភាស្តីពីការជំរុញសេដ្ឋកិច្ចបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ថា ការឆ្លើយតបធំជាង និងបង្រួបបង្រួម គឺចាំបាច់សម្រាប់ការជំនួសវិធីសាស្រ្តតូចតាច។ លោកស្រីបានបន្ថែមថា ការយកចិត្តទុកដាក់គួរតែផ្ដោតលើប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល និងប្រាក់កម្ចីការប្រាក់ទាប សម្រាប់អាជីវកម្មខ្នាតតូច ដែលផ្ដល់ការងារដល់ប្រជាជនហ្វីលីពីនជាង ៦០%។ ប្រទេសហ្វីលីពីនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកាលពីត្រីមាសមុន បន្ទាប់ពីការជាប់គាំងសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត ហើយការបាត់បង់ការងារធ្វើបានធ្វើបានធ្វើឲ្យផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ។ ជាមួយគ្នានេះរដ្ឋាភិបាលបានកែប្រែការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះដល់ ៥.៥% បើធៀបនឹងការប៉ាន់ស្មានពីមុនសម្រាប់ការធ្លាក់ចុះ ៣.៤% ហើយបាននិយាយថា ខ្លួនមិនអាចផ្តល់ថវិកាដល់កញ្ចប់ជំរុញសេដ្ឋកិច្ច ១.៣ ទ្រីលានប៉េសូដែលត្រូវបានអនុម័តដោយសភាកាលពីខែមិថុនានោះទេ។ ទន្ទឹមនឹងនេះដែរ

  • សេដ្ឋកិច្ចថៃរងផលប៉ះពាល់អាក្រក់បំផុតដោយ Covid-19 ក្នុងអាស៊ានបូក ៣ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Nita

    ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃទំនងជានឹងធ្លាក់ចុះ ៧.៨% ដែលជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងតំបន់ ដោយសារតែការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍ និងសេវាកម្ម។ លោក Hoe Ee Khor សេដ្ឋវិទូរបស់ AMRO បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចអាស៊ានអាចធ្លាក់ចុះពី ៤.៦% មកនៅត្រឹម ២.៦% ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត។ លោកបានបន្ថែមថា សម្រាប់អាស៊ាន និងដៃគូបូក ៣ រួមមាន៖ ចិន ជប៉ុន និងកូរ៉េកំណើនមធ្យមអាចធ្លាក់ចុះពី ៤.៨% កាលពីឆ្នាំមុនមកនៅត្រឹម ០%

  • បុគ្គលិករបស់ British Airways រាប់ពាន់នាក់នឹងត្រូវបាត់បង់ការងារ ខណៈក្រុមហ៊ុនអាកាសចរណ៍មួយនេះជម្រុញផែនការកាត់បន្ថយបុគ្គលិក ២៩% ដើម្បីទប់ទល់នឹង Covid-19 អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 8, 2020 Nita

    បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways រាប់ពាន់នាក់នឹងត្រូវបានបាត់បង់ការងាររបស់ពួកគេនៅថ្ងៃទី ៧ ខែសីហា ខណៈក្រុមហ៊ុនអាកាសចរណ៍មួយនេះជម្រុញផែនការកាត់បន្ថយចំនួនបុគ្គលិក ២៩% ។ British Airways ដែលគ្រប់គ្រងដោយ IAG បាននិយាយកាលពីខែមេសា ថាខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ១២,០០០ នាក់ក្នុងចំណោមបុគ្គលិក ៤២,០០០ នាក់ដើម្បីទប់ទល់នឹងជំងឺរាតត្បាត Covid-19 ។ ប៉ុន្តែផែនការនេះ នៅតែទទួលរងការខាតបង់​ ហើយក្រុមហ៊ុននឹងបន្តប្រយុទ្ធប្រឆាំងចំពោះការកាត់បន្ថយប្រាក់ឈ្នួលសម្រាប់បុគ្គលិកដែលមានស្រាប់។ British Airways បាននិយាយកាលពីពេលថ្មីៗនេះថា បុគ្គលិកចំនួន ៦,០០០ នាក់បានសម្រេចចិត្តទទួលយកការលែងត្រូវការតទៅទៀត ខណៈដែលបុគ្គលិករាប់ពាន់នាក់ផ្សេងទៀត នឹងទទួលបានលិខិតមួយនៅថ្ងៃខាងមុខដើម្បីប្រាប់ថាពួកគេបានបញ្ឈប់ការងារ ឬក៏បន្ត។ ទន្ទឹមនឹងនេះ

  • មេហ្វេសប៊ុក Mark Zuckerberng ហក់ឡើងដល់លំដាប់ទី៣ ក្នុងចំណោមអ្នកមានបំផុតនៅលើលោក មានទ្រព្យរហូតដល់ទៅ ១០០​ពាន់​​លាន​ដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ August 8, 2020 Liny Chan

    លោក Mark Zuckerberng ដែលយើងគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុន Facebook បានហក់ឡើងតំណែងត្រឹមមួយប៉ព្រិចភ្នែក ដោយវ៉ាដាច់ម្ចាស់ប្រេនប្រណិត LVMH មហាសេដ្ឋី Bernard Arnault ក្នុងនាមជាមហាសេដ្ឋីលំដាប់ទី៣ លើលោក ជាមួយទ្រព្យសម្បត្តិដ៏ច្រើនដែលគាត់មិនធ្លាប់មាន។ លោក Mark Zuckerberg ដែលជា មេហ្វេសប៊ុក ​ទ្រព្យ​សម្បត្តិ​ហក់ឡើងដល់លំដាប់ទី៣ មានទ្រព្យខ្ទង់ ១០០​ពាន់​​លាន​ដុល្លារ ជាអ្នក​មាន​ជាង​គេ​លើ​លោក​លំដាប់​លេខ​បី ដែលអ្នកមានទី១ គឺ​លោក Jeff Bezos មានទ្រព្យ ១៩០​ពាន់​លាន​ដុល្លារ និង​ទី២ គឺលោក Bill Gates មានទ្រព្យ ១២០​ពាន់​លាន​ដុល្លារ។